ស្វែងយល់ពីប្រវត្តិ ព្រះពុទ្ធ ៥ព្រះអង្គ ក្នុងលទ្ធិព្រះពុទ្ធសាសនាខ្មែរ

0
54

ភ្នំពេញៈ

ដោយៈ សេង ស៊ីដារ៉ូ

រូបព្រះពុទ្ធអង្គ ក្នុងជំនឿខ្មែរមានប្រភពចេញពី រឿងរ៉ាវទាំងឡាយពាក់ព័ន្ធ និងពុទ្ធប្រវត្តិ​ ដែលមានចារក្នុង​គម្ពីរ​ព្រះ​ត្រៃបីតកខ្មែរ។ ដូច្នេះហើយទើបខ្មែរមានជំនឿទៅលើព្រះពុទ្ធសាសនា និង ព្រះពុទ្ធ ចំនួន៥ព្រះអង្គ​ដែល​បាន​​ត្រាស់ដឹងក្នុងអតីតកាលនោះ។

បើយើងយោងលើឯកសារ ជាសំណេរដោយដៃ ដែលមានលក្ខណៈប្រជាប្រិយ៍ ដូចជាគម្ពីពុទ្ធវង្ស គេឃើញថា ចំនួនព្រះពុទ្ធ មានដល់២៤ព្រះអង្គ ថែមទៀត ដែលបានត្រាស់ដឹងពីជាតិមុន​ ជាបន្តបន្ទាប់​ព្រះសក្យមុនីសមណ​គោត្តម។

បើយើងធ្វើការសិក្សា តាំពីអតីតកាលមក ឃើញថា ព្រះពុទ្ធអង្គទាំងនោះមានជាអាថ៌ ព្រះសុមេធ, ព្រះសុផាត, ព្រហវបស្សិន និងបិយទស្សិន ជាដើម មុនឈានដល់សម័យសព្វថ្ងៃ ដែលស្ថិតក្នុងសម័យកាលរបស់ ព្រះសម​ណ​គោ​ត្តម ដែលជាព្រះបរមគ្រូនៃយើង។ ក្រៅពីជំនឿតាមប្រពៃណីខាងលើនេះ គេមានជំនឿថា នឹងមានព្រះ​ពុទ្ធអង្គចំនួន ១អង្គទៀត បន្ទាប់ពីទ្រង់នឹងត្រាស់បន្ទាប់ពីព្រះសមណគោត្ត គឺព្រះស្រីអារ្យមេត្រីយ៍ ដែលជា​ព្រះ​ពោធិ៍សត្វ ហើយដែលបានទទួលការគោរពបូជា ក្នុងលទ្ធិមហាយានយ៉ាងធំមហិមា ពីសំណាក់ប្រជានុរាស្ត្រខ្មែរ ។

ចំនួនមនុស្សដ៏ច្រើន លើសលប់ដែលមានការជឿជាក់ក្នុងលទ្ធិមហាយាន ជាពិសេសនាសម័យ វប្បធម៌បាយ័ន។ ម្យ៉ាងវិញទៀត ក្រោយពីសម័យមហានគរលទ្ធិហីនយាន ឬថេរវាទ បានក្លាយទៅជាសាសនារបស់រដ្ឋនោះ ខ្មែរមានជំនឿតែលើព្រហពុទ្ធ តែមួយអង្គប៉ុណ្ណោះ គឺព្រះសក្សមុនី ដែលជាព្រះពុទ្ធអង្គប្រវត្តិសាស្ត្រ ដែលមាន​ប្រវត្តិ​យ៉ាង​ពិតប្រាកដក្នុងអតីកាល។

ទោះជាយ៉ាងនេះក្តី ខ្មែរក៏នៅតែមានជំនឿលើព្រះទាំងប្រាំព្រះអង្គ ដែលព្រះនាមត្រូវបានរៀបរាប់ដូចបានពោល នៅខាងលើស្រាប់។ ហើយទៀតសោត ចំនួនព្រះពុទ្ធទាំងប្រាំព្រះអង្គនោះ ជាងគំនូរខ្មែរ រមែងតែនិយយមគូរ នៅលើប្រហបត់ ឬក៏ជញ្ជាំងវត្តអារាមជាដើម។

ដូចនេះគំនូរទាំងនោះ មិនគ្រាន់តែជាសក្ខីកម្មឆ្លុះបញ្ចាំង នូវជំនឿដ៏មុះមត់របស់ ពុទ្ធសាសនិកខ្មែរ តែប៉ុណ្ណោះទេ ក៏ប៉ុន្តែទន្ទឹមនឹងនេះ មានលក្ខណៈពិសិដ្ឋនៃលេខទាំងនោះផងដែរ។ ដោយតាមពិតទៅ លេខ ១,៣,៥,៦,៨,​១០,​១៩,២៤ និង ៣៦ សុទ្ធសឹងតែជាលេខប្រកបភាពសក្តិសិទ្ធិក្រៃលែង ក្នុងប្រព័ន្ធសាសនា របស់ជនជាតិខ្មែរ ឬ ពីគំនូរវត្ត តំណាងព្រះពុទ្ធរូប៥ និង២៤ព្រះអង្គ  យើងក៏បានជួបនូវពុម្ពរបស់ពុទ្ធបដិមា ឬព្រះពុម្ពធ្វើអំពីដីដុត និងសំរិទ្ធិ ដែលមានវត្តមានរបស់ព្រះពុទ្ធទាំងនោះផងដែរ។ ចំនួននៃព្រះពុទ្ធអង្គទាំងនោះ ដែលមានអាយុកាល​ដ៏យូរលង់ ព្រោះមុនស.វ ១៨ និង១៩ គេដឹងថា ព្រះពុទ្ធទាំងនោះ មានប្រភពពីសម័យអង្គរ និងមុន​អង្គរ​យ៉ាង​ពិតប្រាកដ ។

ចំពោះព្រះពុទ្ធទាំង៥អង្គ ខាងលើឃើញមានព្រះសមណគោតម, ព្រះស្រីអារ្យមេត្រីយ៍, ព្រះនាគុម្នោ, ព្រះកស្ស​បោ​, ព្រះកុកសន្ធោ។ យើងសង្ឃឹមថា នាពេលខាងមុខ និងមានការសិក្សាស្រាវបន្តទៀត ​ស្តីពីចំនួនព្រះពុទ្ធអង្គ​ទាំងនោះ តាមរយៈវិស័យបដិមាកម្មពុំខាន។

ជាអវសាន ពុម្ពឬព្រហបដិមាពុម្ពខ្មែរ ទាំងប៉ុន្មានខាងលើ សព្វថ្ងៃនេះ​ត្រូវបានជនជាតិថៃចម្លង ដើម្បីប្រើប្រាស់​ទូទាំងប្រទេស ដោយហេតុថា ពួកគេជឿថា ព្រះរូបទាំងនោះពោពេញទៅដោយ ឬទ្ធិបារមីដ៏សក្តិសិទ្ធបំផុត៕

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here