លោក ​អ៊ុំ សាវ៉េត ឈ្នះទឹកប្រាក់ ១០ម៉ឺនដុល្លារ និងម៉ូតូ១គ្រឿង ផ្ទួនៗគ្នាពីសែលកាត

0
36


ភ្នំពេញៈ

ដោយ៖ យ៉ែម សុវត្ថារ៉ូ

លោក ​អ៊ុំ សាវ៉េត ជាមន្ត្រីរាជការ រស់នៅក្នុងរាជធានីភ្នំពេញ បានឈ្នះទឹកប្រាក់១០ម៉ឺនដុល្លារ ពីក្នុងកម្មវិធីឈ្នះ​រង្វាន់​ទឹកប្រាក់១ម៉ឺនដុល្លារជារៀងរាល់ថ្ងៃ និងម៉ូតូYAMAHA១គ្រឿង នៅក្នុងកម្មវិធីស្ទួចម៉ូតូ ពីក្រុមហ៊ុនសែល កាត ហើយក្រុមហ៊ុនបាននាំយកទឹកប្រាក់១០ម៉ឺនដុល្លារនេះ មកប្រគល់ជូនដល់ផ្ទះតែម្តង នាល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨។

លោក អ៊ុំ សាវ៉េត បានបញ្ជាក់ថា រូបលោកក្នុងគ្រាដែលទៅទទួលយកម៉ូតូ១គ្រឿង នៅក្នុងកម្មវិធីស្ទូចម៉ូតូ ពីក្រុមហ៊ុនសែលកាតស្រាប់តែលោកបានផ្ញើសារ ៨៨៨៨ មួយរយៈពេលក្រោយមក ក្រុមហ៊ុនបានប្រកាសថា​រូបលោក បានឈ្នះរង្វាន់ទឹកប្រាក់១០ម៉ឺនដុល្លារទៀត ដែលជារង្វាន់ទឹកប្រាក់ផ្ទួនៗគ្នា ដូច្នេះសោះ។

លោក សាវ៉េត បានបន្តទៀតថា ក្នុងពេលនោះមានអតិថិជនជាច្រើន បានតេមកសួរគាត់ថា តើរង្វាន់ទឹកប្រាក់​ទាំងនេះ ជាការពិតដែរទេ? លោក សាវ៉េត បានបញ្ជាក់ថា រង្វាន់ទឹកប្រាក់១០ម៉ឺនដុល្លារ និងម៉ូតូ១គ្រឿងនេះ ពិតប្រាកដមែន ដែលរូបលោក ទទួលបានពីក្រុមហ៊ុនសែលកាត៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here