ផលិតផលស្រាព្រីង ស្នាដៃកូនខ្មែរ បច្ចុប្បន្ននេះ តម្រូវការច្រើនក្នុងទីផ្សារ

0
47

ខេត្តតាកែវៈ

ដោយ៖ ឌឹម គឹមហាក់

ផលិតផលស្នាដៃខ្មែរ ទើបនឹងបង្កើតថ្មី បន្ទាប់ពីស្រាទំពាំងបាយជូរព្រៃ ខេត្តពោធិសាត់ ដែលជាផលិតផលពី ស្រា​​ព្រីងភ្នំដារ ក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ បានបង្ហាញវត្តមានក្នុងពិព័រណ៍ប្រចាំឆ្នាំ ក្នុងយុទ្ធនាការទិញ​ផលិតផលខ្មែរ នៅកោះពេជ្រថ្មីៗ នេះ។

លោក រស់ ខេត ម្ចាស់សិប្បកម្មស្រាព្រីងភ្នំដារ ស្រុកអង្គរបុរី ខេត្តតាកែវ បានបង្កើតសិប្បកម្មនេះ តាំងពី​ឆ្នាំ​២០១២ មកម្លេះ ដោយវត្ថុធាតុដើម បានមកពីផ្លែព្រីងទុំ នៅក្នុងភូមិចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ។ លោក រស់​ ខេត បានបន្តថា ក្នុងការផលិតស្រាពីផ្លែព្រីង មានរបៀបបច្ចេកទេសបន្ទុំ ដូចជាផ្លែទុំពាំងបាយជូរព្រៃដែរ។

ចំពោះផ្លែព្រីងទុំត្រូវបានប្រមូលទិញ ពីប្រជាពលរដ្ឋក្នុងតំបន់នោះ មានប្រភេទផ្លែព្រីងដោះក្របី ទិញក្នុងតម្លៃក្នុង​១គីឡូ ៤០០០រៀល និងផ្លែព្រីងទុំធម្មតា ទិញចូលក្នុងតម្លៃ៣០០០រៀល ក្នុង១គីឡូ​ដោយការប្រមូលទិញនេះ មានរយៈពេល ៣ខែ ពីខែឧសភា ដល់ខែសីហា ដោយក្នុងនោះត្រូវការបន្ទុំ ក្នុងរយៈពេលចាប់ពីខែមិនា ដល់​ខែមិថុនាទើបបានបញ្ចេញលក់។ ដោយឡែកចំពោះរស់ជាតិផ្លែព្រីង ក្នុងរដូវពេលភ្លៀងធ្លាក់ខ្លាំង ផ្លែព្រីងមានរស់​ជាតិ​ជូរ​​អែមៗ តែបើមេឃរាំងពុំមានភ្លៀង ផ្លែព្រីងមានរស់ជាតិផ្អែមខ្លាំង។ ផលិងផលស្រាព្រីងភ្នំដារ​​នេះ ក្នុង១​ដប​លក់ចេញនៅក្នុងមូលដ្ឋានតម្លៃ ៥ដុល្លារ ប៉ុន្តែក្នុងពេលដែលយកមកតាំងដាក់លក់ក្នុងពិព័រណ៍ ឬមានម៉ូយ​បញ្ជាទិញ​ស្រានេះ លក់បានក្នុង១ដប ៧ដុល្លារ។ បច្ចុប្បន្ននេះ ទីផ្សារតម្រូវការច្រើនទាំងក្នុងមូលដ្ឋាន និងនៅ​លើ​​​​ការបញ្ជា​ទិញពីអតិថិជន៕

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here