អាមេរិក ប្រើពួក ស៊ីអាយអេ ឬសេអ៊ីអា (CIA) ឲ្យរៀបចំផែនការកម្ចាត់ ព្រះសីហនុចេញ គឺដោយសារសហរដ្ឋអាមេរិក បានមើលឃើញថា សម្ដេច សីហនុ ជាអ្នកមានចិត្តមេត្តា ដល់ វៀតណាមខាងជើង និងជាបន្លា ក្នុងកែវភ្នែក សហរដ្ឋអាមេរិក

0
132



ដោយ៖ សេង ស៊ីដារ៉ូ​​

អព្យាក្រិត្យជាធាតុស្នូល នៃនយោបាយការបរទេស របស់កម្ពុជាកំឡុងទសវត្សឆ្នាំ ១៩៥០ និង ១៩៦០។ នៅពាក់កណ្ដាលទសវត្សឆ្នាំ ១៩៦០ ភាគខ្លះនៃបណ្ដាខេត្ត នៅភាគខាងកើត របស់កម្ពុជា កំពុងត្រូវបានប្រើជាមូលដ្ឋានទ័ពរបស់កងទ័ព វៀតណាមខាងជើង និងកងកម្លាំងវៀតកុង (NVA/VC) ដែលកំពុងប្រតិបត្តិការ តទល់នឹង វៀតណាមខាងត្បូង ហើយកំពង់ផែ ព្រះសីហនុ ក៏ត្រូវបានប្រើដើម្បីផ្គត់ផ្គង់ ដល់ពួកគេដែរ។ 

ពេលនោះសកម្មភាពរបស់វៀតកុង (NVA/VC) បានរីកធំឡើង បណ្ដាលឱ្យសហរដ្ឋអាមេរិក និងវៀត ណាមខាងត្បូង មានការព្រួយបារម្ភ ហើយនៅឆ្នាំ ១៩៦៩ សហរដ្ឋអាមេរិក បានផ្ដើមការវាយឆ្មក់ ដោយទម្លាក់គ្រាប់បែកជាបន្តបន្ទាប់យ៉ាងយូរ ១៤ខែ តម្រង់ទៅចំណុចសំខាន់ៗ របស់វៀតកុង ដែលបង្កឱ្យមាន ភាពជ្រួលច្របល់។ 

សម្ដេច សីហនុ ខ្លាចថា ការប៉ះទង្គិចរវាងវៀតណាមខាងជើង កុម្មុយនិស្ត និងវៀតណាមខាងត្បូង អាចនឹងបែកខ្ចាយរាលដាលមកលើកម្ពុជា ទ្រង់ក៏បានប្រឆាំងយ៉ាងខ្លាំងលើយុទ្ធនាការ ទម្លាក់គ្រាប់បែក ដោយសហរដ្ឋអាមេរិក តាមបណ្ដោយព្រំដែនវៀតណាម-កម្ពុជា និងនៅក្នុងទឹកដីកម្ពុជា។ យ៉ាងណាមិញ លោកភីតថឺរ-រ៉ដម៉ឹន បានអះអាងថា សម្ដេចសីហនុ បានត្អូញត្អែរយ៉ាងខ្លាំង មកកាន់ពួកយើងអំពីមូលដ្ឋានទ័ពវៀតណាមខាងជើងទាំងនេះ នៅក្នុងប្រទេសរបស់ទ្រង់ ហើយបានសុំឱ្យយើងវាយប្រហារមូលដ្ឋានទ័ព ទាំងនោះ។ 

