ក្រុមហ៊ុនបាធឺខេម ដែលមានរូបនង្គ័លខ្មែរ ជាយីហោ​សម្គាល់ បានបង្រីកសាខាលក់តាមបណ្តាខេត្តនានា និងត្រៀមលក្ខណៈ នាំចេញទៅអឺរ៉ុប

0
33


ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ

អង្ករផ្កាម្លិះ ឬស្រូវក្រអូប ជាអង្ករខ្មែរសុទ្ធ ដែលសំរិតសំរាំងជាពិសេស សម្រាប់នាំចេញទៅក្រៅប្រទេស ក៏​​ប៉ុន្តែអង្ករក្រអូប​នេះ ត្រូវបានក្រុមហ៊ុនបាធឺខេម ជ្រើសរើសយកទីផ្សារក្នុងស្រុកខ្មែរវិញ ដោយធ្វើការលក់ និងដឹក​ជញ្ជូន​ដល់ផ្ទះតែម្តង ​ហើយអតិថិជនគាំទ្រច្រើន ក្រោយពីបានភ្លក់រសជាតិអង្ករខ្មែរយើងសុទ្ធៗនេះ។

ក្រុមហ៊ុនបាធឺខេម ដែលមានរូបនង្គ័លខ្មែរ ជាយីហោ​សម្គាល់​ ទើបនឹងបើកអាជីវកម្មដំបូង​នាចុងឆ្នាំ២០១៦នេះ ហើយបានលក់ចេញនូវអង្ករក្រអូបនេះ ក្នុង១ខែ បានចំនួន ១៥តោន ដោយការដឹកជញ្ជូនដល់ផ្ទះអតិជន មិនឲ្យលើស ៣០នាទីឡើយ។

លោកស្រី គឹម ហ័រ នាយកប្រតិបត្តិក្រុមហ៊ុន បាធឺខេម ដែលមានរូបនង្គ័លខ្មែរ ជាយីហោ​សម្គាល់​​មាន​ប្រសាសន៍បន្តថា ក្រុមហ៊ុនបាធឺខេម បានត្រៀមលក្ខណៈក្នុងការនាំអង្ករទៅអឺរ៉ុបដែរ តែពេលនេះ បានសំរិត​សំរាំងអង្ករលេខ១​នេះ ទុកលក់ជូនប្រជាពលរដ្ឋ​ក្នុងរាជ​ធានី និងពង្រីកសាខា លក់បន្តដល់ខេត្តសៀមរាប កំពង់ធំ ខេត្តព្រះសីហនុ។

លោកស្រី បានបញ្ជាក់ទៀតថា នង្គ័លខ្មែរ ជាម៉ាកអង្ករក្រអូបប្រណិតល្អ តាមស្តង់ដាអន្តរជាតិ សម្រាប់​ការ​នាំចេញ។ អង្ករក្រអូបនេះ គឺទទួលបានពីអ្នកជំនាញ​កិនអង្កររោង​ម៉ាស៊ីនកិនស្រូវធម្មជាតិ មកពីខេត្តបាត់ដំបង ព្រៃវែង កំពង់ធំ និងបន្ទាយមានជ័យ ​ដែលបានសំរិតសំរាំង​ជាពិសេស​ មានរសជាតិឆ្ងាញ់ ជាប្រពភេទ​អង្ករ​គុណ​ភាពខ្ពស់ស្តង់ដារនាំចេញ។ អង្ករក្រអូបម៉ាកនង្គ័លខ្មែរនេះ ក្នុងបេមានទម្ងន់ ២៥គីឡូក្រាម មានតម្លៃស្មើនឹង ២៥ដុល្លារ ដែលមានអាសយដ្ឋានទីតាំង​លក់​ ផ្ទះលេខ ២៧សេ ផ្លូវ៤៧៨ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ទីផ្សារអង្ករក្រអូប ត្រូវបានមើលឃើញថា មានការវិវត្តន៍ថ្មីទៀត ដោយសារតែមានតម្រូវ​ការ​ខ្ពស់​ក្នុងស្រុក ទើបប្រជាពលរដ្ឋងាកមកទទួលទានអង្ករខ្មែរ ដែលមានរសជាតិឆ្ងាញ់ និងសុទ្ធល្អ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here