បុណ្យបណ្តែតប្រទីប ទាក់ទងទៅនឹងព្រះពុទ្ធសាសនា និងពងសត្វក្អែក​សញី​ឈ្មោល និងសត្វទាំង៥

0
69

ភ្នំពេញៈ

ដោយោ៖​ សេង ស៊ីដារ៉ូ

ប្រទេសកម្ពុជាតែងតែប្រារព្ធធ្វើបុណ្យបណ្តែតប្រទីប នៅថ្ងៃបវរណាចេញព្រះវស្សារបស់ព្រះសង្ឃ រួមជាមួយ​ពិធី​បុណ្យអុំទូកសំពះព្រះខែ និងអកអំបុក ដែលរាប់បញ្ចូលក្នុងពិធីទ្វារទសមាស (ពិធីទាំង១២ ខែ)។

រឿងបុណ្យបណ្តែតប្រទីប គេពុំឃើញមាននិយាយនៅក្នុងគម្ពីរព្រះបិដក នៃពុទ្ធសាសនានោះទេ ប៉ុន្តែមានឃើញ​ក្នុង​រឿងព្រេងខ្មែរ ដែលនិទានទាក់ទងនឹងពុទ្ធសាសនា ថា នៅខាងដើមនៃភទ្ទកប្ប យើងនេះមានសត្វក្អែក​ស ញី​ឈ្មោល បានបញ្ចេញពងបាន៥ តែពងទាំងនោះបានធ្លាក់ទៅក្នុងទឹកដោយខ្យល់ព្យុះ។ ក្អែកញីឈ្មោល បាន យំ​​សោកបោកខ្លួនរហូតស្លាប់ដោយសោកស្តាយពងរបស់ខ្លួន ហើយក៏ទៅកើតជាព្រះឥន្ទ ក្នុងស្ថានសួគ៌ទេវលោក  ចំណែកពងទាំង៥ នោះបានធ្លាក់ទៅក្នុងកណ្តាប់ដៃ នៃសត្វទាំង៥ មាន មាន់ ស្តេចនាគ អណ្តើក គោ និងខ្លា​។

សត្វទាំងនោះ បានរើសយកពងទៅចិញ្ចឹម រហូតកើតមកសុទ្ធតែមនុស្សប្រុសទាំង៥។ លុះធំពេញវ័យកូនទាំង៥ បានលាមាតា បិតាជាសត្វ ទៅសាងកុសល ដើម្បីឲ្យបានត្រាស់ជាព្រះពុទ្ធរៀងៗខ្លួន។ សត្វទាំងនោះ​ក៏បាន​អនុ​ញ្ញាត ប៉ុន្តែបានធ្វើសំណូមពរថា បើកូនចេញទៅកសាងពុទ្ធភូមិ បានត្រាស់ពេលណា សូមផ្ញើឈ្មោះ​របស់យើង​ ទៅ​ជាប់នឹងឈ្មោះរបស់អ្នកផង។ ហេតុនេះ ទើបព្រះនាម ព្រះពុទ្ធទាំង៥ព្រះអង្គ ដែលបានត្រាស់ដឹង និងត្រូវ​ត្រាស់​​ក្នុងភទកប្បនេះ ជាកកុសន្ធោ (ប្រែថាមាន់) គោនាគមនោ (ប្រែថា នាគ) កស្សបោ (ប្រែថាអណ្តើក) គោតមោ (ប្រែថា គោ) និងព្រះ សិអារ្យមេត្តយ្យ (ប្រែថា ខ្លា )។

ថ្លែពីមាណពទាំង ៥ កាលបានជួបគ្នានៅកន្លែងមួយ ដោយមានគោលបំណងដូចគ្នា ក៏សុំធ្វើជាបងប្អូន ហើយ​ជជែក​គ្នារកមាតាបិតាដើម។ ក្អែកសញីឈ្មោល ជាមាតាពិត ដែលបានកើតជាព្រះឥន្ទ ក៏ចុះមកដំណាលរឿងនេះ ប្រាប់ដល់មាណពទាំង ៥ ថា មាតាបិតា​ដើមរបស់អ្នក គឺយើងនេះឯង ដែលពីមុន គឺជាសត្វក្អែកស ញីឈ្មោល ។

ព្រះឥន្ទ និងអគ្គមហេសីបានផ្តាំថា បើកូនរាល់គ្នានឹងអាល័យ យើង ចង់បូជាអ្វីដល់យើងទាំងពីរនាក់ យប់ពេញ​បរមី។ ហើយគ្រឿងសក្ការៈបូជាសម្រាប់ព្រះខែ និងរូបទន្សាយពោធិសត្វ ដែលស្ថិតនៅក្នុងរង្វង់ព្រះចន្ទ គឺអំបុក ចេក ដូង ជាដើម។ ពេលជាមួយគ្នានោះ ក៏មានការអុជទៀនធូប ថ្វាយព្រះរតនត្រ័យ និងនឹកដល់ទេវតា នោះនឹង​ដល់យើងជាមិនខាន៕

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here