ជនជាតិ​​ខ្មែរ-មន បានភៀសខ្លួនមកពីឥណ្ឌា ដែលពាក់ព័ន្ធទៅនឹង ព្រះពុទ្ធសាសនានៅកម្ពុជា

0
84

ដោយ៖ សេង ស៊ីដារ៉ូ

ជោគ (យោគ្គ, យោគ្យ; យ > ជ = ជោគ្គ, ជោគ្យ) សេចក្ដី​សុខ​ស្រួល, សេចក្ដី​សម​ប្រកប, សេចក្ដី​កើត​ការ : ថ្ងៃ​មាន​ជោគ, មនុស្ស​មាន​ជោគ, អ្នក​មាន​ជោគ; ព្រះ​មាន​ជោគ (ព្រះ​ភគរ័ត អរហន្ត​សម្មា​សម្ពុទ្ធ)។

ជាច្រើនពាន់ឆ្នាំមកហើយ ប្រទេសកម្ពុជា ជាចំណែកមួយនៃទឹកដីជនជាតិខ្មែរ-មន ​នៅអាស្រ័យ។ តាម​អ្នកប្រវត្តិសាស្រ្តសន្និដ្ឋានថា ជនជាតិ​​ខ្មែរ-មននោះ បានភៀសខ្លួនមកពីឥណ្ឌា ឆ្លងចូលមកទិសឥសាន នៃសមុទ្រ​ឥណ្ឌូចិន ឬមកទិសខាងកើតនៃឈូងសមុទ្រឥណ្ឌូចិន ដោយវិធីណាមួយ ហើយបានបែកខ្ចាត់​ខ្ចាយអាស្រ័យនៅពាសពេញ និងបានផ្សំផ្គុំជាមួយអំបូរជនជាតិដើមនៅទីនោះៗ បន្ទាប់មកក៏មាន​អំណាច​គ្រប់គ្រងដែនដីឈូងសមុទ្រឥណ្ឌូចិនទាំងស្រុង។

ពេលដែលជនជាតិក្រុមដទៃ បានភៀសខ្លួនចូលមកដល់ដែនដីនេះទៀត ជនជាតិខ្មែរ-មន​ ក៏បានផ្សំផ្គុំជា​មួយ​​ជនជាតិទាំងនោះ ទាំងជាតិអំបូរ និងវប្បធម៌ ហើយមានភាពរីកចំរើនកើនឡើងជាបន្តបន្ទាប់។ ​ហើយ​ប្រមាណពីរពាន់ឆ្នាំកន្លងទៅ មានអ្នកផ្សងព្រេង និងពាណិជ្ជករជាជនជម្ពូទ្វីប ធ្វើដំណើរមកស្វែងរកជោគ (យោគ្គ, យោគ្យ; យ > ជ = ជោគ្គ, ជោគ្យ) សេចក្ដី​សុខ​ស្រួល, សេចក្ដី​សម​ប្រកប, សេចក្ដី​កើត​ការ : ថ្ងៃ​មាន​ជោគ, មនុស្ស​មាន​ជោគ, អ្នក​មាន​ជោគ; ព្រះ​មាន​ជោគ (ព្រះ​ភគរ័ត អរហន្ត​សម្មា​សម្ពុទ្ធ)។ និងប្រកបរបរលក់ដូរនៅក្នុងដែនដីភាគនេះ។

ជនជាតិឥណ្ឌាទាំងនេះ បាននាំនូវវប្បធម៌-អិរយធម៌របស់ខ្លួនមកផ្សព្វផ្សាយជាមួយ ព្រមទាំងបានរៀប​អាពាហ៍​ពិពាហ៍ជាមួយជនជាតិដើម (ម្ចាស់ស្រុក)ផង ធ្វើឲ្យមានការវិវឌ្ឍផ្នែកខាងប្រវត្តិសាស្រ្ត ចាត់បាន​ថា​​ជាការរីកចំរើនមួយផ្នែកផ្សេងទៀត។

ខណៈនោះ ព្រះបាទធម្មាសោកមហារាជ ទ្រង់បានបញ្ជូនសមណទូត មានព្រះសោណត្ថេរ និង ឧត្តរត្ថេរ​ជាប្រធាន​មកផ្សាព្វផ្សាយព្រះពុទ្ធសាសនា ក្នុងដែនដីសុវណ្ណភូមិនេះ។ សម័យនោះ ព្រះពុទ្ធសាសនា​បែប​ថេរ​វាទ ក៏បានផ្សព្វផ្សាយ សាយភាយយ៉ាងទូលំទូលាយ ក្នុងចំណោមប្រជាជនជាលំដាប់ ទន្ទឹមទៅនឹង​ការ​រី​កចំរើនរបស់ប្រេទេសជាតិ ដែលកើតពីការរួមផ្សំផ្គុំផ្នែកខាងពាណិជ្ជកម្ម និងវប្បធម៌ អរិយធម៌ ការរីកចំរើន​របស់ប្រទេសជាតិ និងការបង្ករបង្កើតជាអាណាចក្រធំៗឡើង ដែលមានឥទ្ធិពលជាបន្តបន្ទាប់​រហូត​មក​ទល់​បច្ចុប្បន្ន ។

ចំពោះដែនដី ដែលជាព្រះរាជាណាចក្រកម្ពុជា នាពេលបច្ចុប្បន្ននេះ ក៏មានប្រវត្តិជាប់ពាក់ព័ន្ធជាលំដាប់​ទៅ​តាមសម័យកាល ដែលចែកចេញជា ៤យុគ គឺ យុគហ្វូណន យុគ ចេនឡា យុគមហានគរ និង យុគ​ក្រោយ​មហានគរ។

ដកស្រងចេញពី page ព្រះពុទ្ធសាសនានៅកម្ពុជា-វិគីភីឌាhttps://km.wikipedia.org/wiki/ ព្រះពុទ្ធ​សាស​នានៅកម្ពុជា

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here