រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បើកយុទ្ធនាការផ្សព្វផ្សាយការអប់រំសុវត្តិភាពចរាចរណ៍ ផ្លូវគោក ដើម្បីឲ្យប្រ ជាពលរដ្ឋ និងមន្ត្រីរាជការ ប្តូឥរិយាបថ ងាកមកគោរព​ច្បាប់​​​

0
46

 ខេត្តកំពង់ឆ្នាំងៈ

 ដោយ៖ ឌឹម គឹមហាក់

 រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អញ្ជើញ​ជាអធិបតីភាពក្នុងពិធីបើកយុទ្ឋនាការផ្សព្វផ្សាយ និងអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលរៀបចំឡើង​ដោយក្រសួងអភិវឌ្ឍន៍ជនបទ បានប្រារព្ធធ្វើឡើងនៅបរិវេណសាលាបឋមសិក្សាក្រាំងលាវ ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨។

ការរៀបចំយុទ្ធនាការផ្សព្វផ្សាយ និងអប់រំសុវត្ថិភាពចរាចរណ៍​ផ្លូវគោក​​នៅឱកាសនេះ គឺពិតជាមានសារៈ​សំខាន់​បំផុត ដើម្បីដាស់តឿនអ្នកប្រើប្រាស់ផ្លូវ ទាំងអ្នកថ្មើរជើង ទាំងអ្នកបើកបរយានយន្តគ្រប់ប្រភេទ ឲ្យខិត​ខំផ្លាស់ប្តូឥរិយាបថ ដែលមិនគោរពច្បាប់ ងាកមកគោរព​ច្បាប់​​​ទាំអស់គ្នា។

 លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ថា យុទ្ធនាការផ្សព្វផ្សាយនឹងធ្វើការ​ផ្នែក​​អប់រំច្បាប់ចរាចរណ៍ផ្លូវគោក របស់គម្រោងកែលម្អផ្លូវជនបទជំហានទី២នេះ ក្នុងគោលបំណង ដើម្បី​ចូលរួមចំណែកដល់ការកាត់បន្ថយអត្រាការស្លាប់ និងរបួសដោយសារគ្រោះចរាចរណ៍ផ្លូវគោក ​ដល់សហ​គមន៍ តាមសាលារៀន និងជម្រុញឲ្យមានការផ្លាស់ប្តូរឥរិយាបថ របស់អ្នកប្រើប្រាស់ផ្លូវប្រកបដោយ​សុវត្ថិ​ភាព​ខ្ពស់ និងផ្តល់សារក្រើនរំលឹកដល់អ្នកបើកបរគ្រប់រូប ឲ្យមានការប្រុងប្រយ័ត្នជានិច្ច ក្នុងពេលបើកបរ។

លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានបង្ហាញចំនួនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងខេត្ត ថា រយៈពេល១០ខែ ដើមឆ្នាំ២០១៨នេះ កើតមានចំនួន១១១លើក បណ្តាលឲ្យមនុស្សស្លាប់ ៤៣នាក់ របួស​ធ្ងន់៩៣នាក់, របួសស្រាល៧៣នាក់ ហើយគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបណ្តាលមកពី ការធ្វេស​ប្រហែស និងការបំពានច្បាប់របស់អ្នកប្រើប្រាស់ផ្លូវ ដូចជាបើកបរលើសល្បឿនកំណត់ ការបើកបរក្រោម​ឥទ្ធិពល​​គ្រឿង​ស្រវឹង ការមិនពាក់មួកសុវត្ថិភាព ការមិនពាក់ខ្សែក្រវាត់សុវត្ថិភាព ការមិនគោរពសិទ្ធិ​អាទិភាព ការជែងបត់ដោយប្រថុយប្រថាន ការដឹកសំពីងសំពោង ការដឹកកម្មករលើសចំណុះ ​អ្នកបើកបរ​គ្មាន​​ប័ណ្ណ​បើកបរ និងការដឹកលើសកំណត់។

លោករដ្ឋមន្ត្រី បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅ ដល់ដៃគូអភិវឌ្ឍន៍នានា ក្នុងការចូលរួមអភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ នៅកម្ពុជា ក្នុងនោះការអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ឋផ្លូវជនបទ ពីសំណាក់ធនាគារ អភិ​វឌ្ឍន៍អាស៊ី(ADB)​​ មូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉េ (EDCF) ​មូលនិធិបារាំងសម្រាប់​អភិ​វឌ្ឍន៍ (AFD) ហិរញ្ញប្រទានជាជំនួយឥតសំណងរបស់រដ្ឋាភិបាលអូស្ត្រាលី និងមូលនិធិណ័រឌីក (NDF) សម្រាប់ការអនុវត្តគម្រោងកែលម្អផ្លូវជនបទជំហានទី២ ដែលមានថវិកាសរុបចំនួន ១៩២,៧ លានដុល្លារ​អាមេរិក សម្រាប់កែលម្អផ្លូវជនបទពីក្រាលក្រួសក្រហម ទៅជាផ្លូវជនបទក្រាលកៅស៊ូ២ជាន់(DBST) និងផ្លូវបេតុង៧៥ខ្សែ មានប្រវែងសរុប ១២០០គីឡូម៉ែត្រ ស្ថិតក្នុងខេត្តចំនួន១០គឺៈ ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង, ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ និងតាកែវ​។

ដោយឡែកនៅក្នុងខេត្តកំពង់ឆ្នាំង មានផ្លូវចំនួន៩ខ្សែ ប្រវែងសរុប ១២៨គីឡូម៉ែត្រ ស្ថិតក្នុងស្រុកសាមគ្គី មានជ័យ និងស្រុករលាប្អៀរ៕

 

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here