រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បិទសិក្ខាសាលា ផ្ទេរគម្រោងអភិវឌ្ឍន៍ជនបទ ដោយប្រើប្រាស់វិធី​​​សាស្រ្ត «ចលនាភូមិថ្មី» ក្រោមហិរញ្ញប្បទានជំនួយឥត​សំ​ណង​​​​របស់រដ្ឋាភិបាល នៃសាធា​​រណរដ្ឋកូរ៉េ

0
34

ខេត្តកំពង់ស្ពឺៈ

ដោយ៖ ឌឹម គឹមហាក់

គម្រោងអភិវឌ្ឍន៍ជនបទ ដោយប្រើប្រាស់វិធីសាស្រ្ត «ចលនាភូមិថ្មី» ក្រោមហិរញ្ញប្បទានជំនួយឥត​សំ​ណង​​​​របស់រដ្ឋាភិបាល នៃសា ធា​​រណរដ្ឋកូរ៉េ ត្រូវបានប្រកាសបិទបញ្ចប់ នៅមជ្ឈមណ្ឌល​អភិវឌ្ឍន៍​ជន​បទកម្ពុជា-កូរ៉េ ស្ថិតនៅភូមិផ្គង់ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ​ រសៀលនៅថ្ងៃទីថ្ងៃទី០៥ ខែ​វិច្ឆិកា ឆ្នាំ២០១៨​ ក្រោមអធិប​តីភាព លោក អ៊ុក រ៉ាប៊ុន  រដ្ឋមន្រ្ដីអភិវឌ្ឍន៍ជនបទ​ និង លោក Oh Nak Young, ឯក​អគ្គរដ្ឋទូតសាធា​រណ​រដ្ឋ​កូរ៉េប្រចាំនៅកម្ពុជា ដោយមានការចូលរួមពី លោក Jeong Yun Gil ​នាយកទីភ្នាក់ងារសហប្រតិបត្តិ​ការ​អន្ដរជាតិកូរ៉េ KOICA ប្រចាំប្រទេសកម្ពុជា​ និងប្រធាន អនុប្រធានភូមិ គោលដៅមកពីខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងត្បូងឃ្មុំ រួមទាំងមន្រ្តីអនុវត្តគម្រោងផងដែរ។

ខណៈដែលសម្ដេច នាយករដ្ឋមន្រ្ដី បានប្រកាសបន្តអនុវត្តយុទ្ធសាស្រ្ដចតុកោណ ដំណាក់កាលទី៤ សំដៅពង្រឹង​ស្ថាន​ភាពសេដ្ឋកិច្ចសង្គម ក្នុងនោះក្រសួងអភិវឌ្ឍន៍ជនបទ មានភារកិច្ចសំខាន់ក្នុងការអនុវត្ត គម្រោង​អភិ​វឌ្ឍន៍ជនបទចំរុះ រួមមាន ផ្លូវ ស្ពាន អណ្ដូងទឹក ស្រះទឹក ប្រព័ន្ធស្រោចស្រពខ្នាតតូច បង្គន់អនាម័យ ផ្សារ​ជ​នបទ ឥណទានជនបទ និងការអភិវឌ្ឍសហគមន៍ជនបទ ព្រមទាំងបណ្ដុះបណ្ដាល​ជំនាញវិជ្ជាវីវៈ​ ដល់​ប្រជាពលរដ្ឋក្រីក្រផងដែរ។

លោករដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ថា រដ្ឋាភិបាលកូរ៉េ ធ្លាប់បានជួយរាជរដ្ឋាភិបាលកម្ពុជា ទាំង​បច្ចេកទេស ហិរញ្ញប្បទានសម្បទាន ហិរញ្ញប្បទានជាជំនួយឥតសំណង ដោយពុំមានល័ក្ខខណ្ឌស្មុកស្មាញ​ដើម្បីរួមចំណែកស្ដារ និងអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធជនបទ និងការបណ្ដុះបណ្ដាលធនធានមនុស្ស ជាពិសេសគឺ គម្រោងអភិវឌ្ឍន៍ជនបទ ដោយប្រើប្រាស់វិធីសាស្រ្ត «ចលនាភូមិថ្មី»​ដែលត្រូវបានប្រកាស​ផ្ទេរ​មក​ក្រសួងអភិវឌ្ឍន៍ជនបទ អនុវត្តបន្តនាពេលនេះ។

លោក Oh Nak Young បាន​លើកឡើងថា ក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ រដ្ឋាភិបាលកូរ៉េ និង​រាជ​រដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការល្អលើវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ។ រដ្ឋាភិបាលកូរ៉េ បាននឹងកំពុងអ​នុវត្តគម្រោងជំនួយផ្លូវការ និងវិស័យឯកជនជាច្រើន រួមមានសហគ្រាសកសិ-ឧស្សា​ហកម្ម​ខ្នាតតូច ខ្នាតធំប្រមាណ ៥០ សហគ្រាស។ គម្រោងអភិវឌ្ឍន៍ជនបទ ដោយប្រើប្រាស់វិធីសាស្រ្ត​«ចលនាភូមិថ្មី»​ ក្នុងភូមិគំរូទាំង ៣០ ភូមិរបស់យើង អាចឃើញថា សមត្ថភាពរបស់គណៈកម្មាធិការ​អភិ វឌ្ឍន៍ភូមិ ហៅកាត់ថា (គ.អ.ភ) ត្រូវបានកែលម្អ ហើយប្រាក់ចំណូលរបស់អ្នកភូមិ ចាប់ផ្ដើមពី ៣០ ភូមិ ទៅដល់ ៣០០ភូមិ និងឈានទៅ ៣០០០ភូមិ នៅកម្ពុជា។ លោក​ បានបន្តថា «នេះគឺជាគម្រោងសាក​ល្បងមួយ ដូច្នេះយើងសង្ឃឹមថា រាជរដ្ឋាភិបាលកម្ពុជា​នឹងបន្តអនុវត្តគម្រោងនេះ ​ទទួលបានជោគជ័យបន្ត​ទៀត តាមរយៈមេរៀន និងបទពិសោធន៍ដែលបានអនុវត្តកន្លងមក។

​លោក ​រដ្ឋមន្រ្ដី បានបន្តថា គម្រោងអភិវឌ្ឍន៍ជនបទ ដោយប្រើប្រាស់វិធីសាស្រ្ត«ចលនាភូមិថ្មី» ក្រោម ហិរញ្ញប្បទានជំនួយឥតសំណងរបស់រដ្ឋាភិបាលកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិ​​ កូរ៉េ​KOICA​ ត្រូវបានបញ្ចប់តាមកិច្ចព្រមព្រៀង តែក្រសួងអភិវឌ្ឍន៍ជនបទ នៅតែបន្តអនុវត្ត ចំពោះភូមិគំរូ​សាកល្បងទាំង ៣០ភូមិ​ ដដែល ដោយប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា។

លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល ក៏ដូចជាប្រជាជនកូរ៉េ ដែលបានជួយដល់កម្ពុជា ជា មួយ​នេះក៏បានស្នើសុំឲ្យរដ្ឋាភិបាលកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិកូរ៉េ KOICA​​ ពិនិត្យ​លទ្ធភាព ​ដើម្បីបន្តគម្រោងជំហានទី២ និងគម្រោងថ្មីៗទៀត៕

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here