ប្រធានាធិបតីចិន ចំណាយ​ទឹក​ប្រាក់ជាង ៤០ប៊ីលានដុល្លារ រៀបចំគម្រោងអភិវឌ្ឍន៍​ហេដ្ឋារចនា​សម្ព័ន្ធ​តភ្ជាប់ចិន​ ជាមួយ​ប្រទេស​តំបន់អាស៊ាន និង​​ទេសចរណ៍នានា (១៥០លាននាក់ទេសចរណ៍ចិន លើពិភពលោក)

0
82

ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ

ទីផ្សារទេសចរណ៍ដ៏ធំជាងគេ គឺ ចិន ដែលជាប្រភពទីផ្សារមានអាទិភាពសម្រាប់តំបន់អាស៊ាន និងកម្ពុជា ហើយ ទីផ្សារនេះ ​បានបង្ហាញពីអត្រា ទេសចរណ៍​ក្រៅប្រទេសយ៉ាងធំធេង និងឥតឈប់ឈរ របស់ជនជាតិចិន​មកលើ​ព្រះរាជាណាចក្រកម្ពុជា ព្រោះចិនបានសម្លឹងឃើញថា ប្រទេសកម្ពុជាមានទីតាំង​ភូមិសាស្ត្រ ជិតប្រទេសរបស់​ខ្លូន ហើយកម្ពុជាសម្បូរទៅដោយធន់ធានធម្មជាតិ និងតំបន់ទេសចរណ៍ជាច្រើន សម្រាប់ដើរកំសាន្ត​ និងសិក្សា​ស្រាវជ្រាវ​នូវប្រវត្តិសាស្ត្រ ដែលបន្សល់ទុកតាំងពីបុរាណកាលមក។

ទោះបីជាទេសចរណ៍ចិន ខ្លះ បានជ្រើសរើយកតំបន់ផ្សេងៗគ្នានៅលើពិភពលោក ដូចជា ​អាមេរិកខាងជើង អឺរ៉ុប (North America and Europe) កម្ពុជា ជាដើម ហើយក៏ជាគោលដៅទេសចរណ៍ធ្វើដំណើរលើកទីមួយ​របស់​ពួក​គេក្តី (First-time Travelers) ​ក៏តំបន់អាស៊ាន និងកម្ពុជា នៅតែត្រូវបានគេមើលឃើញថា ជាគោលដៅ​ទេស​​ចរណ៍​សំខាន់មួយ ដ៏ធំរបស់ប្រទេសចិន ដែលចង់បង្ហាញពិភពលោកថា ខ្លួនមានភាពរីកចម្រើនទាំង សេដ្ឋកិច្ច ធន់ធាន ឬធន់ធានមនុស្ស និងសភាវុធ ជាដើម។

សាធារណៈរដ្ឋប្រជាមានិតចិន ជាប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ថ្នាក់ទី២ លើពិភពលោក ដែលមាន​ផលិតផល​ក្នុងស្រុកសរុប (GDP) ប្រមាណ១០,៣៦ទ្រីលានដុល្លារ (ឆ្នាំ២០១៤) ហើយក៏ជាប្រទេស​ដែល​មាន​ប្រជា​ជនច្រើនជាងគេបំផុត លើសកលលោករហូតដល់ ១៣៥៥លាននាក់។

ដោយកំណើន​សេដ្ឋកិច្ច មានការលូតលាស់យ៉ាងលឿន ធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនចិន មានការកើន​ឡើង​​ជាលំដាប់ ដែលជាកត្តាជំរុញឲ្យចិន មានតម្រូវការក្នុងការធ្វើដំណើរកម្សាន្តទេសចរណ៍ នៅក្រៅ​ប្រទេស​កាន់​តែកើនឡើងច្រើន។

អង្គការទេសចរណ៍ពិភពលោក (UNWTO)​បានធ្វើការប៉ានស្មានថា ទេសចរណ៍ចិន ដែលធ្វើដំណើរកម្សាន្តនៅ​ក្រៅ​​ប្រទេស (Chinese Outbound) នឹងកើនឡើងដល់់១០០លាននាក់ ក្នុងឆ្នាំ២០២០។ ប៉ុន្តែជាក់ស្តែង​ក្នុង​ឆ្នាំ២០១៤ ទេសចរណ៍ចិន ចេញក្រៅប្រទេសមានជាង១០៩លាននាក់ ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ងខ្លាំង ហើយធ្វើឲ្យមានការប៉ានស្មានថ្មីថា ទេសចរណ៍ចិនអាចនឹងកើនដល់២០០លាននាក់ ក្នុងឆ្នាំ២០២០ ចំណែក​ទេសចសរអន្តរជាតិ ទៅកាន់ប្រទេសចិន (Inbound) ក៏អាចកើនឡើងដល់ ២០០លាននាក់ផងដែរ។

ម្យ៉ាងវិញទៀត ទេសចរណ៍ចិនមានការចាយវាយច្រើន ប្រមាណ ១៦៥ប៊ីលានដុល្លារ (ឆ្នាំ២០១៤) កើនឡើង​២៨% ធ្វើឲ្យចិនជាប់ចំណាត់ថ្នាក់លេខ១ លើទីផ្សារទេសចរណ៍ ដែលមានការចំណាយច្រើន​ដោយផ្អែកលើកត្តា​ចម្បង​មួយ​ចំនួនដូចជា ការអភិវឌ្ឍន៍សេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ការឡើងថ្លៃនៃរូបិយបណ្ណចិន កំណើននៃប្រាក់​ចំណូល​​ប្រចាំខែ របស់ប្រជាជនចិន ការកើនឡើងនូវស្រទាប់ប្រជាជនដែលមានជីវភាពមធ្យម (Middle Class)​និងកំណើននៃដំណើរកម្សាន្តក្នុង និងក្រៅប្រទេស។

