ក្រុមនិស្សិត ភូមិភាគឥសាន្ត បានបង្កើតសហគមន៍ស្នាដៃធម្មជាតិ ដើម្បីថែរក្សាការពារធម្មជាតិ ពិសេស​ កែច្នៃ កសិផល ឲ្យទៅជាអាហារ និងផលិតផលធម្មជាតិ

0
45

ខេត្តរតនគីរីៈ

ដោយ៖ សេង ស៊ីដារ៉ូ

ខេត្តនៅប៉ែកឥសាន្តនៃប្រទេសកម្ពុជា ដែលមានចម្ងាយជាង៥៨០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ និងសំបូរទៅ​ដោយជនជាតិដើមភាគតិចរស់នៅ៦៥% ប្រកបមុខរបរកសិកម្ម និងចិញ្ចឹមសត្វលក់​សម្រាប់ចិញ្ចឹមជីវិតប្រចាំ​ថ្ងៃ។​​ ក្រៅពីនោះមានបងប្អូនជនជាតិខ្មែរ ៣៤% និងបងប្អូនខ្មែរឥស្លាម ចិន ឡាវ ជាដើម ពួកគេភាគច្រើនប្រកប​មុខរបរ ជាមន្ត្រីរាជការ អាជីវករ និងកសិករផងដែរ។

តំបន់ភូមិភាគឥសាន្តនេះ ជាតំបន់ខ្ពង់រាប​សំបូរដីក្រហម​ដែលមានជីជាតិ បានធ្វើឲ្យប្រជាពលរដ្ឋ៩៥%សុទ្ធ តែមានដីចំការដាំដុះ តាមបែបធម្មជាតិគ្រប់ៗគ្នា។ ​ជាតំបន់ដែលផ្តល់អំណោយផលល្អ ដោយសារតែមាន របបទឹកភ្លៀងចំនួន៦ខែ និងប្រាំងចំនួន៦ខែ ក្នុងរដូវប្រាំងនោះ​ ក៏មានកូនរដូវរងារចំនួន៣ខែទៀត។ ទើបប៉ុន្មាន ឆ្នាំចុងក្រោយមកនេះ កសិករ ក៏ដូចជា មន្ត្រីរាជការ ប្រជាពលរដ្ឋ ដែលរស់នៅតំបន់ខាងលើ បានដាំដុះបន្លែ បង្ការ​​ផ្លែ​ឈើដំណាំកសិឧស្សាហកម្មជាច្រើន ប្រកបដោយជោគជ័យ។

បច្ចុប្បន្ននេះ ប្រទេសជាតិមានការរីកចម្រើន​លូតលាស់ជារៀងរាល់ថ្ងៃ​ ទើបប្រជាជន និងក្រុមនិស្សិត​ភូមិភាគ​ឥសាន្ត ​ ​បានចាប់​ផ្តើមបង្កើត សមាគមន៍​ ដែលមានឈ្មោះថា​ (ស្នាដៃធម្មជាតិភូមិភាគឥសាន្ត) នៅថ្ងៃ០២ ខែធ្នូ ឆ្នាំ២០១៧ ដើម្បីផ្គត់ផ្គង់កសិផលបែបធម្មជាតិ ប្រកបដោយសុខភាព សុវត្ថិភាពដល់ប្រជាពលរដ្ឋ។

លោក យិន សុខអឿន ប្រធានក្រុមគាំទ្រស្នាដៃធម្មជាតិ ខេត្តរតនគីរី បានមានប្រសាសន៍ថា ​គម្រោងបង្កើត​ជាសហគមន៍នេះឡើង ជាទស្សនវិស័យសំដៅ ការពារកិត្តិយសផលលិតផលធម្មជាតិ នៃភូមិភាគឥសាន ដើម្បី​លើក​ទើក​ទឹកចិត្តប្រជាជន ចូលរួមថែរក្សាការពារសម្បត្តិធនធានធម្មជាតិ បិរស្ថាន ទេសចរណ៍ និងវប្បធម៌​ប្រពៃ​ណី សម្រាប់យកទៅកែច្នៃទៅជាវត្ថុផ្សេងៗ ដើម្បីលក់យកកំរ៉ៃចិញ្ចឹមជីវិត ប្រកបដោយសុខភាព សុវត្ថិភាព​ជា​និរន្ត។

