គូឆាយ ជាថ្នាំសម្រាប់ជួយដល់ផ្លូវភេទបុរស និងធ្វើឲ្យទ្វារមាសរបស់ស្ត្រីរឹបណែនល្អ

0
145

ដោយ៖​ សេង ស៊ីដារ៉ូ

គូឆាយ គឺមានអត្ថប្រយោជន៍សំខាន់ចំពោះស្ត្រី ជាទីបំផុត​ ហើយស្ត្រីគួរតែស្គាល់ពីផលប្រយោជន៍របស់វា ផងដែរ។ សម្រាប់ស្ត្រីធ្លាក់ ស គ្រូពេទ្យបុរាណចិន បានណែនាំឲ្យយកដើមគូឆាយ ទៅស្ងោរលាយជាមួយ​ស៊ុតមាន់ និងស្ករអំពៅ​ ទទួលទាន។

ចំណែកស្ត្រីមានគភ៌ ទទួលទានស្លឹកគូឆាយ លាយជាមួយថ្លើមជ្រូក។ នៅពេលដែលមានអាការៈចាញ់កូន រមូរពោះ ក្អួត​ ធុញអាហារ ត្រូវយកទឹកគូឆាយកន្លះពែងលាយជាមួយទឹកខ្ញីកន្លះពែង ដាក់ស្ងោរចូលគ្នា ឲ្យ ពុះ រួចថែមស្ករបន្តិច ដើម្បីឲ្យស្រួយផឹក។

ទឹកថ្នាំនេះ អាចជួយសំរាលការចាញ់កូនបានខ្លះ។ សម្រាប់ស្ត្រី បាត់បង់ស្មារតីក្រោយពេលសំរាលកូន គេ ឲ្យ​​យកស្លឹកគូឆាយស្រស់មកចិញ្ច្រាំឲ្យល្អិត ដាក់លាយជាមួយស្រាដែលដាំពុះ ហើយគាស់មាត់អ្នកជម្ងឺ​បញ្ច្រក។ បើគ្រាន់តែខ្សោយ វិលមុខ ក្រោយពេលសំរាលកូន ត្រូវយកស្លឹកគូឆាយចិញ្ច្រាំដាក់ត្រាំក្នុងដប​ទឹកខ្មេះ ហើយហិតយកក្លិនរបស់វា។

នៅក្នុងរឿងភេទ និងរឿងលើគ្រែ គូឆាយត្រូវបានគេចាត់ទុក ដូចជាថ្នាំវីយ៉ាហ្គ្រា សម្រាប់បុរស ឬជាថ្នាំធ្វើ ឲ្យទ្វារមាសរឹបណែនសម្រាប់ស្ត្រី។ គេណែនាំឲ្យស្រ្តី ដែលមានស្បូនយាររីក ក្រោយពេលសំរាលកូន ត្រូវ យកគូឆាយស្រស់មកបុកបិទលើទ្វារមាស ឬយកស្លឹកគូឆាយមកលាងទ្វារមាសក៏បានដែរ។

ដកស្រង់ចេញពីសៀវភៅ  ដែលមានចំណងជើងថា បន្លែផ្លែឈើ អាហាសម្រាប់សុខភាព រក្សាសិទ្ធិដោយ លោក ស៊ឹង ណាំហុង តូបលេខ ៣៧ ផ្សារអូប្ញស្សី ជាន់ឡៅតឿ ប៉ែកខាងកើត ទូរស័ព្ទលេខៈ ០១២ ៩៧ ៩០ ៩១ / ០១៦ ៨៧ ៣៣ ៦៨។

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here