ប្រាសាទបុរាណឯកភ្នំ ប្រៀបដូចមកុដ្ឋស្តេចស្រី និងមានការទាក់ទងជាមួយភ្នំជីសូរ ខេត្តតាកែវ

0
158


ខេត្តបាត់ដំបងៈ

ដោយ៖ សេង ស៊ីដារ៉ូ

ប្រាង្គប្រាសាទឯកភ្នំ ជាប្រាសាទបុរាណមួយ  ត្រូវបានប្រជាពលរដ្ឋខ្មែរជំនាន់ដើម ចាត់ទុកដូចជាមកុដ្ឋស្តេចស្រី ដែលជាស្នាព្រះហស្ថរបស់ព្រះបាទសុរិយវរ័្មនទី១ ក្នុងគ.ស ១០១០-​១០៥០។​

ឆ្មាំប្រាសាទឯកភ្នំ បានអះអាងឲ្យដឹងថា ដើមឡើយប្រាសាទឯកភ្នំ មានទីកន្លែងតំកល់លឹង្គ និងយោនី ដើម្បី​ឧទ្ទិសដល់លទ្ធិព្រហ្មញ្ញសាសនា ដែលចាត់ទុកជាប្រាសាទល្អឯកលើសគេ ហើយសម័យក្រោយមកទៀត ក៏ត្រូវ​រងនូវការ​គាស់កកាយបណ្តាលឲ្យបាត់បង់អស់ទៅហើយ និងតួប្រាសាទត្រូវដួលរលំស្ទើរតែបាត់បង់រូបភាពដើម​ទាំងស្រុង។​​​ ទើបតែពេលបច្ចុប្បន្ននេះទេ​ មានការអភិរក្ស និងបានធ្វើការជួសជុលជាថ្មីឡើងវិញជាបណ្តើរៗ។

អ្នកបុរាណវិទ្យា ​បានរំលឹកពីស្នា​ព្រះហស្ថព្រះបាទសុរិយវរ័្មនទី១ ដោយបានជួយបំពេញបន្ថែមប្រាសាទព្រះវិហារ​វិញ និងបានកសាងប្រាសាទឯកភ្នំ ប្រាសាទស្នឹង ប្រាសាទបាក្សេត្រ និងនៅខេត្តតាកែវ មានប្រាសាទ​លើភ្នំ​ធម្ម​ជាតិ គឺប្រាសាទភ្នំជីសូរ ឧទ្ទិសចំពោះលទ្ធិព្រហ្មញ្ញ​សាសនា ហើយព្រះអង្គ ក៏ជាស្តេចកាន់ព្រះពុទ្ធសាសនា​ដែរ។​

នៅតំបន់អង្គរ គឺមានសំណង់លេចធ្លោ ដូចជាប្រាសាទឃ្លាំងខាងជើង និងប្រាសាទឃ្លាំងខាងត្បូង ពិសេស​ប្រាសាទ​​ភិមាន​អាកាស ដែល​មាន​សិលាចារិក k២៩២ ដែលមានតម្លៃលុះមកដល់សព្វថ្ងៃនោះ នៃការផឹកទឹក​សម្បថសច្ចាប្រណិធាននេះ។

ចំណុចពិសេស របស់ប្រាសាទ​ឯកភ្នំ ដែលមានក្នុងប្លង់កសាងនានារបស់ប្រាសាទ មិនអាចខ្វះបាន គឺមានស្រះ​ទឹកនៅព័ទ្ធជុំវិញ និងប្លង់ការ៉េ។ ស្នាដៃលេច​ធ្លោមួយទៀត គឺជណ្តើរឡើងពីទិសខាងកើតនៅប្រាសាទភ្នំជីសូរ (តាកែវ) នៅស្អាតបង្គួរនៅឡើយ ព្រោះបច្ចេកទេសសាង​សង់​ប្រកបដោយគុណភាពធានាយូរអង្វែង៕

កញ្ញាវ៉ាត

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here