ម្ចាស់បទបណ្តំាទួលស្លែង ឈឺជាទម្ងន់ ឥឡូវរូបលោក កំពុងអំពាវនាវ ដល់គណបក្សប្រជាជន និងសិល្បៈករ ជួយដល់រូបគាត់

0
205


ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ

ប្រហែលជាង១០ថ្ងៃទៀតប៉ុណ្ណោះ គឺដល់ថ្ងៃដែលគណបក្សប្រជាជន ឬគណបក្សកាន់​អំណាច​ប្រារព្ធ​ខួបយ៉ាងអធិកអធម៌ នូវថ្ងៃជ័យជំនះ៧មករា គឺជាថ្ងៃរំដោះទឹកដី រំដោះប្រជាជនពីរបប​ប្រល័យពូជ​សាសន៍​​ប៉ុកពត យ៉ាងសាហាវឃោរឃៅបំផុត​ នៅក្នុងប្រទេសកម្ពុជាយើង។

តាំងពីឆ្នាំ ១៩៨១មក គណបក្សកាន់អំណាចតែងតែប្រារព្ធខួបជ័យជំនះ ៧មករា ពេលនោះ មហាជន​នៅក្នុងប្រទេស តែងតែឃើញ​លោក អ៊ិន សុផារ៉ា ជាអ្នកនិពន្ធ និងជាអ្នកចំរៀង​តែតែងឡើងច្រៀង​បទបណ្តាទួលស្លែង តាមការអញ្ជើញពី ប៉ុស្តិ៍ទូរស្សន៍ និងតាមប៉ុស្តិ៍វិទ្យុនានា ក៏បានចាក់លាន់កងរំ​ពងពេញផ្ទៃប្រទេស​។

ខួបជ័យជំនះថ្ងៃ ៧មករា ឆ្នាំនេះ មិនដឹងថា លោក អ៊ិន សុផារ៉ា អាចឡើងច្រៀងតាមប៉ុស្តិ៍​ទូរទស្សន៍ បាន​ដូចមុនដែរ ឬអត់ ព្រោះលោក អ៊ិន សុផារ៉ា ដែលមានអាយុ ៦៦ឆ្នាំទៅហើយ កំពុងមានជម្ងឺប្រចាំ​កាយ​ជា​ទម្ងន់​ គឺជម្ងឺលើសឈាម។

នៅពេលដែលលោក អ៊ិន សុផារ៉ា កំពុងដេកព្យួរសេរ៉ូមនៅ រូបលោក ក៏បានបញ្ជាក់ប្រាប់ថា នៅថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០១៨ សម្ពាធឈាមក្នុងខ្លួន​លោក បានបុកឡើងយ៉ាងខ្លាំង ធ្វើឲ្យលោកគ្មានកម្លាំង ទន់ដៃ ទន់ជើង មួយចំហៀងខ្លួនខាងធ្វេង។ រូបលោក ត្រូវបានប្រពន្ធ និងកូន បញ្ជូនទៅមន្ទីរពេទ្យ ព្រះកេតុ​មាលា ប៉ុន្តែរូបលោកពុំមានប្រាក់គ្រប់គ្រាន់ក្នុងការព្យាបាលនោះឡើយ។

រូបលោក មានការព្យាបាលនៅមន្ទីរពេទ្យ បានតែចំនួនបីថ្ងៃប៉ុណ្ណោះ រូបលោក​ក៏សុំគ្រូពេទ្យចេញមក​ព្យា​បាល​​នៅផ្ទះវិញ ព្រោះតែគ្មានលុយបង់ថ្លៃពេទ្យបន្ត​ហ្នឹង។

សព្វថ្ងៃនេះ រូបលោក នៅតែបន្តការព្យាបាលជម្ងឺនេះរហូត ក្នុងខណៈដែលជីវភាពគ្រួសារកំពុងតែ លំ​បាក ដែលបន្ទាប់ពីលោកបានចាកចេញ ពីមន្ទីរពេទ្យ ​រូបលោក​ ត្រូវបង្ខំចិត្តលក់ម៉ូតូ គ្រឿងអលង្កា​បន្តិចបន្តួច ដែលមានដើម្បីព្យាបាលជម្ងឺប្រចាំកាយនេះ។

រូបលោក លើកម្រាមដៃទាំង១០ សូមអំពាវនាវដល់ សម្តេច ឯកឧត្តម លោកឧកញ៉ា និងបងប្អូន សិល្បករ ជួយឧបត្ថម្ភដល់រូបលោក ព្រោះរូបលោកកំពុងជួបការខ្វះខាតយ៉ាងខ្លាំង ក្នុងគ្រួសារ។ សព្វថ្ងៃនេះ រូបលោក ​កំពុងដេកព្យាបាលជម្ងឺ នៅក្នុងបន្ទប់តូចចង្អៀត ដ៏កំសត់របស់លោក។       

អ្នកសារព័ត៌មានបានចោទសួររូបលោកថា ប្រសិនបើមានការអញ្ជើញ ឡើងច្រៀងតាមប៉ុស្តិ៍ទូរទស្សន៍ ក្នុងឱកាសថ្ងៃខួបជ័យជំនះ ៧មករា​ខាងមុខ​នេះ តើលោកអាចឡើងបានដែរ ឬទេ?

បាទ ! ខ្ញុំនឹងខិតខំព្យាបាល និងហាត់ប្រាណឲ្យបានទៀងទាត់ ខ្ញុំសង្ឃឹមថា ខ្ញុំអាចឡើងច្រៀង បាន ព្រោះថា ថ្ងៃ៧មករា ជាអ្នកមានគុណទីពីរ បន្ទាប់ពីឪពុក និងម្តាយ របស់រូបខ្ញុំ និងប្រជា​ជនទូទាំង​ប្រទេស​ផងដែរ។

សូមបញ្ជាក់ថា លោក អ៊ិន សុផា ក្រៅពីមានអាជីពជាអ្នកសិល្បៈ ជាអ្នកនិពន្ធ អ្នកចំរៀង​ រូបលោក​ក៏ជាចាងហ្វាងកាសែតមួយរូប (កាសែតព្រះអាទិត្យ)​ដែលមាននិន្នាការ គាំទ្ររាជរដ្ឋាភិបាល និងគណ​បក្ស​ប្រជាជន ដូច្នេះសូបគណបក្សប្រជាជនសូមមេត្តាជួយឧបត្តម្ភដល់រូបលោកផងចុះ។  

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here