ម្ចាស់ហាងវិចិត្រសាលសន្លឹកទេស មានគោលបំណងរៀបចំគូរផ្ទាំងគំនូរ ១៥ផ្ទាំងក្នុងវត្តបុរាណ នៅ​ស្រុក​​កំពង់​​ត្រឡាច ខេត្តកំពង់ឆ្នាំង ដើម្បីបង្ហាញលំហូរចូលជនបរទេស រស់នៅកម្ពុជា

0
31

ភ្នំពេញៈ

ដោយ៖ ឌឹម គឹមហាក់

ហាងវិចិត្រ សាលសន្លឹកទេស ជាហាងដែលដាក់បង្ហាញលក់នូវផ្ទាំងគំនូពីបុរាណ និងផ្តល់ស្នាដៃរបស់វិចិត្រករ​ឲ្យមានទីផ្សារទាំងក្នុង និងក្រៅប្រទេស។

ហាងវិចិត្រសាលសន្លឹកទេស គឺទើបតែបើកដំណើរការរយៈ៦ខែប៉ុណ្ណោះ ក្នុងឆ្នាំ២០១៨នេះ ដោយលោកបញ្ញា រិទ្ធ ជាអ្នកគ្រប់គ្រង​ ហើយបានឲ្យដឹងថា​ ហាងវិចិត្រសាលសន្លឹកទេសនេះ មានទីតាំងនៅក្នុងវត្តភ្នំ ដោយមាន​ការ​​ដាក់​​តាំងលក់ស្នាដៃផ្ទាំងគំនូរពីបុរាណ មានខ្មុក មានសូន្យរូប មានចម្លាក់រូបពីឈើ មានចម្លាក់ពីថ្មភ្នំ សុទ្ធសឹង ជា​​ស្នាដៃខ្មែរសុទ្ធសាត។ លោក បញ្ញា រិទ្ធ បានបញ្ជាក់ពីគោលបំណងក្នុងការបើកហាងនេះថា ដើម្បីប្រមូលផ្តុំ​វិចិត្រ​ករ បង្ហាញពីស្នាដៃដែលជារបស់ខ្មែរ និងជួយរកទីផ្សារឲ្យពួកគាត់ផង។

គោលបំណងដ៏ធំរបស់លោក បញ្ញា រិទ្ធ គឺចង់រៀបចំគូរផ្ទាំងគំនូរចំនួន ១៥ផ្ទាំងក្នុង វត្តបុរាណ ក្នុងស្រុកកំពង់​ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលមានប្រវត្តិរាប់សតវត្សមកហើយ ដោយក្នុងគំនូរបានបង្ហាញពីលំហូរចូលជន បរទេស​​មាន ចិន វៀតណាម ជាដើម លើកបង្ហាញពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើង នាសម័យកាលនោះ ក្នុងសម័យអង្គ និងឈានដល់សម័យលង្វែក។ ផ្ទាំងគំនូរ១៥ផ្ទាំង គឺមានអត្ថន័យធំធេងណាស់ ដែលយើងគូរ​ចេញ​ពីវត្តបុរាណ ក្នុងស្រុកកំពង់ត្រឡាចនេះ។

លោក បញ្ញា រិទ្ធ បានបញ្ជាក់បន្តថា ហាងវិចិត្រសាលសន្លឹកទេស មានផ្ទាំងគំនូរបុរាណ ដែលមានតម្លៃខ្ពស់​ជាង​គេ​ គឺ១ផ្ទាំង ៤៥០០ដុល្លារ និងតម្លៃទាបបំផុត ២០ដុល្លារ ហើយហាងនេះ និងមានគម្រោងធ្វើការផ្សព្វផ្សាយ​ទៅ​ក្រៅ​ប្រទេស ផងដែរ៕

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here