សិប្បកម្មត្បាញកន្ត្រកផ្កា​ ដោយដៃ អាចរកចំណូលបានច្រើនប្រចាំខែ

0
217

ខេត្តកណ្តាលៈ

ដោយ៖  ឌឹម គឹមហាក់

សិប្បកម្មត្បាញកន្ត្រកផ្កា​ ដោយដៃ បានកំពុងធ្វើឲ្យកម្រិតជីវភាព​របស់សិប្បករ មានការរីកចម្រើនច្រើន ​ដោយ​សារតែសិប្បកម្មមួយនេះមានទីផ្សារច្រើន ។

អ្នកស្រីសារ៉ុន រស់នៅក្នុងឃុំស្រះពោធិ៍ ឃុំផ្សារដែក ស្រុកពញ្ញាឮ ខេត្តកណ្តាល បានឲ្យដឹងថា មុខរបរត្បាញ​កន្ត្រកផ្កានេះ មានជាយូរលង់មកហើយតាំងពីដូនតាមកម្លេះ ដោយគ្រួសារគាត់ត្បាញតែកន្ត្រកនេះប៉ុណ្ណោះ។ ក្រោយឆ្នាំ៧៩ អ្នកស្រីសារ៉ុន ចាប់យកមុខរបរនេះដដែល តែកាលណោះគ្រួសារគាត់រស់នៅឯបាត់ដំបង ទើប​ក្រោយមកទៀត បានផ្លាស់មករស់នៅក្នុងស្រុកកំណើតវិញ ក្នុងស្រុកពញ្ញាឮ ខេត្តកណ្តាល ហើយក៏នៅតែចាប់​យកមុខរបរត្បាញកន្ត្រកផ្កាដដែល។

អ្នកស្រី បានបន្តថា កន្ត្រកផ្កានេះ នៅក្នុងភូមិស្រះពោធិ៍ មានប្រជាពលរដ្ឋយើង ដែលប្រកបមុខ​របរត្បាញ​កន្ត្រក​មានប្រមាណ៣០% ហើយអាស្រ័យដោយសារប្រជាពលរដ្ឋយើងមានគំនិតចាប់យក មុខរបរនេះហើយ ទើបធ្វើ​ឲ្យ​ផលិតផលមួយនេះមានឈ្មោះនៅលើទីផ្សារ និងទាមទារការផលិត ឲ្យបានច្រើនផងដែរ។ កន្ត្រកផ្កា​ធ្វើឡើង​ពីវល្លិ៍ថ្នឹង ឬពីឬស្សី។ ការត្បាញកន្ត្រកនេះ ​អាចរកចំណូលបានជាប្រចាំខែ​ ដោយបានចំណូលជាប្រចាំខែ ប្រមាណ​ជា២០០០$

កន្ត្រកផ្កានេះ ត្បាញក្នុងមួយថ្ងៃតាមអ្នកជំនាញតម្បាញស្ទាត់ ឬមិនស្ទាត់ ដោយកន្ត្រកផ្កានេះក្រងឡើងពីវល្លិ៍ថ្នឹង និងបន្ទះឬស្សី ដោយមានពុម្ពអាចត្បាញតូច ឬធំបាន។

សិប្បកម្មកន្ត្រកផ្កាប្រភេទខ្នាតតូច អាចលក់ចេញបានតែ ១០០០រៀល ទៅដល់តម្លៃ៥ដុល្លារ ។ បច្ចុប្បន្ននេះ ជីវ​ភាព​គ្រួសារគាត់មានភាពធូធារច្រើន ដោយចាប់ផ្តើមពីផ្ទះតូចរហូតដល់ផ្ទះធំ មានរបស់របរប្រើប្រាស់គ្រប់គ្រាន់ អាស្រ័យដោយសារមុខរបរត្បាញ់កន្ត្រកនេះឯង៕

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here