ដំណាំសណ្តែកកួរ បានថ្លៃជាងបន្លែដទៃទៀត ហើយឆាប់បានផល

0
169


ខេត្តកណ្តាលៈ

ដោយ៖ សេង ស៊ីដារ៉ូ

សណ្តែកកួរ​​ មានអ្នកដាំតិចតួច ដោយប្រជាកសិករយើងភាគច្រើន ដែលដាំដុះភាគច្រើន នៅស្រុកស្អាង ខេត្ត​កណ្តាល ដោយសារដំណាំនេះមានរយៈពេលខ្លី បានផលច្រើន និងមានតម្លៃខ្ពស់នៅលើទីផ្សារក្នុងស្រុក។

លោក ផាន់ណា ដែលរស់នៅក្នុងឃុំស្វាយប្រទាល ខេត្តកណ្តាល បានឲ្យដឹងថា កន្លងមក គាត់ធ្លាប់ដាំបន្លែ​គ្រប់​មុខ ហើយបានងាកមកដាំសណ្តែកកួរប៉ុន្មាន ឆ្នាំចុងក្រោយនេះ ក៏ដោយសារតែ សណ្តែកកួរបាន​ផលឆាប់​រហ័ស​ដោយប្រើរយៈពេលជាង ១ខែប៉ុណ្ណោះបានផល និងមានតម្រូវការទីផ្សារច្រើនផងដែរ។

លោក ផាន់ ណា បានរៀបរាប់ពីរបៀបដាំសណ្តែកកួរ ដោយឆូតរងបុកដាំ ដែលមានលក្ខណៈប្លែកពីកសិករដទៃ ហើយដីពីកាប់រាស់រួច ត្រូវហាលដី២ដង ទើបឆូតជាចង្អូរ និងបុកដាំ ដោយក្នុងខែវស្សាយើងប្រើគ្រាប់ពូជច្រើន ជាងខែប្រាំង ដោយសារបង្កាជាំទឹកច្រើន នៅពេលភ្លៀងខុសពីរដូវប្រាំង យើងប្រើគ្រាប់តិច តែត្រូវការប្រើប្រាស់ ទឹក​ច្រើនទៅវិញ។

ក្នុងរយៈពេលពូជ ដែលយើងបុកដាំ ហើយរយៈពេល១សប្តាហ៍ ពេលបែកចេញស្លឹកមកហើយ យើងធ្វើការថែម​ជី និងស្រោចទឹកបន្ថែមរហូតដល់ចេញផ្កា ។

លោកផាន់ណា បានបន្តទៀតថា ការដាំសណ្តែកួរមានការថែទាំច្រើន ក្នុងការបាញ់ថ្នាំសម្លាប់សត្វល្អិត និងការ​ត្រួតពិនិត្យមើលជាប្រចាំ លើដើមសណ្តែកកួរ ដែលកំពុងវិវត្តន៍ចេញផ្កាទទួលបានផលឆាប់។

ពូជសណ្តែកកួរមាន ២ប្រភេទ គឺសណ្តែកកួរមកពីស្រុកចិន និងសណ្តែកកួរមកពីម៉ាឡេ ដែលជាពូជទទួលបាន​ទិន្នផលខ្ពស់ និងកូរវែងល្អ ដែលមានប្រវែងជាងកន្លះម៉ែត្រក្នុងសណ្តែកកួរ ១ដើមៗ។

ចំពោះទីផ្សារសណ្តែកកួរ តម្លៃលក់បោះដុំទៅទីផ្សារបាន១គីឡូ ២៥០០រៀល ហើយឈ្មួញកណ្តាលលក់បន្ត​នៅ​ក្នុងទីផ្សារ បានថ្លៃរហូតដល់៤៥០០រៀល។​ ទិន្និផលនៃការដាំសណ្តែកកួរ ក្នុង១រងដែលមានបណ្តោយ ​៨ម៉ែត្រ ក្នុងពេលបានផលសរុបអាចបានចំនួនក្នុង១ថ្ងៃបានចាប់ពី២០០ទៅ៣០០គីឡូ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here