សហគមន៍ដាំក្រូចថ្លុងកោះទ្រង់ ពង្រីកផ្ទៃដីដាំដុះ ក្នុងផ្ទៃដី ៣៥ហិកតា

0
163


ខេត្តក្រចេះ

 ដោយ៖​ សេង ស៊ីដារ៉ូ

ក្រោយពីទទួលបាន (GI) ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ផលិតផលក្រូចថ្លុងកោះទ្រង់​រួចហើយ​ សមាជិក ក្នុង​សហគមន៍ អ្នកដាំក្រូចថ្លុងកោះទ្រង់​ មានការកើនឡើងនឹងប្រឹងពង្រីកផ្ទៃដីដាំដុះក្រុចថ្លុងឡើងវិញ ក្នុងទឹកដីខេត្ត​ក្រចេះ ។

អ្នកស្រី ជាន រីណា ប្រធានសហគមន៍ បានលើកឡើងថា រហូតមកដល់ពេលនេះ មានសមាជិក​អ្នកដាំ​ក្រូច​ថ្លុងចំនួន ២២៦គ្រួសារហើយ ដែលបានដាំក្រូចថ្លុងបានចំនួនជាង ១០០០០ដើម។

កសិករក្នុងសហគមន៍ បានរៀបរាប់ឲ្យដឹងទៀតថា នៅក្នុងការដាំក្រូចថ្លុងធម្មជាតិនេះ បានជាង១០០០០ដើម ហើយក្រូចថ្លុងជាង២០០០ដើម ដែលកំពុងទទួលផលជារៀងរាល់ឆ្នាំ។ ក្រូចថ្លុងធម្មជាតិនេះ ដាំប្រើរយៈពេល ៥ឆ្នាំ ទម្រាំបានផលដោយក្នុង១ដើម ទទួលបានទិន្នផលផ្លែពី៥០ទៅ១០០ផ្លែ ការផ្លែរបស់វា​មិនទៀតទាត់​ឡើយ។ ក្រូចថ្លុងចាប់ផ្តើមប្រមូលផលពី ខែតុលា រហូតដល់ ខែធ្នូ ហើយក្នុងរដូវសំបូរក្រូចថ្លុង លក់ចេញ គិតជា​ផ្លែក្នុង១ផ្លែ ៩០០០រៀល ហើយក្នុងរដូវមិនសូវសំបូរអាចលក់បានក្នុង១ផ្លែ ១២០០០រៀលផងដែរ។

អ្នកស្រី ជាន រីណា បានមានប្រសាសន៍បញ្ជាក់ថា ក្រូចថ្លុងធម្មជាតិកោះទ្រង់ បានទទួលការចុះបញ្ជីកាល​ពីថ្ងៃ​១១ ខែមេសា ឆ្នាំ២០១៨ និងសម្ពោធនាថ្ងៃ២៥ ខែមិថុនា ឆ្នាំ២០១៨ ដោយទទួលស្គាល់ថា ជាម៉ាក សម្គាល់ភូមិសាស្ត្រទំនិញប្រចាំមូលដ្ឋានកោះទ្រង់នេះ តែម្តង។ អ្នកស្រី ថា បច្ចុប្បន្ននេះ អ្នកដាំក្រូចថ្លុង កំពុង​ពង្រីក​​ផ្ទៃដីតាមជួរមាត់ទន្លេ និងឈានទៅដល់ស្រុកព្រែកប្រសព្វ បន្ថែមទៀត​ដែលនៅក្នុងពេលបច្ចុប្បន្ននេះ យើង​​មានផ្ទៃដីស្រាប់ចំនួន ៣៥ហិកតា សម្រាប់ដាំក្រូថ្លុង៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here