ប្រពៃណីបុណ្យកឋិន ឬឋិនទាន

0
30

ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ

ពាក្យថា “កឋិន” ជាពាក្យបាលី សំដៅយកក្របក្តារ ដែលភក្ខុសង្ឃសម័យបុរាណឥណ្ឌាប្រើប្រាស់ សម្រាប់​ដេរ​​សំពត់ធ្វើជាស្បង់ចីវរ ។ សំពត់ដែលបានរៀបតាក់តែងនោះមានឈ្មោះថា “សំពត់កឋិន” ។ បើតាមអដ្ឋកថា ព្រះ​ពុទ្ធ​​ទ្រង់បានបញ្ញត្តទុកមកថា កឋិន គឺជាការប្រជុំរួម រូបធម៌ និងនាមធម៌ ដែលប្រព្រឹត្តទៅក្នុងន័យពីរយ៉ាងគឺ៖

ក. រស់បានដោយកម្រ គឺសភាវៈឯណារស់នៅបានដោយកម្រ សភាវៈនោះហៅថា “កឋិន”។ ព្រោះលោកប្រៀប​ប្រដូចជាឈើស្នឹង យកទៅបោះភ្ជាប់នឹងដីរមែងដុះលូតលាស់ ឬរស់នៅដោយកម្រ យ៉ាងណាឯកិច្ចដែលនឹង​កើតឡើង ឬក៏តាំងឡើងជាកឋិនពេញទី គឺបានដោយកម្រពន់ពេកណាស់ក៏យ៉ាងនោះដែរ។

ខ. ពោលដោយសរសើរ ពីចីវទាន ដែលយើងបានកសាងជាកឋិននោះ ជាទានវិសេស ជាងទានដទៃ ដែលព្រះ​អរិយទាំង​ឡាយមានព្រះពុទ្ធជាប្រធាន តែងពោលសរសើរថា ជាទានវិសេស អាចរូបរួម ឬសង្គ្រោះនូវអនិសង្ស ៥ យ៉ាងរបស់ភិក្ខុអ្នកក្រាលគ្រង មិនឲ្យទៅគ្រង់នៅទីទៃបាន ។

១-ប្រភពនៃកឋិនទាន វិន័យបិដកចែងអំពីប្រភពនៃកឋិនទានក្ខន្ធកថា៖ ក្នុងបឋមពោធិកាល ដែលព្រះបរមសា​ទ្រង់ឲ្យភិក្ខុប្រើប្រាស់តែបង្សកូលចីវរ ពុំទាន់ឲ្យប្រើគហបតីចីវនៅឡើយ សម័យដែលទ្រង់គង់ចាំព្រះវស្សា​នៅវត្ត​ជេតពន។ ជិតដល់ថ្ងៃចូលវស្សាព្រះសង្ឃ ៣០អង្គនៅស្រុកបាវា ប្រាថ្នាចង់មកថ្វាយបង្គំព្រះអង្គមុនថ្ងៃចូលវស្សា ។ តែមកមិនទាន់ ក៏ចូលវស្សានៅជនបទមួយត្រង់កណ្តាលផ្លូវ។ ដល់ពេលណាចេញវស្សាហើយ ទើបព្រះសង្ឃ ទាំងនោះនាំគ្នាមកថ្វាយបង្គំព្រះអង្គ។ ដោយពេលដែលភិក្ខុមកនោះ ភ្លៀងច្រើនពេក ភិក្ខុទាំងនោះមានស្បង់​ចីវរ​ទទឹកជោគដោយទឹកភ្លៀង ហើយដោយហេតុតែចង់ឃើញ ព្រះភក្ត្រព្រះអង្គឆាប់ៗ ក៏នាំគ្នាទៅថ្វាយបង្គំទាំង​ស្បង់ចីវរ​​ទទឹកនោះ។ ព្រះអង្គទតឃើញដូច្នេះ ក៏ទ្រង់អនុញ្ញាតឲ្យភិក្ខុ ក្នុងព្រះពុទ្ធសាសនាទទួលសំពត់កឋិន ដែលជាគហបតីចីវរបានហើយ ទ្រង់អនុញ្ញាតថា ភិក្ខុដែលបានទទួលក្រាលគ្រង បានទទួលអនុមោទនា​កឋិន​នោះ ត្រូវបានអនិសង្ស ៥យ៉ាង។ ភិក្ខុក្នុងព្រះពុទ្ធសាសនា ក៏បានទទួលកឋិនចីវរ អំពីគហបតីតាំង​ពីពេលនោះ​មក ។

២- បុគ្គលទទួលផលពីកឋិនទាន កឋិនទាននេះអាចសម្រេចដល់បុគ្គលទាំងពីរផ្នែកគឺ ទាយកទាយិកា ដែលជា​អ្នកឲ្យត្រូវបានអានិសង្សច្រើន​ ក្នុងអនាគតកាល មានការទទួលសម្បត្តិក្នុងឋានទេវលោកជាដើម ២). បដិគា​ហក​​ ដែលជាភិក្ខុអ្នកក្រាលគ្រងកឋិន ឬបុគ្គល ឬគណៈ ឬសង្ឃ ដែលបានអនុមោទនា​ក៏ត្រូវបានសម្រេចអា​និសង្ស ៥យ៉ាងពេញលេញគ្រប់គ្រាន់។ កុសលដែលធ្វើដោយសំពត់ ចីវរ ទៅប្រគេនព្រះសង្ឃ ដែលបានគង់ចាំ​វស្សា​អស់ត្រីមាស ក្នុងអាវាសណាមួយក្នុងវេលា ២៩ថ្ងៃ គឺតាំងពី១រោច ខែអស្សុជទៅដល់នឹង១៥កើត ខែកក្តិក ឲ្យលោកក្រាលគ្រោង ដើម្បីលោកបានអានិសង្ស៥ តាមពុទ្ធានុញ្ញាត ហៅ បុណ្យកឋិន ឬកឋិនទា ន។

៣-កឋិនទានជាទានពិសេស ប្លែកពីទានទាំងពួង កឋិនទានជាទានប្លែកពីទានទាំងពួងដោយហេតុ ៥យ៉ាងគឺៈ ១). ប្លែកដោយកាល៖ គឺបុណ្យនេះមិនអាចធ្វើរាល់ខែបានទេ ដោយមានពុទ្ធានុញ្ញាត ជាពិសេសថា ១ឆ្នាំធ្វើតែ​រវាង ២៩ថ្ងៃ គឺតាំងពីថ្ងៃ១រោច ខែអស្សុជ ទៅដល់ថ្ងៃពេញបូរមី ខែកក្តិកប៉ុណ្ណោះ។ ក្នុងរយៈពេល២៩ថ្ងៃនេះ ពុទ្ធបរិស័ទ ធ្វើក្នុងថ្ងៃណាមួយក៏បាន ហើយមួយវត្តធ្វើបានតែមួយដងក្នុងមួយរដូវ។ តាមជំនឿពីបុរាណកាល​ដែលចាស់ៗតែងនិយាយថា អ្នកដែលផ្តើមនូវបុណ្យកឋិនទាននេះ គឺភាគច្រើនប្តីប្រពន្ធមានវ័យច្រើន​មានរហូត​ដល់កូន និងចៅទើបអាចធ្វើបុណ្យនេះឡើង ​ដោយពាក្យទាំងនេះ ជាការលើកឡើងតៗគ្នាប៉ុណ្ណោះ ព្រោះជា​ជំ​នឿមួយថា បើមិនទាន់មានគូរស្រករក៏មិនអាចទូលត្រៃបានដែរ ។ កញ្ញាវ៉ាត

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here