រដ្ឋមន្ត្រីក្រសួងអភិវឌ្ឃន៍ជនបទ ពិនិត្យស្ថានភាពផ្លូវខូច ដោយទឹកជំនន់នៅស្រុកពោធិ៍រៀង

0
34

​ខេត្តព្រៃវែងៈ

ដោយ៖ ហុង ចំណាប់

រដ្ឋមន្រ្ដីក្រសួង​អភិវឌ្ឍន៍ជនបទ​ រួមដំណើរដោយលោក សួស គង់  លោក ចាន់ ដារ៉ុង រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ​និងមន្រ្ដីបច្ចេកទេស នៃ​ក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចុះពិនិត្យស្ថានភាពផ្លូវមួយខ្សែ ដែលខូចខាតដោយសារទឹកជំនន់នៅ​ស្រុកពោធិ៍រៀង ខេត្តព្រៃវែង កាលពីថ្ងៃទី១៦ ខែតុលាឆ្នាំ២០១៦។

​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឃន៍ជនបទ ​មានប្រសាសន៍ថា  ដើម្បីឆ្លើយតបទៅនិងសំណូមពររបស់​ប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន លោក បានបញ្ជាឲ្យមន្រ្ដីបច្ចេកទេស នាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ ធ្វើការេសិក្សាលំអិតបន្ថែមទៀត ដើម្បីធ្វើការជួសជុលឡើងវិញ ក្នុងនោះក៏ត្រូវ​សាង​​សង់បន្ថែមទំនប់បង្ហៀរ និងលូបង្ហៀរ ដើម្បីរំដោះទឹកឲ្យបានទាន់ពេល ក្នុងករណីជួបគ្រោះមហន្ដរាយ​ទឹកជំនន់ដូចឆ្នាំនេះ។

លោក គង់ ភឿន ប្រធាននាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ  ​បានឲ្យដឹងថា ផ្លូវដែលខូច​ខាតនេះ មានប្រវែង ៨គ.ម និង៧០០ ម តភ្ជាប់ពីភូមិកំពង់ក្រមួន ឃុំព្រៃកន្លោង ទៅដល់ភូមិពោធិ៍រៀង ត្បូង ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង ដោយស្ថាបនាឆ្លងកាត់បឹងកំពង់ខ្សាច់ ដោយតភ្ជាប់រវាងឃុំចំនួនពីរ គឺឃុំព្រៃកន្លោង ស្រុកស្វាយអន្ទរ និងឃុំពោធិ៍រៀង ស្រុកពោថិ៍រៀង ខេត្តព្រៃវែង​ដោយក្រសួងអភិវឌ្ឍន៍​ជន​បទ​នៅឆ្នាំ២០១៤។ ដោយសារតែទឹកជំនន់កន្លងទៅថ្មីៗនេះ បានធ្វើឲ្យផ្លូវនេះខូចខាតអស់ប្រវែង ៦គ.ម និងខូចទាំងស្រុងមិន​អាចធ្វើចរាចរបានប្រវែង ១ ៤៤០ ម៉ែត្រ ប្រជាពលរដ្ឋ​ធ្វើដំណើរតាមទូកជាបណ្ដោះ​អាសន្ន។

រដ្ឋមន្រ្ដី និងប្រតិភូរួមដំណើរ បានអញ្ជើញទៅពិនិត្យ ស្អាន ប្រវែង ៣០ម៉ែត្រ ទទឹង ១០ម៉ែត្រ សាងសង់​នៅឆ្នាំ២០១៤ ស្ថិតនៅក្នុងភូមិថ្មី ឃុំព្រែករន្ទះ ស្រុកពោធិ៍រៀង ដែលរងការខូចខាតដោយសារទឹកជំនន់ កាល​ពីវេលាយប់ថ្ងៃទី១៤ ខែតុលា កន្លងទៅ។

តាមការពិភាក្សារវាងថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ  ​និងលោកជា សុមេធី អភិបាលនៃគណៈ​អភិបាល​ខេត្តព្រៃវែង នឹងធ្វើការសម្របសម្រួលជាមួយកងកម្លាំងវិស្វកម្មដឹកនាំដោយ លោក ឈន សារ៉ាណេ ដើម្បី​សាង​សង់ជាស្ពានដែកបាឡេតិ៍ សម្រាប់ប្រជាពលរដ្ឋបានឆ្លងកាត់ជាបណ្ដោះអាសន្នសិន៕

 

 

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here