សិប្បកម្មផលិតមីអង្គរ ជាស្នាដៃរបស់ខ្មែរពិតៗ និងគ្មានជាតិគីមី

0
74

ភ្នំពេញៈ

ដោយ៖ ឌឹម គឹមហាក់

នៅពេលបច្ចុប្បន្ននេះ មានសិប្បកម្មផលិតមី ដែលមានបទពិសោធន៍ជាង២០ឆ្នាំ ដែលមានឈ្មោះថា សិប្បកម្ម​មីអង្គរ ដែលជាស្នាដៃរបស់កូនខ្មែរ ពិតៗ ហើយមីអង្គរនេះ ត្រូវបានទទួលការគាំទ្រ និងទទួលទានច្រើន ពីអថិតិជន។

សិប្បកម្មផលិតមីអង្គរ ដែលមាននិមិត្តសញ្ញាការេប្រាំ មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការផលិតមីក្រៀម និងមី​ស្រស់​​ដោយប្រើវត្ថុធាតុដើមពីម្សៅមី ដោយក្នុង១ថ្ងៃអាចផលិតបានមីចាប់ពី២០០ទៅ៣០០គីឡូ ដែលមាន​អាស័យ​​ដ្ឋាននៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោក ប៊ុន លាង ម្ចាស់សិប្បកម្មមីអង្គរសញ្ញាការេប្រាំ បានឲ្យដឹងថា សិប្បកម្មរបស់លោក បានផលិត​មី​ច្រើន​ប្រភេទ មានដូចជា មិក្រៀមសសៃធំ មីបំពង មីឆៅ សំបកគាវ មីចង្កឹះ មីក្រៀមសរសៃតូច មីបំពងពិសេស មីឆៅសរសៃតូច មីខ្លាញ់ មីទាវ (មីអាយុវែង)។ លោក ប៊ុន លាង​ បានបន្តទៀតថា​សិប្បកម្មផលិតមីអង្គរនេះ មានសរសៃមីទន់ ស្វិត មានឱជារសឈ្ងុយឆ្ងាញ់ និងគ្មានសារធាតុគីមី BORAX (ទឹកបន្សា) ដែលនាំឲ្យប៉ះពាល់​ដល់សុខភាព។

ចំពោះតម្លៃលក់លើទីផ្សារ មីស្រស់ក្នុង១គីឡូ តម្លៃ៤៥០០រៀល ដែលអាចរក្សាគុណភាពទុកបានយូរត្រឹម​ ៤ថ្ងៃ និងប្រភេទមីក្រៀម ១គីឡូថ្លៃ ៦០០០រៀល ដែលអាចរក្សាទុកគុណភាពបានយូររហូតដល់ ៣ខែ៕

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here