តារាថ្មីទើបរះ ប្រចាំផលិតកម្ម Sun Records Asia លោក Rawyer ចូលរួមចែករង្វាន់ផ្សងសំណាង ទឹកប្រាក់ ជាង ១០ម៉ឺនដុល្លារ និងជាម្ចាស់បទ «បែកល្អបន្តឈឺចាប់»​​​

0
65

ភ្នំពេញៈ

ដោយ៖ ហុង ចំណាប់

ពិធីចែករង្វាន់ របស់ក្រុមហ៊ុនCellcard បានប្រគល់រង្វាន់ដែលមានទឹកប្រាក់ជាង ១០ម៉ឺនដុល្លារ ដល់អ្នក​ឈ្នះពីកម្មវីធី ១ម៉ឺនដុល្លារជារៀងរាល់ថ្ងៃ។

តារាថ្មីទើបរះ លោក Rawyer ពីផលិតកម្ម Sun Records Asia និងជាម្ចាស់បទ «បែកល្អបន្តឈឺចាប់»​​​បានចូលរួមជាតារាកិត្តិយស ដែលមិនត្រឹមតែផ្តល់ការភ្ញាក់ផ្អើលដល់អ្នកឈ្នះរង្វាន់នោះទេ ប៉ុន្តែក៏បានផ្តល់នូវរង្វាន់ទឹកប្រាក់​ចំនួនជាង ១០ម៉ឺនដុល្លារ ជូនអ្នកឈ្នះផងដែរ នៅការិយាល័យ កណ្តាលសែលកាត​នា​ល្ងាច​ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨។

ក្នុងនោះរង្វាន់ផ្សេងទៀតដែលចែកជូនក្នុងកម្មវិធីនេះ មានដូចជា៖

  • ម៉ូតូ Yamaha QBIX សេរ៊ី ២០១៨៖ អ្នកឈ្នះចំនួន ៣រង្វាន់ (កម្មវធី iKnowiKnow)
  • ម៉ូតូ Yamaha Janus ២០១៨៖ អ្នកឈ្នះចំនួន ១៩រង្វាន់ (កម្មវិធី Fish-a-Motor)
  • ម៉ូតូ Fino៖ អ្នកឈ្នះចំនួន ២ រង្វាន់ (កម្មវិធី Calltune)
  • ទឹកប្រាក់ចំនួន ១០ លានរៀល៖ អ្នកឈ្នះចំនួន ១រង្វាន់ (កម្មវិធី Music on Demand)

លោក Rawyer បានបន្តចូលរួមកម្មវីធីផ្តល់រង្វាន់ជូនអ្នកឈ្នះ ព្រមទាំងក្រុមគ្រួសារ និង​មិត្តភក្តិ ដោយ​មាន​ការថតរូបជុំគ្នា ហើយឆ្លៀតក្នុងឱកាសនោះ លោកក៏បានផ្សព្វផ្សាយចម្រៀងបទ «បែកល្អបន្តឈឺចាប់​​»​ដែលមាននៅលើកម្មវិធីសែលកាត Calltunes ដោយអតិថិជនអាចវាយ លេខកូដចម្រៀង៖ ៧២៨៩០៩​។ ​ដើម្បីភ្ជាប់បទនេះ សូមវាយ #២៧២៧​#​៧២៨៩០៩​#។

សម្រាប់ព័ត៌មានបន្ថែម នៃកម្មវិធីពិសេសៗ ចែករង្វាន់ជាច្រើន និងវិធីសាស្ត្រដើម្បីឈ្នះសូម​ចូលទៅកាន់​គេហ​​ទំព័រ www.cellcard.com.kh និងចូលមើល page របស់Cellcard​ ​ទាំង​ក្នុង​Facebookនិង Instagram ហើយរង្វាន់កំពុងរង់ចាំអ្នក។ អតិថិជន​ អាចស្វែងរកការណែនាំបន្ថែម​តាមរយៈសេវាបម្រើអតិថិជនរបស់Cellcard ២៤ម៉ោងក្នុង​មួយសប្តាហ៍ ទូរស័ព្ទ៖៨១២ ឬ ៨១២ ៨១២ ៨១២៕

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here