ក្រុមហ៊ុនសែលកាត បានប្រគល់មហារង្វាន់ធំ ចំនួនបី ដល់អតិថិជន

0
41

ភ្នំពេញៈ

ដោយ៖ ញ៉ែម សុវត្ថារ៉ូ

ការប្រគល់មហារង្វាន់លើកទី១០ របស់សែលកាត បានធ្វើទៅនៅការិយាល័យកណ្តាលរបស់ សែល​​​កាត ក្នុងថ្ងៃចុងក្រោយនៃព្រះរាជពិធីបុណ្យអុំទូក នាល្ងាចថ្ងៃ២៣ ខែវិច្ឆិកា ឆ្នាំ២០១៨។

ការប្រគល់រង្វាន់នេះ គឺមានបីកម្មវិធី ទី១ កម្ម​វិធីឈ្នះរង្វាន់ទឹកប្រាក់ ១០០០០ដុល្លារ ជារៀង រាល់ថ្ងៃ​ពី​សែលកាត ទី២ កម្មវីធីឈ្នះរង្វាន់ទឹកប្រាក់ រហូតដល់ ១០ម៉ឺនដុល្លារ ចំនួន ០១នាក់ និងអ្នកឈ្នះ​ទឹក​ប្រាក់រង្វាន់ ៩០០០០ដុល្លារ ម្នាក់ និងទី៣ កម្មវិធីឈ្នះទឹកប្រាក់ ៥០០០០ដុល្លារ និងឈ្នះរង្វាន់​ទឹក​ប្រាក់ ៤០០០០ដុល្លារផងដែរ។

ដោយឡែកក្នុងកម្មវិធី iknow iknow មានអ្នកឈ្នះរង្វាន់ចំនួន ៧នាក់ ដែលម្នាក់ៗ ឈ្នះម៉ូតូ Yamaha Janus  ២០១៨  ម្នាក់មួយគ្រឿង។ និងកម្មវិធីស្ទូចម៉ូតូ មានអ្នកឈ្នះរហូតដល់ ១១នាក់ ដែល ម្នាក់ៗ ដែលទទួលបានម៉ូតូ Yamaha Janus ២០១៨ ចំនួនមួយគ្រឿងផងដែរ។

កម្មវិធីសែលកាតចែករង្វាន់ដ៏ច្រើននេះ នៅមានរង្វាន់បន្ថែមទៀត មានដូចជា ម៉ូតូ Zoomer X –  ២០១៨ ​, iPhoneXs Max iPhoneXR, Apple Watch Series ៤ និងកាដូផ្សេងៗទៀតរាល់ថ្ងៃ ដោយអតិថិជន​ទាំងអស់ គ្រាន់តែបញ្ចូលលុយចាប់ពី $១ យកលេខកូដសំណាង ហើយដកយកកាដូ របស់អ្នកឥឡូវនេះ រហូតដល់៣០/១១/ ២០១៨៕

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here