អាទិភាពទាំង៥ នៃតំបន់ទេសចរណ៍នៅកម្ពុជា គឺជាកត្តាមួយដ៏សំខាន់សម្រាប់ភ្ញៀវមកកំសាន្ត ​ព្រោះកម្ពុជាមាន​ការអភិវឌ្ឍន៍ផលិតផល និងសេវាកម្មទេសចរណ៍

0
47

ភ្នំពេញៈ

ដោយ៖ ញ៉ែម សុវត្ថារ៉ូ

អាទិភាពទាំង៥ នៃតំបន់ទេសចរណ៍នៅកម្ពុជា មានដូចជា វប្បធម៌សៀមរាបអង្គរ តំបន់ឆ្នេរសមុទ្រ កោះ តំបន់​រាជធានីភ្នំពេញ (និងតំបន់ជុំវិញ)  តំបន់ភូមិភាគឦសាន្ត និងតំបន់បឹងទន្លេសាប ឬទន្លេមេគង្គ ដែមានការ​អភិ​វឌ្ឍ​ផលិតផល និងសេវាកម្មទេសចរណ៍ ឆ្លើយតបនឹងតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន នេះ។

ផលិតផលទេសចរណ៍ គឺជាកត្តាមួយដ៏សំខាន់សម្រាប់ភ្ញៀវមកកំសាន្ត ព្រោះមុននឹងទេសចរណ៍ សម្រេចចិត្ត​ជ្រើសរើស ការធ្វើដំណើរទេសចរណ៍ទៅកាន់គោលដៅណាមួយ គេតែងតែស្វែងរកនូវផលិតផលណា ​ដែលពួក​គេពេញចិត្ត ដោយមានបំណង ចង់ឃើញ ចង់ភ្លក់ ចង់ទទួលបានបទពិសោធន៍ដោយផ្ទាល់ និងចង់​មាន​អនុ​ស្សាវរីយ៍មួយ ដ៏ល្អ សម្រាប់ជីវិតរបស់ពួកគេ ចំពោះផលិតផលនោះ។

ព្រះរាជាណាចក្រកម្ពុជា ជាតំបន់ទេសចរណ៍ ដែលមានការទាក់ទាញដ៏សំខាន់​ ព្រោះកម្ពុជា​មានផលិត​ផល​ទេសចរណ៍ វប្បធម៌ អរិយធម៌ ដ៏ល្បីល្បាញលើសកលលោក គឺប្រាសាទអង្គរវត្ត ​ជាសម្បត្តិបេតិកភណ្ឌវប្បធម៌​របស់មនុស្សជាតិ ទទួលស្គាល់ដោយអង្គការយូនីស្កូ និងជាផលិតផលទោល (Uniqueness) ​ដ៏មានសក្តានុ​ពល​​​ចំពោះកម្ពុជា និងធ្វើឲ្យទេសចណ៍រអន្តរជាតិនានា ស្គាល់ច្បាស់កម្ពុជា គឺដោយសារប្រាសាទអង្គរវត្តនេះ ចាប់តាំអពីសម័យបុរាណកាលរហូតមក ដល់បច្ចុប្បន្នយើងនេះ។

ក្រៅពីប្រាសាទអង្គរវត្ត ព្រះរាជាណាចក្រកម្ពុជា ក៏មានប្រាង្គប្រាសាទរាប់ពាន់ និងផលិតផលទេសចរណ៍ផ្សេងៗ​ជាច្រើនទៀតផងដែរ ហើយផលិតផលទេសចរណ៍ទាំងនោះ ត្រូវបានបែងចែកទៅតាមតំបន់ ដូចជា តំបន់ទេស​ចរណ៍​​វប្បធម៌សៀមរាប-អង្គរ រាជធានីភ្នំពេញ (និងតំបន់ជុំវិញ) តំបន់ឆ្នេរសមុទ្រនិងកោះ តំនប់ភូមិភាគឦសាន តំបន់បឹតទន្លេសាប និងទន្លេមេគង្គ ជាដើម៕

 

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here