ត្រីប៉ាសេអ៊ី និងត្រីប៉ាវ៉ាមុខពីរ ជាប្រភេទត្រីល្បីល្បាញ់ជាងគេ ប្រចាំខេត្តស្ទឹងត្រែង នៃព្រះរាជាណាចក្រកម្ពុជា

0
181


ខេត្តស្ទឹងត្រែងៈ

ដោយ៖ សេង​ ស៊ីដារ៉ូ

នៅក្នុងទន្លេស្ទឹងត្រែង ត្រីដែលមានរស់ជាតិឆ្ងាញ់ និងល្បីជាងគេប្រចាំប្រទេសខ្មែរយើងនោះ គឹមានចំនួន​ពីរ​ប្រភេទ ​ដូចជា ត្រីប៉ាសេអ៊ី និងត្រីប៉ាវ៉ាមុខពីរ ហើយត្រីទាំងពីរនេះមានតម្លៃថ្លៃ និងឆ្ងាញ់ជាពិសេស ដែលមិន​អាចកាត់​ថ្លៃបាន។

ម្ចាស់ដេប៉ូលក់ត្រីទន្លេស្ទឹងត្រែង បានរៀបរាប់ប្រាប់ថា ត្រីទន្លេខេត្តស្ទឹងត្រែង មានត្រីប៉ាសេអ៊ី ដែលមានតម្លៃថ្លៃ ហើយបច្ចុប្បន្ននេះ ក៏មានត្រីប៉ាវ៉ាមុខពីរ ក៏មានតម្លៃក្រោមត្រីប៉ាសេអ៊ី បន្តិចបន្តួចប៉ុណ្ណោះ។ ហើយត្រីទាំងពីរ​ប្រភេទ​នេះ រដូវកាលដែលសម្បូជាងគេ គឺនៅក្នុងខែវិច្ឆិកា ដល់ ខែកុម្ភៈ។

និយាយពីតម្លៃ ត្រីប៉ាសេអ៊ី ប្រភេទតូចៗ ថ្លៃជាង១០ម៉ឺនរៀល ក្នុងមួយគីឡូ និងប្រភេទត្រីធំ ថ្លៃក្នុងមួយគីឡូ ជាង ៤០ម៉ឺនរៀល។ ដោយឡែកចំពោះត្រីប៉ាវ៉ាមុខពីរវិញ មា​នតម្លៃក្នុង១គីឡូជាង១០ម៉ឺនរៀល។

ចំពោះត្រីប៉ាសេអ៊ី  ដែលមានទម្ងន់មិនលើសពីរ២គីឡូក្រាមនោះទេ ​ប៉ុន្តែត្រីប៉ាវ៉ាមុខពីរ អាចធំ និងមាន​ទម្ងន់​រហូត​​​ដល់៦គីឡូក្រាមឯណោះ។ ម្ចាស់ដេប៉ូ បានបញ្ជាក់ទៀតថា ក្នុង១ថ្ងៃអាចលក់បានតែ២ ឬ ៣ត្រីប៉ុណ្ណោះ ព្រោះជាត្រីប្រភេទដែលមានតម្លៃខ្ពស់ មានអ្នកទទួលទានតិច ដែលមានលទ្ធភាពទិញត្រីនេះបាន៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here