រដ្ឋបាលខេត្តកណ្តាល រៀបចំប្រណាំងទូកមានចំនួន ៥៩ទូក ត្រៀមប្រកួតប្រជែ ងក្នុងឱកាស​ពិធី​អុំ​ទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក​

0
51

ខេត្តកណ្តាលៈ

ដោយ៖ ឌឹម គឹមហាក់

រដ្ឋបាលខេត្តកណ្តាល បានរៀបចំពិធីប្រណាំងទូក​រយៈពេល ២ថ្ងៃ ២៣-២៤ ខែតុលា ឆ្នាំ២០១៨ នៅសួនច្បារមាត់ទន្លេក្រុងតាខ្មៅ ដែលមានទូកចូលរួមចំនួន ៥៩ទូក មកពីតាមបណ្តាលស្រុកនានា ក្នុងខេត្តកណ្តាល ដោយមានការអញ្ជើញចូលពី លោក នួន ​ផា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ម៉ៅ ភិរុណ គណៈអភិបាលខេត្តកណ្តាល រួមនឹងកីឡាករ ចំនួន ៣០០០នាក់ផងដែរ។

លោក ម៉ៅ ភិរុណ គណៈអភិបាល ខេត្តកណ្តាល បានមានប្រសាសន៍ថា ​ការរៀបចំពីធីប្រណាំងនេះ​ឡើង គឺដើម្បីត្រៀមលក្ខណៈអបអរសាទរប្រកួតប្រជែងក្នុងឱកាស បុណ្យអុំទូក បណ្តែកប្រទីប សំពះ​ព្រះខែ អកអំបុក នាថ្ងៃទី ២១-២២-២៣ វិច្ឆិកាខាងមុខ  និងអបអរសារទរពិធីខួបឡើង​គ្រងរាជ្យ​សម្បត្តិ​របស់ ព្រះបាទបរមរាជនាថ សីហមុនី នាថ្ងៃ២៩ តុលាខាងមុខ និងជាព្រឹត្តការណ៍អុំទូកអបអរ ថ្ងៃបុណ្យចេញព្រះវស្សា ២៤តុលា ខាងមុខ​ផង ដើម្បីបង្កើតបរិកាសជូនបងប្អូនយើងក្នុងខេត្តកណ្តាល នៃតាខ្មៅ។ លោក​ ម៉ៅ ភិរុណ មានប្រសាសន៍បញ្ជាក់ទៀតថា ទូកដែលចូលរួមប្រណាំងរយៈពេល​ពីរថ្ងៃ​នេះ មានចំនួន ៥៩ទូក ក្នុងនោះទូកខ្នាតអន្តរជាតិ ១៦ទូក ទូកនារី ២ទូក ទូកផ្កាចារ ១៦ទូក ទូកផ្កាចារនារី ២ទូក ទូកអុំបុរស ២៣ទូក ទូកមកពីក្រុងតាខ្មៅ ២៤ទូក ទូកមកពីស្រុកកោះធំ ២ទូក មកពីស្រុកកៀន ស្វាយ ៤ទូក មកពីស្រុកល្វាឯម ៥ទូក មកពីស្រុកមុខកំពូល ៤ទូក មកពីខ្សាច់​កណ្តាល ៥ទូក មកពី ពញាឮ ៥ទូក មកពីស្អាង ២ទូក មកពីខេត្តកំពង់ចាម ៣ទូក និងមកពីភ្នំពេញ ៣ទូក៕

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here