ប្រភពពត៌មានអង្គការទេសចរណ៍ពិភពលោក ថា ឥណ្ឌា ធ្វើដំណើរទេសចរណ៍​ក្រៅប្រទេស ប្រមាណ៥០លាន​នាក់ ឆ្នាំ២០២០ ហើយកម្ពុជារំពឹងថា នឹងទទួលបានទេសចរណ៍ឥណ្ឌា ចំនួន​១១ម៉ឺន​នាក់

0
66

ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ

ជនជាតិឥណ្ឌា គឺជាប្រភពទេសចរណ៍ ដ៏សំខាន់មួយ នៅតំបន់អាស៊ី​ និងពិភពលោក ​នាពេលបច្ចុប្បន្ន​នេះ ព្រោះប្រទេសឥណ្ឌា មានប្រជាជន ១២៧១លាននាក់ ដែលមានផលទុនសរុបប្រចាំឆ្នាំ ២០៤៩ ប៊ីលានដុល្លារ ស្ថានភាពសេដ្ឋ​កិច្ចមានការរីកសូតលាស់​​ល្អ​​ប្រសើ និងមានអត្រាប្រជាជន ធ្វើដំណើរទេសចរណ៍ក្រៅប្រទេស​ខ្ពស់ គឺប្រមាណ៥០លាននាក់ ក្នុងឆ្នាំ២០២០ (ប្រភពពត៌មានរបស់អង្គការទេសចរណ៍ពិភពលោក) ប៉ុន្តែ កម្ពុជាទើបតែទទួលបានទេសចរឥណ្ឌាតិចតូចនៅឡើយ តួយ៉ាងក្នុងឆ្នាំ២០១៤ ព្រះរាជាណាចក្រកម្ពុជា ទទួល​ទេសចរណ៍ឥណ្ឌាបានត្រឹមតែ ២៨ ៥២៩នាក់ និងមានការកើនឡើង ២០,៨%។

ប្រទេសឥណ្ឌា មានទីតាំងភូមិសាស្ត្រជាប់អាស៊ាន មានសាសនា និងទំនៀមទម្លាប់ប្រហាក់ប្រហែល និងកម្ពុជា ព្រោះកម្ពុជាសម្បូរទៅដោយប្រាង្គប្រាសាទ ព្រហ្មញ្ញសាសនា  ពិសេសប្រាសាទអង្គវត្ត ជាសំណង់ប្រាសាទ​ព្រហ្មញ្ញ​​​​សាសនា ដ៏ធំជាងគេបំផុតលើពិភពលោក នាពេលបច្ចុប្បន្ន ដែលធ្វើឲ្យកម្ពុជាមានភាពទាក់​ទាញ​ទេសចរណ៍ឥណ្ឌា ឲ្យមកទស្សនាព្រះរាជាណាចក្រកម្ពុជា។

ទេសចរណ៍ឥណ្ឌា ចូលចិត្តជ្រើសរើសប្រទេសណាដែលមានកត្តាសំខាន់ៗទាំង៥ គឺ កត្តាសន្តិសុខ សុវត្ថិភាព ភាពសម្បូរបែបក្នុងការកម្សាន្ត និងទស្សនា (Things to see and to do) ហេដ្ឋារចនាសម្ព័ន្ធ​ និងសម្បទាន​ទេសចរណ៍ ភាពងាយស្រួលក្នុងការទទួលបានទិដ្ឋាការ ភាពទាក់ទាញនៃគោលដៅទេសចរណ៍ផ្ទាល់ ជាក់ស្តែង​ប្រសិនបើនីតិវិធីក្នុងការទទួលបានទិដ្ឋាការមានការពិបាក ហើយប្រើពេលយូរ ទេសចរណ៍ឥណ្ឌា​នឹងធ្វើការផ្លាស់​ប្តូរគោលដៅទេសចរណ៍ភ្លាមតែម្តង។

សហគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក បានឲ្យដឹងថា ៤០% នៃទេសចរណ៍ចេញក្រៅប្រទេស​របស់ឥណ្ឌា​ ក្នុង​គោល​​បំណងធុរកិច្ច ហើយ២០% ទៀតជាលក្ខណៈដំណើរកម្សាន្ត សួរសុខទុក្ខមិត្តភក្តិ និងសាច់ញាតិ។ ហើយ​ប្រទេសកម្ពុជា អាចចាប់យកភ្ញៀវទេសចរណ៍ពីឥណ្ឌាបាន មានដូចជា គូស្វាមីថ្មោងថ្មី ការកម្សាន្តជាលក្ខណៈ​គ្រួសារ ក្រុមនារីនៅលីវ ក្រុមទេសចរណ៍ផ្សងព្រេង និងក្រុមចូលចិត្តធម្មជាតិ អាហារ វប្បធម៌ និងប្រវត្តិសាស្ត្រ (ទេសចរណ៍ឥណ្ឌាភាគច្រើន ចូលចិត្តធ្វើដំណើរកម្សាន្តយ៉ាងតិចពីរដង ក្នុង១ឆ្នាំ )។

ប៉ុន្តែកម្ពុជា នៅមិនទាន់មានការហោះហើរ ពីប្រទេសឥណ្ឌា មកកម្ពុជានៅឡើយ  ហើយការផ្សាព្វផ្សាយ​ផ្នែក​ទេស​​​​​ចរណ៍​​ ក៏នៅមានកម្រិតទាប ដែលមិនទាន់ជ្រួតជ្រាបដល់មហាជនឥណ្ឌា ដូចនេះទាមទារឲ្យរដ្ឋាភិបាល មានការរៀបចំនូវយុទ្ធសាស្ត្រផ្សព្វផ្សាយ ដ៏ច្បាស់លាស់មួយសម្រាប់ទីផ្សារឥណ្ឌា។

ប្រទេសកម្ពុជា បានចូលរួមពិព័រណ៍ផ្សព្វផ្សាយទេសចរណ៍ប្រមាណ ២ដង ក្នុងមួយឆ្នាំៗ ដោយចំនួននេះ តិច​តួច​នៅឡើយ ហើយទីផ្សារចម្បងដែលយើងបានធ្វើការផ្សព្វផ្សាយគឺ ទីក្រុងញ៉ូវដេលី និងមុំបៃ។ នាពេល​កន្លង​មក យើងបានរៀបចំព្រឹត្តិការណ៍ India Car Really លើកទី១ នៅឆ្នាំ២០០៤ និងលើកទី២ នៅឆ្នាំ២០១២ ដែលមាន​​ប្រទេសអាស៊ានទាំង៨ចូលរួម គឺដើម្បីពង្រឹងទំនាក់ទំនងរវាងឥណ្ឌា និងអាស៊ាន ក៏ដូចជាឥណ្ឌា និងកម្ពុជាផងដែរ។

នាពេលថ្មីៗនេះ កម្ពុជាក៏ពង្រឹងទំនាក់ទំនងល្អ ជាមួយប្រទេសឥណ្ឌា ដោយបានរៀបចំព្រឹត្តិការណ៍អន្តរជាតិ រួម គ្នាមួយកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៥ គឺព្រឹត្តិការណ៍ International Yoga Day ដែលសហការរៀបចំ​ដោយ​​ក្រសួងទេសចរណ៍ និងស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា៕

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here