នាពេលបច្ចុប្បន្ន កម្ពុជា  សំបូរទេសចរណ៍ចិន ច្រើនជាងគេ ព្រោះកន្លងមកកម្ពុជា តែតែងមានចំណង់មិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការទ្វេភាគីល្អ និងជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ កម្ពុជា​និង​ចិន មានប្រវត្តិទំនាក់ទំនងគ្នាដ៏ល្អជាយូរលង់ណាស់មកហើយ តាំងពីសម័យអាណាចក្រអង្គរ លើវិស័យពាណិជ្ជ​កម្ម និងជំនួញជួញដូរផលិតផលនានា ដូចជា ក្រមួន សូត្រ… ជាមួយប្រទេសចិន។

នាសតវត្សទី១២ ព្រះចៅអធិរាជចិនបានចាត់តាំង អ្នកការទូរមួយរូបគឺលោក ជីតាក្វាន់ Tcheou Ta Koun មក​ធ្វើ​ទស្សនកិច្ចនៅកម្ពុជា។ លោកក៏បានធ្វើកំណត់ហេតុដ៏មានសារៈសំខាន់ អំពីអាណាចក្រអង្គរ និងទំនាក់ទំនង​រវាង​កម្ពុជា និងចិន។ ចំណងសាមគ្គិរវាងកម្ពុជា និងចិន កាន់តែស្អិតរមួតបន្ថែមទៀត ក្នុងសម័យសង្គមរាស្ត្រ​និយម ក្រោមការដឹកនាំរបស់ព្រះករុណា ព្របាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ៍ និងបានបន្ត​រហូតមកដល់បច្ចុប្បន្ន ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីជាប្រមុខ។

ទំនាក់ទំនងនេះ នឹងបន្តប្រែក្លាយជាកិច្ចសហប្រតិបត្តិការដ៏ល្អ ​ក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍​នៃប្រទេសទាំង​ពីរ ឲ្យកាន់តែប្រសើរឡើងថែមទៀត ពិសេស តាមរយៈកម្មវិធី ខ្សែក្រវ៉ាត់សេដ្ឋកិច្ចវិថីសូត្រសមុទ្រ Silk Road Economic Belt and 21st Century Maritime silk Road ហៅកាត់ថា ខ្សែក្រវ៉ាតមួយវិថីមួយ One Belt, One Road ដែលជាគំនិតផ្តួចផ្តើមផ្នែកនយោបាយដ៏ឈ្លាស់វៃរបស់ ប្រធានាធិបតីចិន Xi Jinping ​ដែលគ្រោងនឹង​ចំណាយ​ទឹក​ប្រាក់ជាង ៤០ប៊ីលានដុល្លារ ក្នុងការរៀបចំគម្រោងអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ចិន​ជាមួយ​ប្រទេស​តំបន់វិថីសូត្រអាស៊ាន អាស៊ីកណ្តាល មជ្ឈិមបូព៌ា អ៊ឺរ៉ុប និងអហ្វ្រិក និងគម្រោងអភិវឌ្ឍន៍សម្បទាន​ផលិត​ផល​​ទេសចរណ៍នានា​ដែលមានកម្រិតស្តង់ដាគុណភាពខ្ពស់ ។

ក្នុងថ្មីៗនេះ អាជ្ញាធរទេសចរណ៍ជាតិចិន China National Tourism Administration (CNTA) បានដាក់​ចេញ​​នូវ​ផែនការរយៈពេល៥ឆ្នាំ ខាងមុខដែលចិន នឹងមានទេសចរណ៍ចេញក្រៅប្រទេស Chinese Outbound ទៅកាន់បណ្តាប្រទេសក្នុងវិថីសូត្រកើនដល់ ១៥០លាននាក់ ដែលក្នុងនោះភាគច្រើនមានអ្នក​ធ្វើដំណើរ​អាយុ​វ័យ​កណ្តាល​ចន្លោះពី៣០ឆ្នាំទៅ៤៥ឆ្នាំ ប្រហែលជា៧០% ហើយជាអ្នកមានលុយច្រើន ព្រមទាំងចូលចិត្តភាព​ស៊ីវិល័យ​ទំនើបទាន់សម័យ និងទេសចរណ៍ពីប្រទេសក្នុងវិថីសូត្រទៅកាន់ប្រទេសចិន Inbound Tours នឹង​កើន​​ដល់ ៨៥លាននាក់។

ជាមួយគ្នានេះ ប្រទេសចិន មាននិន្នាការធ្វើដំណើរផ្នែកទេសចរណ៍ចិន ឲ្យមានការផ្លាស់ប្តូរក្រៅពីចូលទិញទំនិញ និងញុំាំអាហារ គឺចូលចិត្តទេសចរណ៍បៃតង់ ដូចជា ទស្សនាភាពស្រស់បំព្រងនៃធម្មជាតិ (Eco-tourism)​និងចង់​ស្វែង​យល់ពីវប្បធម៌របស់ជនជាតិផ្សេងៗ ក្នុងតំបន់វិថីសូត្រ ព្រមទាំងចូលចិត្តផលិតផល និងសេវា​ទេស​ចរណ៍នានា ដែលមានគុណភាពខ្ពស់បំផុត៕

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here