ពងមាន់អនាម័យ ស្រុកបាត់ដឹង កំពុងពង្រីកទីផ្សារនៅទីក្រុងភ្នំពេញ ព្រោះមានអ្នកទទួលទានច្រើន

0
174


ខេត្តកំពង់ស្ពឺៈ

ដោយ៖ សេង​ ស៊ីដារ៉ូ

អាជីវកម្មពងមាន់ ដែលមានប្រភពមកពីស្រុកបាត់ដឹង ខេត្តកំពង់ស្ពឺ បានធ្វើការវិចខ្ចប់ពងមាន់ទាំងនោះឲ្យ​ទៅជា​ស្តង់​ដាអនាម័យ​​ សម្រាប់អ្នកទទួលទាន និងដើម្បីលក់ចែកចាយនៅក្នុងរាជធានីភ្នំពេញ ក្នុងមួយថ្ងៃចាប់ពីពីរម៉ឺន​ទៅបីម៉ឺនគ្រាប់។

លោក លាង ម្ចាស់ដេប៉ូលក់ពងមាន់អនាម័យ ក្នុងស្រុកបាត់ដឹង ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ការពិតទៅរាល់​បណ្តាទីតាំងការចែកចាយលក់ពងមាន់អនាម័យនេះ មានច្រើនកន្លែង ដែលធ្វើការនាំចូលមកពីប្រពភពផ្សេងៗ គ្នា​ រួមទាំងកសិដ្ឋានចិញ្ចឹមមាន់នានាផងដែរ។

លោកលាង បានបន្តថា ចំពោះនៅដេប៉ូលក់ពងមាន់អនាម័យរបស់លោក អាចលក់ចេញក្នុងមួយថ្ងៃៗចាប់​ពី​ពីរ​ម៉ឺន ទៅបីម៉ឺនគ្រាប់ ក្នុងនោះមានទាំងពងតូចធំ លក់ចេញក្នុងមួយគ្រាប់ថ្លៃ៣៥០រៀល ទៅដល់ ៤០០រៀល។

ដោយនៅក្នុងមួយឆ្នាំៗ មានការកើនឡើងពីអ្នកទទួលទានច្រើន  ហើយដេប៉ូលក់ពង់មាន់អនាម័យ​របស់លោក​មាន​ការចែកចាយច្រើន នៅក្នុងរាជធានីភ្នំពេញប៉ុណ្ណោះ។

ដេប៉ូលក់ពងមាន់អនាម័យរបស់លោក អាចទទួលលក់ដុំ និងលក់រាយ​ ហើយទៅតាមតម្រូវការរបស់អ្នកទទួល​ទាន ដែលបានស្គាល់ពីគុណភាព រស់ជាតិ និងអនាម័យពងមាន់ទាំងនោះផងដែរ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here