រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ទទួលជួបពិភាក្សាជាមួយនាយកអង្គការសាម៉ារីតាន់ភឺសង្គ្រោះកម្ពជា ព្រៀង បន្តកិច្ចសហប្រតិបត្តិការជាមួយគ្នា រយៈពេល៣ឆ្នាំបន្ត​

0
29

ភ្នំពេញៈ

 ដោយ៖ ហុង ចំណាប់

 រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានស្នើសុំឲ្យអង្គការសាម៉ារីតាន់ភឺសសង្ក្រោះកម្ពុជា បន្តកិច្ចសហប្រតិបត្តិ​ការបន្ថែមទៀត លើវិស័យផ្គត់ផ្គង់ទឹកស្អាតនៅជនបទ ដើម្បីរួមគ្នា​សម្រេចឲ្យបានទិសដៅអភិវឌ្ឍន៍​សហ​ស្សវត្ស កម្ពុជានៅឆ្នាំ ២០១២៥។      ក្នុងការជួបពិភាក្សានេះ នៅទីស្ដីការក្រសួង នាថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨។

ដើម្បីឲ្យ​ប្រជាពលរដ្ឋគ្រប់រូប នៅសហគមន៍ជនបទ ត្រូវមានសេវាផ្គត់ផ្គង់ទឹកស្អាត សុខភាព និងអនាម័យ​គ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថាន ដែលមានអនាម័យល្អ។

លោករដ្ឋមន្រ្ដី បានស្នើសុំឲ្យអង្គការសាម៉ារីតាន់ភឺសសង្ក្រោះកម្ពុជា ពង្រីកខេត្តគោលដៅបន្ថែមទៀត ហើយ​អនុវត្តនៅតំបន់គោលដៅណាមួយ ឲ្យបានសម្រេច ទាំងវិស័យផ្គត់ផ្គង់ទឹកស្អាត សុខភាព និងអនា​ម័យ ជៀសវាងអនុវត្តន៍កម្មវិធីនៅតំបន់នេះបន្តិច តំបន់នោះបន្តិច ដើម្បីជួយជម្រុញ​ឲ្យប្រជាពលរដ្ឋនៅ​ភូមិ ឃុំ និងស្រុកណាមួយមានទឹកស្អាតប្រើប្រាស់ មានសុខភាព និងអនាម័យគ្រប់គ្រាន់ បញ្ឈប់​ការ​បន្ទោបង់ពាសវាលពាសកាល។

លោក Patrick Paul Seger ប្រធានអង្គការសាម៉ារីតាន់ភឺសសង្ក្រោះកម្ពុជា បានជម្រាបជួនលោក រដ្ឋមន្រ្ដី ថា អង្គការរបស់លោកជាអង្គការក្រៅរដ្ឋាភិបាលមួយ ដែលកំពុងអនុវត្តន៍កម្មវិធី និងធ្វើ​​សកម្មភាព​នៅព្រះរាជាណាចក្រកម្ពុជា ក្នុងខេត្តបន្ទាយមានជ័យ ឧត្ដរមានជ័យ និងខេត្តក្រចេះ លើវិស័យផ្គត់ផ្គង់​ទឹក​ស្អាត និងអនាម័យជនបទ ដែលបានសាងសង់មជ្ឈមណ្ឌល ព្រមទាំងសង់សាលារៀន ២៥ សាលា ដើម្បី​ជួយជនភាសខ្លួន នៅតាមតំបន់ព្រំដែនដោយផ្ដោតទៅលើកុមារ។

លោក Patrick Paul Seger បានបន្តថា កន្លងមកអង្គការសាម៉ារីតាន់ភឺសសង្ក្រោះកម្ពុជា​ បានសាងសង់​អាង​ទឹក និងធ្វើការតបណ្ដាញចែកចាយទឹកស្អាតបានប្រវែង ១៣៦គីឡូម៉ែត្រ និងបានផ្ដល់ធុងចម្រោះ​ទឹកស្អាតបានជាង ១០ម៉ឺនធុង ជូនប្រជាពលរដ្ឋប្រើប្រាស់។ ពិសេសលោក បានធ្វើការពិចារណាចំពោះ​អនុសាសន៍របស់ឯកលោករដ្ឋមន្រ្ដី ចំពោះភូមិ ឃុំ គោលដៅដែលជម្រុញ ឲ្យសម្រេចបានការបញ្ឈប់ការ​បន្ទោបង់ពាសវាលពាសកាល។

លោករដ្ឋមន្រ្ដី បាបបញ្ជាក់បន្ថែមថា ក្រសួងអភិវឌ្ឍន៍ជនបទ នៅតែត្រូវការគាំទ្របន្ថែមទៀត ជាមួយដៃ​គូរ​ផ្សេងៗទៀត ដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅជនបទ ជាពិសេសលើ​វិស័យ​ទឹក​ស្អាត សុខភាព និងអនាម័យនៅតំបន់ជនបទ និងផ្ដល់ឱការងារដល់ប្រជាពលរដ្ឋ​ដើម្បីកាត់បន្ថយ​ចំណាកស្រុក។

ភាគីទាំងពីរ បាន​វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងនាមជាដៃគូរ និងបានឯកភាពគ្នាថា នឹង​រៀបចំចុះអនុសារណៈយោគយល់ព្រមព្រៀង បន្តកិច្ចសហប្រតិបត្តិការជាមួយគ្នា រយៈពេល៣ឆ្នាំបន្ត​ទៀត ៕

 

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here