ប្រពៃណីបុណ្យអកអំបុក-សំពះព្រះខែ ទាក់ទងនឹងទន្សាយពោធិសត្វ ក្នុងការបូជាជីវិត ដើម្បីពេញទាន

0
75

ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ

គេប្រារព្ធពិធីអកអំបុក និងសំពះព្រះខែ នៅយប់ថ្ងៃ ១៥កើត ពេញបូរមី នៃខែកក្តិក។ ប្រពៃណីនេះ ជាប់ទាក់ទង​នឹងព្រះពុទ្ធសាសនា ដោយមានសេចក្តីដំណាលថា កាលព្រះពោធិសត្វយោនយកកំណើតជា សត្វទន្សាយ នៅ​ថ្ងៃពេញបូណ៌មី បានក្រឡេកឃើញព្រះចន្ទពេញវង់ ក៏មានចិត្តជ្រះថ្លា ចង់ដាក់ទានជីវិត  ហើយពេលនោះ ព្រះ​ឥន្ទ បាននិម្មិតជាព្រាហ្មណ៍ចាស់ម្នាក់ មកសុំសាច់ទន្សាយពោធិសត្វ។

ដើម្បីបំពេញទាន ទន្យាយពោធិសត្វ ក៏លោតចូលក្នុងភ្លើង  រំពេចនោះភ្លើងក៏រលត់អស់  ដោយឃើញហេតុ​អស្ចារ្យ​ដូចនេះ ឥន្ទព្រាហ្មណ៍ក៏ហោះទៅយកកែវមុនណីសិលា ១ដុំ ទៅគូររូបបទន្យាយ ក្នុងវង់ព្រះចន្ទនោះទៅ។

រឿងនេះទើបមានប្រជាពលរដ្ឋខ្លះ ពោលថា ឃើញដូចជារូបទន្យាយនៅក្នុងវង់ព្រះចន្ទ  ហើយការគោរព្រះចន្ទ ឬសំពះព្រះខែ ក៏មានមករហូតមកដល់សព្វថ្ងៃនេះ។ កាលពីដើម គេធ្វើនៅសក្យមុនីចេតិយិ៍ គឺធ្វើពីថ្ងៃ ១៥កើត ខែកក្តិក ជាថ្ងៃពេញបូរណ៌មី  ចំពោះគ្រឿងសក្ការៈបូជាសម្រាប់ព្រះខែ និងរូបទន្សាយពោធិសត្វ ដែលស្ថិតនៅ ក្នុងវង់ព្រះចន្ទ គឺអំបុក ចេក ដូង ផ្កាភ្ញីជាដើម។ ពេលជាមួយគ្នានោះ ក៏មានការអុជទៀតធូបថ្វាយព្រះរតនត្រ័យ និងទេវតា ។

បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំព្រះព្រះខែនេះ ជាពិធីទំនៀមទម្លាប់របស់ខ្មែរ សម្រាប់ចងភ្ជាប់ចិត្ត គំនិត ឲ្យសប្បាយរីករាយជាមួយគ្នា។

តាមប្រវត្តិពិធីបុណ្យទាំងបីនេះ មានរឿងទាក់ទងនឹងសាសនាព្រាហ្មណ៍ខ្លះក៏ដោយ ក៏ពិធីបុណ្យទាំងបីនេះ ក្លាយ​ជាប្រពៃណីដ៏មានប្រជាប្រិយភាព សម្រាប់ប្រជាពលរដ្ឋខ្មែរទៅហើយ។ ពុទ្ធសាសនាគ្រាន់តែឲ្យយោបល់ថា អំពី​គ្រប់​យ៉ាង ដែលមានប្រជោជន៍ គឺជាអំពើបណ្តុះគុណធម៌ និងសាមគ្គីធម៌៕ ​

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here