ក្នុងការប​ង្កើន សហគមន៍ស្នាដៃធម្មជាតិ ដោយក្រុមនិស្សិតនេះ ដើម្បីមានការទំនាក់ទំនងជាមួយក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ពិសេសក្រសួងពាណិជ្ជកម្ម ដើម្បីរកគ្រប់យុទ្ធសាស្ត្រ ថែរក្សាការពារ កសិផល និងសិប្បករ ដែលមានស្រាប់ ដើម្បីផ្សព្វផ្សាយដល់អតិថិជន ពីសារសំខាន់​នៃស្នា​ដៃធម្មជាតិ ថែមទាំងកែច្នៃឲ្យទៅជាអាហារ និងផលិតផលធម្មជាតិ។

លោក យិន សំអឿន មានប្រសាសន៍បន្តទៀតថា គ​ម្រោងបង្កើតសហគមនេះ គឺដោយសារមើលឃើញបងប្អូនជន ជាតិ​ដើមភាគតិចយើង ក្នុងស្រុកទាំង៣ គឺមានស្រុកវឿនសៃ ស្រុកអន្លងមាស និងស្រុកបយ៉ាដាវ ក្នុងគ្រួសារ​នីមួយៗ មា​នចិញ្ចឹមក្របីយ៉ាងតិចក៏៤ក្បាលដែរ នេះជាការមើលឃើញ ពីការរីកចម្រើន​ក្នុងការចិញ្ចឹមក្របី​ដើម្បី​យ​​​កសាច់កែច្នៃទៅជាងៀតក្របីទៅតាមធម្មជាតិ។

នៅក្នុងឱកាសតាំងពិពរណ៍ យុទ្ធនាការទិញផលិតផលខ្មែរកន្លងទៅថ្មីៗនេះ នៅកោះពេជ្រ រូបលោក បានយក​ងៀត​​​ក្របីលក់ជា​​លើក​ដំបូង ដែលមានតម្លៃក្នុងក្រុងភ្នំពេញ១គីឡូ ១២ម៉ឺនរៀល ទទួលបានការពេញនិយម​ច្រើន ដោយនៅក្នុងទីរួមខេត្តរតនគីរីវិញ លក់បានតែ១គីឡូ តម្លៃ៩ម៉ឺនរៀល តែប៉ុណ្ណោះ។

សហគមន៍ស្នាដៃធម្មជាតិភូមិភាគឥសាន្ត មានគោលដៅដើម្បីធ្វើការជាមួយ កសិករ សិប្បករ ជម្រុញក្នុង​ការ​ផលិត​របស់ប្រជាកសិករ។ និងសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រសួងស្ថាប័ន និងមន្ទីរពាក់ព័ន្ធ ដើម្បីជួយរកយុទ្ធសាស្ត្រក្នុងការកែច្នៃ និងអភិវឌ្ឍន៍ផលិតផល ប្រកបដោយស្តង់ដា ដែលទទួលស្គាល់​ទូលំទូ​លាយ បន្តចូលរួមការតាំងពិព័រណ៍ថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ដើម្បីផ្សព្វផ្សាយ និងពង្រីកទីផ្សារ សហប្រតិ​បត្តិការ​ជាមួយក្រុមហ៊ុន ថៅកែភោជនីអាហារ ផ្សារទំនើប ហាង តូបនានា ដើម្បីចែកចាយដល់អតិថិជន ក្នុង និង​ក្រៅប្រទេស ជាដើម៕

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here