ព្រឹត្តិការណ៍កីឡា (ថ្មើរជើងប្រវត្តិសាស្ត្រលើកទី១) នៅស្រុកអន្លង់វែង រៀបចំដោយក្រសួងទេសចរណ៍ និង​គណៈ​​កម្មាធិការជាតិ​អូ​ឡាំពិក

0
155


ខេត្តឧត្តរមានជ័យៈ

ដោយ៖ សេង ស៊ីដារ៉ូ

ព្រឹត្តិការណ៍កីឡាលើកទី១ នៅក្នុងស្រុកអន្លង់វែង ​រៀបចំដោយក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិ​អូ​ឡាំពិក ជាមួយរដ្ឋបាលខេត្តឧត្តរមានជ័យ នៅសាលាស្រុកអន្លង់វែង និងមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ចាប់ផ្តើមពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩ ខាងមុខនេះ។

ព្រឹត្តិការណ៍នេះ ចាប់ផ្តើមពីម៉ោង៦ព្រឹក នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩ ដោយក្នុងនោះមានទាំងអ្នកកីឡាករ មានទាំងមហាជន ដោយរំពឹងថា អាចឡើងដោយថ្មើរជើងទៅលើពើយតាម៉ុកបានច្រើន​ ដោយមូលហេតុ​ភ្ញៀវ​ទាំងអស់អាចមានមធ្យោបាយផ្ទាល់ខ្លួន ឡើងទៅដល់លើភ្នំតែម្តង។

ក្នុងព្រឹត្តិការណ៍នេះ គឺសំខាន់​ ដូច្នេះហើយ​ទើបរាជរដ្ឋាភិបាល ​បានអញ្ជើញភ្ញៀវអង្គទូត មកចូលរួមផងដែរ ប៉ុន្តែ​ពុំ​ទាន់​ដឹងថា មានភ្ញៀវប៉ុន្មានទៀតចូលរួមនៅឡើយទេ។  ព្រឹត្តិការណ៍កីឡា ថ្មើរជើងប្រវត្តិសាស្ត្រនេះ បានព្យា​យាម​​តម្រង់ការចាប់អារម្មណ៍ទៅលើសារសំខាន់ផ្នែកប្រវត្តិសាស្ត្រ របស់អន្លង់វែង និងទៅលើចំណុច​គោលនៃ​សន្តិ​​​ភាព សន្តិសុខ និងវិបុលភាពរបស់ប្រទេសកម្ពុជា។

លោក សុខ វណ្ណា ប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្សាន្ត និងកីឡាទេសចរណ៍ នៃក្រសួងទេសចរណ៍​ បាន​ឲ្យដឹងថា ការផ្តួចផ្តើមឡើងនូវព្រឹត្តិការណ៍កីឡាថ្មើរជើង ប្រវត្តិសាស្ត្រលើកទី១  នៅស្រុកអន្លង់វែង​សំដៅអប់​អរ​សា​ទរ​ថ្ងៃមហាជ័យជំនះ៧មករា ២០១៩ និងអប់អរសាទរ ដល់គោលនយោបាយឈ្នះៗរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោក សុខ វណ្ណា បានបញ្ជាក់ទៀតថា ព្រឹត្តិការណ៍ថ្មើជើងប្រវត្តិសាស្ត្រនេះ ចែកចេញជា២ដំណាក់កាល គឺទី១ មានការចូលរួមពីក្រុមកីឡាមហាជនភ្ញៀវជាតិ និងភ្ញៀវបរទេស អង្គទូត ក៏មានចូលរួមដែរ ដោយធ្វើដំណើរចេញ​ពីអតីតផ្ទះតាម៉ុក កាត់រង្វង់មូល ហើយវិលមកកន្លែងដើមវិញ ដែលមានចម្ងាយ៣គីឡូម៉ែត្រ ដោយរំពឹងទុកថា នឹង​មានភ្ញៀវចូលរួមដោយថ្មើជើងប្រមាណជាង ១០០០នាក់។ នៅក្នុងដំណាក់កាលទី២ ក្រុមកីឡាករ អង្គទូត រួមនឹងសិស្សានុសិស្សមកពីវិទ្យាល័យ ក្នុងស្រុកអន្លង់វែង និងធ្វើដំណើរចញពីច្រកជាំ ឡើងទៅកាន់ពើយតាម៉ុក ដែល​មានចម្ងាយផ្លូវ ១៤គីឡូម៉ែត្រ។

ការធ្វើសមាហរណកម្មរបស់អងន្លង់វែង មានន័យស្មើនឹងការចាប់ផ្តើមសាជាថ្មី របស់ប្រជាជនកម្ពុជា នៅក្នុង​តំបន់ ដែលតស៊ូរជម្នះទៅនឹងសង្គ្រាម និងផលវិបាកទាំងឡាយ ដោយរាប់បញ្ចូលទាំងជម្ងឺ ពិការភាព ភាពក្រីក្រ និងការបាត់បង់ជីវិត។

ការធ្វើសមាហរណកម្មរបស់តំបន់នេះ ក៏មានន័យស្មើនឹងការចាប់ផ្តើមសាជាថ្មី សម្រាប់ប្រជាជនកម្ពុជា​ទាំង​អស់គ្នា ដែលបានបញ្ចប់នូវរយៈកាលជាងបីទសវត្សរនៃសង្គ្រាម អំពើប្រល័យពូជសាសន៍ និងការសម្លាប់រង្គាល ។ សព្វថ្ងៃនេះអន្លង់វែងបង្កប់នូវភាពអាថ៌កំបាំង ដំណើរផ្សងព្រេង សម្ភស្សធម្មជាតិយ៉ាងស្រស់ត្រកាល ដែល​ប្រទេសរបស់យើងមាន ប៉ុន្តែមានហានិភ័យខ្លះ ដែលមានក្រុមខិលខូចតែងតែបំផ្លាញសម្បត្តិធម្មជាតិ​ទាំង​នេះ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here