កីត្បាញខ្មែរ បង្ហាញពីស្នាដៃ និងប្រពៃណីជាតិ

0
59


ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ

ឧបករណ៍ត្បាញពីបុរាណ ដែលហៅថា កីតម្បាញខ្មែរ ស្ទើរតែបាត់បង់ទៅអស់ហើយ ដោយក្នុងនោះ សហគមន៍កីខ្មែរ បានតម្លើង និងថែរក្សាឲ្យដំណើរការឡើងវិញ ជាងមួយឆ្នាំមកហើយ។

គោលបំណងនៃការបង្កើតឡើងសហគមកីខ្មែរនេះ សំដៅលើការអភិរក្ស កីខ្មែរ និងបានផលិតចេញ​ពី​ធម្ម​ជាតិ ដែលមានលក្ខណៈប្រពៃណីខ្មែរ និងម្យ៉ាងទៀតជួយផ្គត់ផ្គង់​ទីផ្សារ ដល់សមាជិកកីខ្មែរយើង​ផង។

លោក សុផល ជាប្រធានសហគមន៍កីខ្មែរ បានឲ្យដឹងបន្ថែមថា ការត្បាញកីខ្មែរនេះ រូបលោក មានបទ​ពិសោធន៍​ជាង ១០ឆ្នាំមកហើយ ទើបតែឥឡូវ រូបលោក បានធ្វើការតម្លើងឲ្យដំណើរការឡើងវិញ ជាង​១ឆ្នាំ​តែប៉ុណ្ណោះ ដែលមានសមាជិកជំនាញត្បាញ ១០នាក់ ក្នុងនោះ​សកម្មភាពកីខ្មែរ​ មានការផលិត​តម្បាញហូល ផាមួង ក្រម៉ា កាបូប និងវត្ថុអនុស្សាវរីយ៍ច្រើនទៀត។

ក្នុងនោះតម្បាញហូរពិសាន ដែល​មាន​​តម្លៃខ្ពស់ ដែលធ្វើអំពីសូត្រ មានតម្លៃ ២០០០ដុល្លារ និងវត្ថុអនុ​ស្សាវ​រីយ៍ មានបូពាក់សក់ តម្លៃទាប ២ដុល្លារ។

និយាយទៅដល់ហូលពិសាន ពីសូត្រ ត្រូវចំណាយពេលមួ​យ​ឆ្នាំ ដែលភាគច្រើនត្បាញជារូបពុទ្ធប្រវត្តិ ដែលមានទំហំទទឹង ៩៥សង់ទីម៉ែត្រ និងបណ្តោយ ១ម៉ែត្រ កន្លះ។

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here