សិប្បកម្មត្រសក់ចាវ ស្រុកកងមាស ទទួលបានការគាំទ្រពីអ្នកទទួលទាន ស្ទើទូទាំងប្រទេស

0
97

ខេត្តកំពង់ចាមៈ

ដោយ៖ សេង ស៊ីដារ៉ូ

សិប្បកម្មផលិតត្រសក់ចាវ ផ្អកជូរ ត្រីប្រៃ មុំា ផ្អកចាវ និងប្រហុក ដែលជាអាហារសម្រាប់ ឧបភោគបរិភោគ​របស់ប្រជាពលរដ្ឋយើង ប្រចាំក្នុងគ្រួសារនីមួយៗតែប៉ុណ្ណោះ ក៏ប៉ុន្តែ នាពេលបច្ចុប្បន្ននេះ​សិប្បកម្មត្រសក់ចាវ ក្នុងស្រុកកងមាស ខេត្តកំពង់ចាម បានផលិតនូវផ្អកចម្រុះគ្រប់ប្រភេទ ដើម្បីតម្រូវការក្នុងទីផ្សារទូទាំងប្រទេស។

អ្នកស្រី ស៊ុយ ហៀង ដែលជាម្ចាស់សិប្បកម្មត្រសក់ចាវ ដែលស្ថិតក្នុងភូមិព្រែកក្របៅ ស្រុកកងមាស ខេត្ត​កំពង់​ចាម បានឲ្យដឹងថា រូបគាត់បានផលិតត្រសក់ចាវនេះ អស់រយៈពេលជាង២០ឆ្នាំមកហើយៗ​ ឥឡូវនេះ​ទទួល​បាន​ការគាទ្រពីប្រជាពលរដ្ឋតស្ទើទូទាំងប្រទេសទៅហើយ។

យុទ្ធនាការតាមរយៈការតាំងពិពរណ៍ ទិញផលិតផលខ្មែរជារៀងរាល់ឆ្នាំនៅកោះពេជ្រ រាជធានីភ្នំពេញ  ហើយ​អ្នក​ស្រី ក៏បានយកផលិតផលរបស់គាត់ មកចូលរួមប្រកួតប្រជែងផងដែល មិនត្រឹមតេប៉ុណ្ណោះ អ្នកស្រី ក៏បាន​បញ្ជាក់​បន្ថែមទៀតថា ​នៅក្នុងមួយឆ្នាំៗ អ្នកស្រីចាប់ផ្តើមផលិតពីខែកក្កដា ដល់ខែកញ្ញា ដោយត្រីប្រៃផលិត​បាន​២០០គីឡូក្រាម អាចទុកបានរយៈពេល៥ខែ ក្នុងតម្លៃ១គីឡូ ១០០០០រៀល ផ្អកជូរផលិតបាន៥០០គីឡក្រាម ដែលអាចរក្សាទុកគុណភាពបានរយៈ៧ខែ ដែលមានតម្លៃ ៣០០០០-៣៥០០០រៀល ក្នុង១គីឡូក្រាម មុំាំអាច​ផលិតបាន ៥០០គីឡូក្រាម មានគុណភាពរក្សាទុកបាន៧ខែដែរ ដោយក្នុងនោះលក់ចេញក្នុង១គីឡូក្រាម ២០០០០រៀល ផ្អកចាវ ដែលអាចទុកបាន១ខួប ផលិតបានជាង១តោន ជាប្រភេទត្រីចំរុះ ដូចជាត្រីរាល ត្រីពោធិ៍ ត្រីប្រា ជាដើម លក់ចេញក្នុង១គីឡូក្រាម ពី៣០០០០-៣៥០០០រៀល ដោយឡែកក្នុងនោះ ក៏មានការ​ផលិតប្រហុកផងដែរ ដែលផលិតបានក្នុង១ឆ្នាំជាង១តោន​។

អ្នកស្រីស៊ុយ ហៀង បានមានប្រសាសន៍ទៀតថា ការផលិតនូវផ្អកចំរុះ និងប្រហុកនេះ ត្រូវចំណាយទុកចាប់ពី ៣០០០ដុល្លារ ទៅ៤០០០ដុល្លារ ជារៀងរាល់ឆ្នាំ ហើយអាចទទួលចំណូលមកវិញបានចំណេញគួរសមដែរ ហើយមុខរបរនេះ មានភាពងាយស្រួលជាងការដាំដំឡូង ខាតបង់ទាំងថវិកា ទាំងកម្លាំងពលកម្ម។

សូមគូសបញ្ជាក់ថា សិប្បកម្ម អៀង ជីនឡុង គឺជាឈ្មោះកូនរបស់គាត់ ដោយគាត់បានត្រៀមលក្ខណៈ និង​ប្រគល់​​សិប្បកម្មនេះ ទុកឲ្យកូនប្រុស រកស៊ីបន្តវេនពីគាត់៕

 

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here