រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ សំណេះសំណាលជាមួយមន្រ្ដីរាជការ​ និងចែកអំណោយ​ដល់ក្រុម​គ្រួសារ​ភ្លើង​​​ឆេះ​ផ្ទះ នៅភូមខ្សាច់ស

0
25

ខេត្តកំពង់ឆ្នាំងៈ

ដោយ៖ សេង​ ស៊ីដារ៉ូ

លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្ដមរដ្ឋលេខាធិការ អនុ​រដ្ឋ​លេខា​ធិការ ប្រធាន  អនុប្រធាននាយកដ្ឋាន បានអញ្ជើញជួបសំណេះ​សំ​​​ណាលសាកសួរសុខទុក្ខ​ថ្នាក់​​​ដឹក​នាំ​ និង​​​​មន្រ្ដីរាជការមន្ទីរអភិវឌ្ឍន៍ជនបទ  និងនាំយកអំណោយ និងថវិកាមួយចំនួន ចែកជូនក្រុមគ្រួសារ​រង​គ្រោះ ដោយសារភ្លើងឆេះផ្ទះ បណ្ដាមកពីឆ្លងចរន្ធបន្ទះសូឡា កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ ២០១៨ ​នៅភូមិខ្សាច់ស ឃុំក្រាំងល្វា ស្រុកសាមគ្គី ខេត្តកំពង់ឆ្នាំ។

សូមបញ្ជាក់ អំពីហេដ្ឋារចនាសម្ព័ន្ធជនបទនេះថា គឺរាជរដ្ឋាភិបាលនីតិកាលទី៦  ដឹកនាំដោយសម្ដេច នាយក​រដ្ឋមន្រ្ដី ហ៊ុន សែន បានប្រកាសបន្តអនុវត្តន៍យុទ្ធសាស្រ្ដចតុកោណដំណាក់កាលទី៤ សំដៅពង្រឹង​ស្ថាន​ភាព​​​​សេដ្ឋកិច្ចសង្គម និងហេដ្ឋារចនាសម្ព័ន្ធជនបទផ្សេងៗ ដែលក្រសួងអភិវឌ្ឍន៍ជនបទ មានភារកិច្ច​សំខាន់​​​ក្នុង​ការអនុវត្ត​គម្រោង​​​ចំរុះ រួមមាន ផ្លូវ ស្ពាន អណ្ដូងទឹក ស្រះទឹក ប្រព័ន្ធស្រោចស្រពខ្នាតតូច បង្គន់​អនាម័យ ផ្សារជនបទ ឥណទានជនបទ និងការអភិវឌ្ឍន៍សហគមន៍ជនបទ ព្រមទាំងបណ្ដុះបណ្ដាល​ជំនាញវិជ្ជាវីវៈ ដល់ប្រជាពលរដ្ឋ​ក្រីក្រផង​ដែរ។

លោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ឆ្នាំង បានធ្វើរបាយការណ៍អំពីស្ថានភាព​ភូមិ​សាស្រ្ដ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងនោះក៏បានបញ្ជាក់អំពីសមាសភាព ​របស់មន្រ្ដី​រាជការ​នៃ​មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ឆ្នាំង សរុប ៦៦នាក់ ស្រី៨នាក់ អនុប្រធាន​មន្ទីរមាន ៨នាក់ ប្រធាន និងអនុប្រធានការិយាល័យមាន ១៨នាក់។​

ដោយឡែកសមិទ្ធផលការងារសម្រេចបាន ក្នុងឆ្នាំ ២០១៨ រួមមានការងារថែទាំផ្លូវ និងជួសជុលផ្លូវជនបទ ជាលក្ខណៈបន្ទាន់ និងជាលក្ខណៈខួបដោយប្រើប្រាស់​ប្រភពថវិកាថ្នាក់ជាតិ និងថ្នាក់ខេត្តបានចំនួន ៨ខ្សែ សរុបប្រវែងជាង ៤៩ គ.ម ព្រមទាំងសំណង់​សិល្បកា​ផងដែរ។ ជាមួយនេះ ក៏មានការអនុវត្តគម្រោង និងកម្មវិធីផ្សេងៗទៀត ដោយសាសង់ផ្លូវក្រាលកៅ​ស៊ូ​ពីរជាន់ប្រភេទ DBST ចំនួន ៩ខ្សែ​ ប្រវែងសរុប ជាង១០០ គីឡូម៉ែត្រ ព្រមទាំងបាននឹងកំពុងអនុវត្តកម្មវិ​ធី​​ផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ  ការងារអភិវឌ្ឍន៍សហគមន៍ ការងារឥណទានជនបទ និងការងារ​អភិវឌ្ឍន៍សហគមន៍ ដោយផ្ដោតទៅលើការលុបបំបាត់ការបន្ទោបង់ពាសវាលពាសកាល ក្នុងភូមិចំនួន ៤០ភូមិ នៅទូទាំងខេត្តកំពង់ឆ្នាំង។

លោករដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន ​​បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែ ងរបស់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ​នៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ឆ្នាំង រហូតទទួលបានសមិទ្ធផលជាច្រើន ក្នុងឆ្នាំ២០១៨ ជូនដល់ប្រជា​ពល​​រដ្ឋ ​​​​ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ លោក បានរំលឹកដល់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជ​ការមន្ទីរ ឲ្យចុះទៅដល់មូលដ្ឋានដើម្បីបានដឹងពីការលំបាក និងតម្រូវការរបស់ពួកគាត់ ដោយសហប្រតិ​បត្តិការជាមួយមន្ទីរ ស្ថាប័នពាក់ព័ន្ធ ជាពិសេសអាជ្ញាធរមូលដ្ឋាន ផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ​ឲ្យបានទាន់ពេលវេលា។

ខណៈនោះដែល លោករដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន​និងក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ជួយខេត្តកំពង់ឆ្នាំង និង​ប្រតិភូ​រួមដំណើរ បានអញ្ជើញទៅសួរសុខទុក្ខ ដើម្បីយកអំណោយ និងថវិកាមួយចំនួន ជូនក្រុមគ្រួ​សារ​​​​រង​​​​គ្រោះ ដោយសារភ្លើងឆេះផ្ទះ បណ្ដាមកពីឆ្លងចរន្ធបន្ទះសូឡា កាលពីថ្ងៃទី០៦ ខែវិច្ឆិកា នៅភូមិខ្សាច់ស ឃុំក្រាំងល្វា ស្រុកសាមគ្គី ខេត្តកំពង់ឆ្នាំផងដែរ៕

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here