ផលប្រយោជន៍ នៃអម្បូរសណ្តែកដី

0
86

ដោយ៖ សេង ស៊ីដារ៉ូ

ការញ៉ាំពពួកគ្រាប់រុក្ខជាតិសន្តានសណ្តែកដី ឲ្យបានមួយក្តាប់ក្នុងមួយថ្ងៃ អាចជួយក្នុងការបន្ថយការ​ប្រឈម​​មុខនឹងការកើតជម្ងឺមហារីក ឬបំបាត់ភាពជ្រីវជ្រួញ និងបន្ធូរបន្ថយឥទ្ធិពលស្ត្រេស(Stress)។

គ្រប់អាម៉ុង (Almond)

គ្រាប់អាល់ម៉ុង់ ផ្ទុកដោយជាតិកាល់ស្យូម ហើយការញ៉ាំវាប្រមាណ ៥០ក្រាម និងផ្តល់ឲ្យនូវកំរិតកាល់ស្យូម ១ ភាគ ៧ នៃកំរិតដែលណែនាំឲ្យញ៉ាំជាតិកាល់ស្យូមចំពោះស្ត្រី។ ថ្វីបើមានផ្ទុកជាតិខ្លាញ់ក្នុងកំរិតខ្ពស់ក្តី ការសិក្សាជាច្រើនបានបង្ហាញថា ការញ៉ាំគ្រាប់នេះមួយក្តាប់ក្នុងមួយថ្ងៃនឹងជួយបញ្ចុះទំងន់។

គ្រាប់ស្វាយចន្ទី

គ្រាប់ស្វាយចន្ទីផ្ទុកទៅដោយជាតិដែក ដែលជាសាធាតុជំរុញថាមពលយ៉ាងខ្លាំង។ គ្រាប់ស្វាយចន្ទី ៥០​ក្រាម ឬ ២៥គ្រាប់ និងបំពេញបាន ១ភាគ៤ នៃតំរូវការជាតិដែកប្រចាំថ្ងៃរបស់អ្នក។ ដូចគ្នានេះដែរ គ្រាប់ស្វាយចន្ទីមានជាតិស័ង្កសី ដែលជាសារធាតុជំរុញប្រព័ន្ធការពាររាងការយ។

សណ្តែកដីប្រេស៊ីស (Braxil nut)

សណ្តែកដីប្រេស៊ីស ផ្ទុកទៅដោយជាតិ ស៊ីលីនីញ៉ូម (Selenium) ដែលជាសារធាតុខនិជប្រឈាំងនឹង ជម្ងឺមហារីក ការញ៉ាំសណ្តែកដីនេះ ចំនួន៤គ្រាប់ នឹងផ្តល់នូវស៊ីលីនីញ៉ូម ក្នុងកំរិតតាមការណែនាំឲ្យប្រើ ប្រចាំថ្ងៃ។ សារធាតុនេះ ក៏ជាអង់ទីអុកស៊ីដង់ប្រឆាំងភាពចាស់ជរាផងដែរ។

សណ្តែកដី

សណ្តែកដី វាផ្ទុកទៅដោយពួកហ្វូឡាត (Folate) ដែលការញ៉ាំសណ្តែកដី ៥០ក្រាម ផ្តល់ ២៥% នៃហ្វូឡាត ដែលត្រូវការប្រចាំថ្ងៃ។ សណ្តែកដីត្រូវជាប់ឈ្មោះមិនល្អមកជាយូរហើយ ប៉ុន្តែវាមិនត្រូវ​បាន​ស្រោយ​ដោយជាតិស្ករ ឬជាតិអំបិលឡើយ ដូចនេះវាផ្តល់ផលដល់សុខភាពខួរក្បាល។

ដកស្រង់ចេញពីសៀវភៅ ដែលមានចំណងជើងថា បន្លែផ្លែឈើ អាហាសម្រាប់សុខភាព រក្សាសិទ្ធិដោយ លោក ស៊ឹង ណាំហុង តូបលេខ ៣៧ ផ្សារអូប្ញស្សី ជាន់ឡៅតឿ ប៉ែកខាងកើត ទូរស័ព្ទលេខៈ ០១២ ៩៧ ៩០ ៩១ / ០១៦ ៨៧ ៣៣ ៦៨៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here