ក្រុមហ៊ុនខេមរាអេកូអេនើជី ផលិតជើងក្រានបរិស្ថាន អាចដុតបាននូវកាកសំណល់គ្រប់ប្រភេទ ដំបូងគេក្នុង​ប្រទេសខ្មែរ

0
51

ភ្នំពេញៈ

ដោយ៖ ហុង ចំណាប់

ជើងក្រានបរិស្ថាន ដែលធ្វើការផលិតដោយក្រុមហ៊ុនខេមរាអេកូអេនើជី ដែលជាបច្ចេកទេសថ្មីទំនើប ផលិតឡើង​ពី​ដែកសន្លឹក ជាស្នាដៃកូនខ្មែរក្នុងស្រុក ហើយធានាបានយូរឆ្នាំ ក្នុងការប្រើប្រាស់ ។

ជើងក្រានបរិស្ថានប៊ុនអ៊ី ផលិតឡើងជាខ្នាតតូចមានតម្លៃ ១៥ម៉ឺនរៀល ខ្នាតកណ្តាលមានតម្លៃ ២២ម៉ឺនរៀល និងប្រភេទជើងក្រានខ្នាតធំមានតម្លៃ ៣២ម៉ឺនរៀល ដែលមានអាស័យដ្ឋានទីតាំងរបស់ក្រុមហ៊ុន នៅក្រោយរោង​កុន​គីរីរម្យ។

លោក ចាន់ ធី នាយកក្រុមហ៊ុនខេមរាអេកូអេនើជី បានមានប្រសាសន៍ឲ្យដឹងថា​ជើងក្រានបរិស្ថាននេះ​ បាន​ផលិតអស់រយៈ៤ឆ្នាំហើយ ទើបតែបង្ហាញវត្តមាន១ឆ្នាំចុងក្រោយនេះ ដែលជាស្នាដៃរបស់លោក ប៊ុន អ៊ី ជាអ្នក​តម្លើងចង្ក្រាននឹងបានដាក់ឈ្មោះថា ជើងក្រានបរិស្ថានប៊ុនអ៊ី ដោយក្នុង១ថ្ងៃអាចតម្លើងបានពី២០ ទៅ៣០ គ្រឿង​​ទាំងខ្នាតតូច ទាំងខ្នាតធំ អាស័យដ្ឋានទីតាំងរបស់ក្រុមហ៊ុន នៅក្រោយរោងកុនគីរីរម្យ។ លោក ចាន់ ធី បានបន្តថា ជើងក្រានបរិស្ថាន ផលិតឡើងមានលំនាំខុសពីចង្ក្រាន ដែលអង្កការខ្លះធ្លាប់ផលិតឡើង មានតម្លៃ​ថ្លៃខ្ពស់ជាងជើងក្រាននេះ ប៉ុន្តែជើងក្រាននេះ បានផ្តល់អត្ថប្រយោជន៍ច្រើន ក្នុងកាប្រើប្រាស់ដោយសន្សំអុស ឬថាមពល ៧៥%។ កាត់បន្ថយផ្សែងពុល ៧៥%។ អាចតម្លើងនឹងបន្ថយភ្លើងបាន។ អាចប្រើប្រាស់បានយូរឆ្នាំ តិចបំផុតក៏៣ឆ្នាំដែរ។ ចំណេញពេលវេលា និងបានចូលរួមការពារបរិស្ថានផងដែរ។

ហើយជើងក្រានបរិស្ថាននេះ អាចដុតបានដូចជា កំទេចកំទីអុស ត្រឡោកដូង ស្រកីដូង ស្នូលពោត កាកអំពៅ ផ្កាត្នោត ផ្កាស្រល់ គ្រាប់ត្នោត ស្លឹកឈើងាប់ៗ ធាងដូង ឬត្នោត ឬសំរាមជុំវិញខ្លួន លើកលែងជាតិផ្លាស្ទិក។ ដោយ​ឡែកប្រភេទខ្នាត់កម្លាំងទ្រ ៥០គីឡូក្រាម ខ្នាតកណ្តាលកម្លាំងទ្រ ៨០គីឡូក្រាម និងខ្នាតធំបង្អស់កម្លាំង​ទ្រ ១៦០គីឡូក្រាម៕

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here