ក្រុមហ៊ុន franchise ពីអាមេរិកក្លាយជាដៃគូចែកចាយផ្តាច់មុខថ្មី របស់Cellcard ក្នុងគោល​បំណងបង្កើនភាពជិតស្និទ្ធ ជាមួយយុវជន

0
42

ភ្នំពេញៈ

ដោយ៖ ហុង ចំណាប់

ហាងទំនិញ Circle K មកពីសហរដ្ឋអាមេរិក ដែលមានទីតាំងនៅគ្រប់ប្រទេសនានា លើពិភពលោក  បាន​ចុះ​​ហត្ថលេខាលើកិច្ចព្រមព្រៀងចែកចាយផ្តាច់មុខជាមួយក្រុមហ៊ុនCellcard។

ការចាប់ដៃគូជាមួយហាង Circle K នេះ គឺដើម្បីចែកចាយស៊ីមកាត សែលកាត ក៏ដូចជាអនុញ្ញាតឱ្យ​ហាង​ ​Circle K ចូលរួមក្នុងយុទ្ធនាការឌីជីថលរបស់ សែលកាត ដើម្បីបង្កើនការយល់ដឹងពីក្រុមហ៊ុន​ ​franchis​e​នេះឲ្យបានកាន់តែច្បាស់ឡើង។

ការចាប់ដៃគូសហការនេះ ក្នុងគោលបំណងបង្កើនភាពជិតស្និទ្ធ ជាមួយយុវជនមួយកម្រិត​ទៀត។ យើង​នឹងសហការជាមួយហាង​ ​Circle K និងធ្វើការយ៉ាងជិតស្និទ្ធជាមួយពួកគេ​ ដើម្បីសម្រេចគោលបំណង​ជា​ច្រើន​របស់ពួកយើង។

អ្នកតំណាងហាង CircleK បានលើកឡើងថា៖ «ពួកយើងរីករាយក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុន Cellcard ពួកយើងមានអារម្មណ៍ថា Cellcard គឺស័ក្តិសមនឹងហាង Circle K ហើយក្រុមហ៊ុន Cellcard មិន​ត្រឹម​តែជាក្រុមហ៊ុនខ្មែរ ក្នុងស្រុកតែមួយប៉ុណ្ណោះទេ តែការប្តេជ្ញាចិត្តក្នុងការផ្តល់ជូន ប្រជាជនកម្ពុជា​នូវការ​ភ្ជាប់ទំនាក់ទំនងដ៏ល្អ ក៏ដូចជាការទទួលស្គាល់ពីអន្តរជាតិថា ជាក្រុមហ៊ុនឈានមុខគេលើបណ្តាញ​ទូរគម​នា​គមន៍  ដែលយើងជាអ្នកចំណូលថ្មី ចង់ចូលរួមចំណែកនៅក្នុងប្រទេសកម្ពុជា។»

ហាង Circle K បានបើកដំណើរការសាខាទីមួយរបស់ខ្លួន នៅរាជធានីភ្នំពេញ នៅខណ្ឌទួលគោក នៅ ដើមឆ្នាំនេះ ហើយបានបន្តពង្រីកខ្លួនយ៉ាងជោគជ័យដល់ទៅ១៥សាខា ហាងដែល​ជោគជ័យខ្លាំងជាងគេ​នោះ គឺនៅសាខាជិតសកលវិទ្យាល័យភូមិន្ទ​​ភ្នំពេញ។ ​

ហាងដែលទទួលបានអាជ្ញាប័ណ្ឌពីអាមេរិកនេះ គ្រោងពង្រីកខ្លួនរហូតដល់ទៅ៤០ហាង នៅរាជធានី​ភ្នំ​ពេញ​​ ​ក្នុងពេលប៉ុន្មានខែខាងមុខនេះ រួមបញ្ចូលទាំងការពង្រីកសាខា ទៅខេត្តសៀម​រាប​ ​និង​ខេត្ត​​ព្រះសី​ហនុ​បន្តទៀត។

លោក អៀន វ៉ាត់សុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុន Cellcard បានមានប្រសាសន៍ថា​​​ ​​ការ​ពង្រីកការចែកចាយស៊ីមកាតរបស់យើង គឺជាអ្វីដែលយើងកំពុងធ្វើការ។ ជាមួយនឹងការ​​ពង្រីកបច្ចេកវិទ្យា​4G យើងធានាថា ផលិតផលរបស់យើង អតិថិជនពិតជាចង់បាន​ ​ដោយធានាពីភាពងាយស្រួល​ក្នុងការ​ស្វែងរកផលិតផលរបស់យើង ទាំងនៅកន្លែងដែលពួកគេរស់នៅ និងធ្វើការផងដែរ។ ខណៈ​ពេលដែល​យើងមិនទាន់មានដៃគូចែក​ចាយផ្តាច់មុខនៅឡើយ យើងក៏បានចាប់ដៃគូជា​មួយហាងទំនិញ ដែលកំពុង​មានការរីកដុះដាលខ្លាំង ហើយវាបានក្លាយជាកន្លែងសម្រាប់​សិស្សានុសិស្ស និងអ្នកធ្វើការអាចណាត់ជួប​ជុំគ្នា។​

សកម្មភាពផ្សេងៗ ក្នុងភាពជាដៃគូរវាងហាង Circle K និង ក្រុមហ៊ុនសែលកាត នឹងមាននៅ​លើទំព័រ​បណ្តាញ​សង្គមរបស់ពួកគេ ក្នុងពេលឆាប់ៗខាងមុខនេះ៕

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here