ស្រាក្រូចផាសិន ក្លាយជាផលិតផលខ្មែរ ប្រចាំខេត្តមណ្ឌលគីរី

0
49

ខេត្តមណ្ឌលគិរីៈ

ដោយៈ ហុង ចំណាប់

ក្រូចផាសិន មានផ្លែធំជាងក្រូចឆ្មារ ហើយការដាំជាលក្ខណៈទ្រើង  ខេត្តជា​ប់​ចំណាក់លេខ១​ ​ដែលដាំច្រើនជាង​គេ គឺខេត្ត​មណ្ឌលគីរី។

កន្លងមកទឹកដីមណ្ឌលគីរី មានប្រវត្តិដាំក្រូចផាសិននេះ តាំងពីសង្គមចាស់មកម្លេះ ដោយទាក់ទិនទៅនឹងភ្ញៀវ​ទេសចរណ៍ មកពីអូស្ត្រាលី គេបាននាំផ្លែនេះ មកជាលើកដំបូង ហើយបានយកគ្រាប់ពូជនេះ មកដាំក្នុងទឹកដី​ខេត្ត​​មណ្ឌលគីរី ដូច្នេះហើយទើបខេត្តនេះ មានអំណោយផលច្រើន ក្នុងការដាំក្រូចផាសិននេះតែម្តង។

សិប្បកម្មផលិតស្រាផាសិនមណ្ឌលគីរីនេះ មិនខុសគ្នាក្នុងការផលិតស្រាទំពាំងបាយជូរព្រៃ ក្នុងស្រុកនោះឡើយ បច្ចុប្បន្ននេះ តម្រូវការទីផ្សារច្រើន តែមានអ្នកដាំតិច ដោយក្នុងនោះការដាំក្រូចផាសិននេះ មានរហូតទៅដល់​ខេត្តរតនគីរី កំពង់ចាម កោះកុង តែពុំមានរស់ជាតិ ដូចជាទឹកដីខេត្តមណ្ឌលគីរីនោះឡើយ ។​​

លោក សុភ័ក្ត្រ ម្ចាស់សិប្បកម្មផលិតស្រាផាសិន ខេត្តមណ្ឌលគីរី បានមានប្រសាសន៍ថា ក្រូចផាសិននេះ ​មាន​ពូជច្រើនមកពីអូស្ត្រាលី តៃវ៉ាន់ ហើយបានថ្លៃជាងគេ មានរស់ជាតិផ្អែមជូរ។ លោក សុភ័ក្រ្ត  បន្ថែមថា​ ស្រុកដែល​ដាំច្រើនជាងគេ គឺស្រុកអូររាំង ស្រុកសែនមនោរម្យ និងស្រុកពេជ្ជតា ​ខេត្តមណ្ឌលគីរី។ ក្នុងការ​ប្រមូល​ទិញ​​ក្រូច​ផា​សិន ពីប្រជាពលរដ្ឋមកផលិតស្រាម្តងៗ ប្រមាណ១៥តោន ហើយតម្រូវការចេះតែកើនឡើង ៥០% បើ​និយាយ​ទៅ​​ដល់​តម្លៃលក់​ចេញក្នុង១ដប ១៥ដុល្លារ​ ជា​ផលិតផលខ្មែរយើង​ក្នុងស្រុក​ មានគុណភាពខ្ពស់រួម​នឹង​កាវេចខ្ចប់ទៅតាមស្តង់ដារ។

លោក សុភ័ក្ត្រ បានបន្តទៀតថា នៅក្នុងចំណោម៣ស្រុកនេះ ដីប្រជាពលរដ្ឋដែលដាំតិចត្រឹម ១អា ចំណែក​ប្រភេទ​​ដីកណ្តាលដាំបានពី៥-១៥ហិកតា លក្ខណៈទ្រង់ទ្រាយធំ ដាំមានរហូតដល់៣០ហិកតា៕

 

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here