នៅខែធ្នូ ឆ្នាំ១៩៦៧ អ្នកសារព័ត៌មានវ៉ាឝ៊ិងថឹនផូសថ៍ លោកស្ទែនលី-ខារណូវ ត្រូវបានប្រាប់ដោយ ព្រះសី ហនុ ថា បើសិនជាស.រ.ចង់ទម្លាក់គ្រាប់បែក លើកន្លែងលាក់ខ្លួនរបស់យួន កុម្មុយនិស្ត ទ្រង់នឹងមិនបដិ សេធឡើយ លុះត្រាតែប្រជាជនកម្ពុជា ស្លាប់ ទើបទ្រង់មិនយល់ស្រប។[៤៧] សារដូចគ្នានេះ ក៏បានទៅដល់អ្នកនាំពាក្យរបស់ប្រធានាធិបតីស.រ. ចនសុន លោកឆិសស្តឺរ-ប៊ល នៅខែមករា ១៩៦៨។[៤៨] ដូច្នេះហើយ ស.រ. គ្មានការជំរុញចិត្តពិត ដើម្បីផ្ដួលរំលំព្រះសីហនុឡើយ។ យ៉ាងណាមិញ សម្ដេចសីហនុ ចង់ឲ្យកម្ពុជាស្ថិត នៅក្រៅការប៉ះទង្គិចគ្នា រវាងវៀតណាមខាងជើង-វៀតណាមខាងត្បូង និងបានរិះគន់យ៉ាងខ្លាំងចំពោះរដ្ឋាភិបាល សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន (រដ្ឋាភិបាលវៀតណាមខាងត្បូង)។ 

សហរដ្ឋអាមេរិក អះអាងថា យុទ្ធនាការទម្លាក់គ្រាប់បែក បានប្រព្រឹត្តិទៅមិនលើសពីដប់ដងឡើយ និងចុងក្រោយ ៣២ គ.ម. នៅខាងក្នុងព្រំដែនកម្ពុជា ជាតំបន់ដែលប្រជាជនកម្ពុជា ត្រូវបានបណ្ដេញចេញ ដោយវៀតកុង។[៤៩] សម្ដេចសីហនុ កំពុងតែប្រឈមមុខ នឹងការតស៊ូប្រឆាំង ខាងក្នុងប្រទេស ទល់នឹងព្រះអង្គផ្ទាល់ ដោយសារតែការរើបំរះរបស់ ពួកខ្មែរក្រហម ទ្រង់មិនចង់ ឲ្យកម្ពុជាមានការជាប់ពាក់ព័ន្ធ ក្នុងការប៉ះទង្គិចគ្នានេះឡើយ។ ព្រះសីហនុ ចង់ឲ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត (វៀតណាមខាងត្បូង) រក្សាសង្គ្រាម ឱ្យនៅឆ្ងាយពីព្រំដែនកម្ពុជា។ មិនត្រឹមតែប៉ុណ្ណឹងទេ ព្រះអង្គក៏បានព្យាយាម ទប់ស្កាត់ពួកកងទ័ពវៀតណាមខាងជើង កុម្មុយនិស្ត ចូលទឹកដីកម្ពុជា ហើយទ្រង់ក៏មិនអនុញ្ញាត ឲ្យសហរដ្ឋអាមេរិក ប្រើដែន អាកាស និងព្រលានយន្តហោះសម្រាប់គោលបំណងយោធា របស់ខ្លួនផងដែរ។ 

រឿងនេះបានធ្វើឲ្យសហរដ្ឋអាមេរិក អាក់អន់ចិត្តជាខ្លាំង ហើយសហរដ្ឋអាមេរិក បានមើលឃើញថា សម្ដេច សីហនុ ជាអ្នកមានចិត្តមេត្តា ដល់វៀតណាមខាងជើង និងជាបន្លា ក្នុងកែវភ្នែក សហរដ្ឋអាមេរិក។ អាមេរិកក៏បានប្រើពួក ស៊ីអាយអេ រឺសេអ៊ីអា (CIA) ឲ្យរៀបចំផែនការកម្ចាត់ ព្រះសីហនុចេញ។[៥០] យ៉ាងណាមិញ ឯកសារបើកចំហមួយចំនួនបង្ហាញថា នៅចុងខែមីនា ១៩៧០ ដដែល រដ្ឋការនិច្សុន មាន បំណងរក្សាទុក ទំនាក់ទំនងជាមិត្ត ជាមួយព្រះសីហនុ៕

ប្រវត្តិសាស្ត្រខ្មែរ – វិគីភីឌា https://km.wikipedia.org/wiki/ប្រវត្តិសាស្ត្រខ្មែរ Translate this pageរបាកាល • Portal icon តោរណៈកម្ពុជា • ម • ព • ក. ក្រុមមនុស្សដែលកំពុងរស់នៅទូទាំងប្រទេសកម្ពុជានាពេលសព្វថ្ងៃនេះ … ២ នគរវ្នំ រឺ … • ‎៧ … • ‎៨ … • ‎៩ …

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here