កម្មវិធីប្រគល់រង្វាន់ លើកទឹកចិត្ត ដល់អ្នកសារព័ត៌មានបែបសន្តិភាព ជាការផ្តួចផ្តើមឡើង​របស់អង្គការ​ក្រុមការ​ងារ ដើម្បីដោះស្រាយទំនាស់ ACT

0
29

ភ្នំពេញៈ

ដោយ៖ ហុង ចំណាប់

កម្មវិធីប្រគល់រង្វាន់លើកទឹកចិត្ត ដល់អ្នកសារព័ត៌មានបែបសន្តិភាព ជាគម្រោងផ្តួចផ្តើមរបស់អង្គការក្រុមការងារ ដើម្បីដោះស្រាយទំនាស់ ACT ប្រព្រឹត្តិទៅដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងពត៌មាន នៅភោជនីយដ្ឋានទន្លេបាសាក់២ នាព្រឹកថ្ងៃ០៤ វិច្ឆិកា។

របាយការណ៍របស់អ្នកស្រី ខន សុភី ប្រធានគម្រោងអង្គការ ACT បានបង្ហាញពីគោលបំណង ដើម្បីប្រគល់ ជូនរង្វាន់លើកទឹកចិត្តបេក្ខជនអ្នកសារព័ត៌មាន ដែលបានចូលរួមក្នុងការផ្ញើរអត្ថបទព័ត៌មាន ដើម្បីប្រកួតប្រជែង ។ ជាការលើកទឹកចិត្តដល់អ្នកសារព័ត៌មាន និងស្ថាប័នព័ត៌មាន ក្នុងការចូលរួមរាយការណ៍ និងចែករំលែកព័ត៌​មាន​​បែបសន្តិភាព និងវិជ្ជាជីវៈ ដើម្បីកាត់បន្ថយហិង្សានៅក្នុងសង្គម។ អ្នកស្រី ខន សុភី បានបន្តថា សម្រាប់​គម្រោង​​នៃការផ្តល់ពានរង្វាន់ឆ្នាំ២០១៨ តំណាងគណៈកម្មការពានរង្វាន់ បានចូលរួមកិច្ចប្រជុំនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ និងបានសម្រេចចិត្តជ្រើសរើសយកប្រធានបទ ការចូលរួមកសាងសន្តិភាព តាមរយៈការ រាយការណ៍ព័ត៌មានក្នុងដំណើរការបោះឆ្នោតជាតិ ឆ្នាំ២០១៨។

ពានរង្វាន់នេះ ជាការលើកទឹកចិត្តដល់អ្នកសារព័ត៌មាន និងស្ថាប័នព័ត៌មាន ដែលបានចូលរួមចំណែកយ៉ាង​សកម្ម​ភាព និងល្អប្រសើរក្នុងការងារសន្តិភាព។ ពានរង្វាន់នេះ មិនត្រឹមតែលើកទឹកចិត្តប៉ុណ្ណោះទេ អ្នកធ្វើការក្នុង​វិស័យសារព័ត៌មានទេ តែថែមទាំងជាសារដើម្បីធ្វើការអប់រំ និងបណ្តុះគំនិតដល់ប្រជាជនលើការងារសន្តិភាព ពិសេសធ្វើឲ្យប្រជាពលរដ្ឋ និងមនុស្សគ្រប់លំដាប់ថ្នាក់ ងាកមកចាប់អារម្មណ៍សារព័ត៌មានបែបសន្តិភាព។

លោក ប៉ែន បូណា ប្រធានក្លឹបសារព័ត៌មានកម្ពុជា មានប្រសាសន៍ថា​ពានរង្វាន់ធំនេះ មិនទាន់មានអ្នកទទួល បាន​​នៅឡើយទេ ដោយសារការប្រកួតប្រជែងលើកនេះ មានអ្នកសរសេរនៅមានកម្រិតនៅឡើយ ហេតុនេះ ហើយសូមអំពាវនាវឲ្យអ្នកសារព័ត៌មាន ចូលរួមប្រកួតប្រជែងឲ្យបានច្រើនបន្ថែមទៀត ក្នុងការទទួលបានពាន់​រង្វាន់​មួយនេះ។ ក្នុងឱកាសចែករង្វាន់លើកទឹកដល់អ្នកសារព័ត៌មាន លោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិ​ការ​ក្រសួងពត៌មាន បានមានប្រសាសន៍លើកឡើងអំពីការបង្ហោះអ្នកសារព័ត៌ មានតាមអនឡាញ ដែលសរសេរអក្សរ និងប្រើពាក្យពេជន៍មិនបានត្រឹមត្រូវសមជាអ្នកអាជីព ជាអ្នកសារព័ត៌មានសោះ។

រូបលោក បានបន្តទៀតថា វិជ្ជាជីវៈនិមួយៗ​យើងស្រឡាញ់ដោយគ្មានគិតពីពេលវេលាយប់ ឬថ្ងៃនោះឡើយ អញ្ចឹងបើយើងស្រលាញ់អាជីព ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ មិនត្រូវធ្វើទៅតាមអារម្មណ៍ ក្តៅក្រហាយរបស់ខ្លួននោះឡើយ។ ការពិតវិជ្ជាជីវៈ អ្នកសារព័ត៌មាន នៅក្នុងរយៈពេលបោះឆ្នោត  ជារឿងសំខាន់ណាស់ ដូចអត្ថបទដែលយើងចេញផ្សាយបង្កើត ជា​​បញ្ហាអ្វីមួយ នៅក្នុងសង្គម សួរថា តើសង្គមយើងនឹងទៅជាយ៉ាងណា យើងឃើញថា ការសរសេរ​មួយ​បំបែក​បំបាក់ពីក្រុមមួយទៅក្រុមមួយ និងការសរសេរគាប់ចិត្តម្ចាស់ជំនួយ បើទោះជាអ្នកនោះខុស ក៏មិនហ៊ាននិយាយ​ដែរ។ បើយើងសុខចិត្តទទួលលុយរបស់គេ បំផ្លាញសង្គមយើង ឬមិនសុខចិត្តយកលុយ ពីការបំផ្លាញ​សតិ​សម្បជ្ជញៈ  មិនមែនគេឲ្យលុយយើងសរសេរទៅតាមគេទេ យើងត្រូវគិតពីជាតិ ពីប្រទេសយើង គិតពីការវិវឌ្ឍន៍ របស់​ប្រទេសយើង។

គូសបញ្ជាក់ថា បេក្ខជនអ្នកសារព័ត៌មាន បានទទួលរង្វាន់លើកទឹកចិត្តចំនួន ៦រូប​ដោយក្នុងនោះទូរស័ព្ទដៃ​​ម្នាក់​១​​គ្រឿង​ផងដែរ៕

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here