សមាគមន៍អាជីវកម្ម ពងទាកូនស្រែរនោង មានលក់ពងទាកូនស្រែសុទ្ធៗ និងកូនទា ទៅតាមបណ្តាខេត្តនានា

0
30

ខេត្តតាកែវៈ

ដោយ៖ សេង ស៊ីដារ៉ូ

ការបង្កើតសមាគមន៍អាជីវកម្ម ភ្ញាស់ពងទា​ស្រែរនោង មុនដំបូង គឺត្រូវសិក្សាទៅលើទីផ្សារ​ ដើម្បីងាយស្រួលលក់ ពងទាកូនស្រែ​នេះ តាមបណ្តាទីផ្សារនានា និងឲ្យអតិថិជនមានការទុកចិត្ត ក្នុងការទទួលទាននូវពងទាកូន​ស្រែ​នេះពិតៗ​ ហើយសមាគមន៍​អា​ជីវកម្ម ភ្ញាស់ពងទាកូននេះ បានបង្កើតឡើង២ឆ្នាំមកហើយ ដែលមានសមាជិក​២៣គ្រួសារ ស្ថិតក្នុងភូមិសាមគ្គី ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ។

លោក សូត សុផល ប្រធានសមាគមន៍អាជីវកម្ម ពងទាកូនស្រែរនោង បានបញ្ជាក់ថា ក្នុងចំណោមសមា​ជិក​អាជីវកម្ម ក្នុងការចិញ្ចឹមទានេះ គឺមានតិចតួចណាស់ ដោយមានអ្នកភ្ញាស់ពងទាច្រើនជាង ក្នុងនោះការប្រមូ​ល​ពងទាក្នុង១ថ្ងៃប្រមាណ ១ម៉ឺនគ្រាប់។ ក្នុងនោះបើនិយាយដល់ពងទាសាប ទិញចូលពី៣០០០ទៅ៤០០០គ្រាប់ និងពងទាកូនក្នុង១ថ្ងៃ ៥០០០ ទៅ ៨០០០គ្រាប់។ ដោយឡែកតម្លៃពងទាសាបលក់ចេញពី ៤០០រៀល ទៅ ៤៥០រៀល ពងទាកូនលក់ចេញបានថ្លៃ៥០០រៀល ទៅ៦០០រៀល ក្នុង១គ្រាប់។

លោក សុផល បានបន្តទៀតថា នៅក្នុងសមាគមន៍នេះ រូបលោកក៏មានការភ្ញាស់កូនទាផងដែរ ដែលក្នុងរយៈ៤​ថ្ងៃអាចភ្ញាស់បានកូនទា ៨០០០កូន ទៅ១ ០០០០កូន ដោយបញ្ចេញទៅលក់កូនទា ក្នុង១ក្បាល ថ្លៃ៩០០​រៀល​ទៅ១០០០រៀល ក្នុងនោះទីផ្សារកូនទា គឺមាននាំទៅតាមបណ្តាខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ព្រៃវែង ស្វាយរៀង និងចំពោះពងទា ពងទាកូន ទីផ្សារមានតែនៅក្នុងភ្នំពេញតែប៉ុណ្ណោះ។​

ការចងក្រងជាអាជីវកម្មសមាគមន៍នេះឡើង ប្រធានត្រូវមានតួនាទីជួយរកទីផ្សារ ឲ្យសមាជិករបស់ខ្លួន និង​ពង្រីក​ទីផ្សារឲ្យកាន់តែមានទ្រង់ទ្រាយធំ​ និងត្រូ​វផ្តល់នូវទំនុកចិត្តទៅដល់អតិថិជន ឲ្យមានការជឿជាក់ទៅ​លើ​ពងទាកូនស្រែរបស់យើង៕

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here