ក្រុមហ៊ុនសែលកាត ឧបត្ថម្ភ ១៧ទូក ក្នុងឱកាសបុណ្យអុំទូក បណ្តែកប្រទីប អកអំបុក សំពះព្រះខែ

0
40

ភ្នំពេញៈ

ដោយ៖ ឌឹម គឹមហាក់

ក្រុមហ៊ុនសែលកាត ជាក្រុមហ៊ុនឈានមុខគេ នៅកម្ពុជា បានឧបត្ថម្ភសំភារៈ  មានដូចជា មួក អាវ និងថវិកា មួយចំនួន ដល់កីឡាអុំទូក ចំនួន១៧ទូក ដែលមកពីខេត្តកណ្តាល និងកំពង់ចាម ស្ថិតនៅ​ការិយា​​ល័យសែលកាត នាល្ងាចថ្ងៃ ២០ ខែវិច្ឆិកា ឆ្នាំ២០១៨។

ក្រុមហ៊ុនសែលកាត តែងតែឧបត្ថម្ភជារៀងរាល់ឆ្នាំ ដល់ទូក ដែលមកពី បណ្តាខេត្តនានា ដោយក្នុង​ឆ្នាំនេះ​​ ក្រុមហ៊ុនសែលកាត បានឧបត្ថម្ភទូកង ចំនួន១៧ទូក មកពីខេត្តពីរ គឺ កណ្តាល​និងកំពង់ចាម។

តំណាងក្រុមហ៊ុន សែលកាត បានមានប្រសាសន៍ថា ឆ្នាំនេះសែលកាត បានឧបត្ថម្ភ ថវិកា ចំនួន ១៧ទូក ដែលមកពីខេត្តកណ្តាល និងខេត្តកំពង់ចាម ហើយ​ក្រុមហ៊ុនបានជំរុញអោយទូក ទាំង ១៧ទូក ដើម្បីលើកទឹកចិត្តឲ្យខិតខំប្រឹងប្រែងអ៊ុំ ក្នុងឱកាសចូលរួមប្រកួតប្រជែងប្រណាំង ទូកឆ្នាំនេះ ។

ក្នុងនោះដែរ តំណាងទូកទាំង ១៧ទូក មកពីខេត្តកំពង់ចាម និងខេត្តកណ្តាល បានមាន ថ្លែអំណរ​គុណ​ដល់ក្រុមហ៊ុនសែលកាត ដែលបានឧបត្ថម្ភ និងគាំទ្រ ដល់កីឡាអុំទូក ជារៀង​រាល់​ឆ្នាំ និងប្រាជ្ញា​ចិត្ត​​ខិតខំប្រកួតប្រជែងយកឈ្នះឲ្យបាន ក្នុងឆ្នាំនេះ៕

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here