ខ្នុរណាំការ៉ុត មានរសជាតិឆ្ងាញ់ជាងខ្នុរណាំរមៀត ដែលប្រជាពលរដ្ឋខ្មែរ ចូលចិត្តទទួលទានច្រើន

0
48

ខេត្តព្រះវិហារៈ

ដោយ៖ សេង ស៊ីដារ៉ូ

នៅក្នុងស្រុកខ្មែរ ល្បីជាងគេ គឺខ្នុរណាំរមៀត ដែលមានក្លែបធំៗ រសជាតិឈ្ងុយឆ្ងាញ់ទាំងសាច់ និងច្រាំងរបស់វា ប៉ុន្តែឥឡូវប្រជាពលរដ្ឋខ្មែរ មានការចំណាប់អារម្មណ៍ទៅលើពូជ ខ្នុរណាំការ៉ុត ដែលជាពូជនាំចូលពីថៃ មានសាច់​ស្រួយផ្អែម​ក្រាស់ និងមានអាយុកាលយូរអង្វែងថែមទៀត។

លោក ​សំ អឿន ម្ចាស់ចំការគូលែនហាវៃ ខេត្តព្រះវិហារ បានដាំខ្នុរណាំការ៉ុតនេះ មុនដំបូងគេបង្អស់ ដែលប្រើ​រយៈពេលតែ១ឆ្នាំប៉ុណ្ណោះ ក្នុងការបំបៅដើមរបស់វា យើងនឹងបានទទួលផលហើយ ការដាំនេះ​លើផ្ទៃដីជាង​២ហិក​​តា ដោយ១ដើមៗ បានផលផ្លែចន្លោះពី៤០គីឡូក្រាមឡើងទៅ។

លោក សំ អឿន បានបន្តថា នៅក្នុងផ្ទៃដីជាង២ហិកតានេះ រូបលោក ដាំខ្នុរណាំងការ៉ុត បានចំនួន១០០០ដើម ហើយត្រូវបានលក់ទៅឲ្យឈ្មួញអស់ភ្លាមៗ ដោយគ្រាន់តែប្រកាសថា បានផលហើយនោះ ខ្នុរណាំងការ៉ុតនេះ លក់ចេញបាន១គីឡូ ៤០០០រៀល ទៅ៥០០០រៀល ទៅតាមការទិញរបស់ឈ្មួញកណ្តាលតិច ឬច្រើន។

ប្រភេទខ្នុរណាំងការ៉ុតនេះ ប្រជាពលរដ្ឋខ្មែ ចូលចិត្តទទួលទានច្រើនជាង ខ្នុរណាំងធម្មតា ត្បិតតែមានសាច់ក្លែប​ស្ងួត តែរស់ជាតិផ្អែម និងស្រួយ ធ្វើឲ្យអ្នកទទួលទានលាន់មាត់ថាឆ្ងាញ់គ្រប់ៗគ្នា។

ពូជខ្នុរណាំងការ៉ុតនេះ នាំចូលពីថៃដៅការបំបៅកូន ក្នុង១ដើមថ្លៃ ៤ដុល្លារ ហើយបើគិតទៅលើការថែទាំ ចំណាយ​​ប្រមាណ ២ដុល្លារថែមទៀត ជាដំណាំងាយដាំងាយបានផល ហើយមានអាយុកាលលើសពី​១០ឆ្នាំ។

ពូជខ្នុរណាំងការ៉ូតនេះ លោកសំអឿនថា និងមានគម្រោងដាំបន្ថែមលើផ្ទៃដី២០ហិកតាទៀត ដើម្បីតម្រូវការ​ក្នុង​ទីផ្សារ​នាពេលបច្ចុប្បន្នផង ។ កញ្ញាវ៉ាត

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here