និមិត្តរូបរបស់ព្រះឥន្ទ្រធិរាជ ជិះដំរីក្បាលបី នៅប្រាសាទបន្ទាយស្រី ក្នុងលទ្ធិព្រហ្មញ្ញសាសនា ល្អជាងចម្លាក់ នៅប្រទេស

0
178

ខេត្តសៀមរាបៈ

ដោយ៖ សេង​ ស៊ីដារ៉ូ

និមិត្តរូបរបស់ព្រះឥន្ទ្រធិរា ជិះដំរីក្បាលបី ដែលមាននៅប្រាង្គប្រាសាទបន្ទាយស្រី ក្នុងសតវត្សទី១០ ដែលគេ​ទទួល​​ស្គាល់ថា ជាចម្លាក់ខ្មែរនាសម័យបុរាណ មានសោភ័ណ្ឌភាព ឬមានលក្ខណៈល្អពិសេស លើសពីចម្លាក់នៅ​ប្រទេសឥណ្ឌា ដែលង្គប់នូវអត្តន័យស៊ីជម្រៅថែមទៀតផង។

នៅលើក្បាច់ហោជាង និងផ្តែមួយចំនួនធំ នាវប្បធម៌ខ្មែរ នៅសម័យកោះកេរ និងបន្ទាយស្រី ដែលបានប្រសូត​ឡើង​​នៅក្នុងសតវ​ត្សទី១០ នៃគ.ស ដូចជានៅប្រាសាទកោះកេរ ក្នុងរជ្ជកាលនៃព្រះបាទជ័យវរ្ម័ន ទី៤ និងនៅ ប្រាសាទ​បន្ទាយស្រី ក្នុងរជ្ជកាលនៃព្រះបាទរាជហេន្ទ្រវរ្ម័ន គេកត់សម្គាល់ឃើញមានរូបចម្លាក់ទេវតាមួយព្រះអង្គ គឺតំណាងព្រះឥន្ទ្រ ឈរលើដំរីឥវរ្ម័នមួយ ដែលមានក្បាល១ ឬក្បាល៣ យ៉ាងអង់អាចក្លាហាន។

លទ្ធិព្រហ្មញ្ញសាសនា ដែលបានទទួលកេរ្តិ៍ដំណែលវប្បធម៌ ពីលទ្ធិវេទនិយម ដែលបានចាក់ឬសគល់យ៉ាងជ្រៅ ក្នុងមូលដ្ឋានរួមនៃជនជាតិឥណ្ឌូអឺរ៉ុប (ប៉េអាំង បនហ្សូ ដូចព្រះឥន្ទ្រ) ក៏ សហ្សឺន ឬតែពី គឺឪពុករបស់ទេវតាទាំង ពួង ព្រោះព្រះអង្គបានយកជ័យជំនះ លើពពួកទេវតាតាំងពួង។ ព្រះឥន្ទ្រ គឺជាអាទិទេពនៃរក្សាមេឃ និងដី ហើយតំណាងនូវពន្លឺថ្ង ស ជាអ្នកបង្កើតផ្លេកបន្ទោរ និងផ្គរ។ ដូចនេះហើយ បានជាព្រះអង្គកាន់ នៅអាវុធជា ផ្លេក បន្ទរ ឬវជ្រ((វជិរ; វជ្រ) ពេជ្រ; កាំ​រន្ទះ; ខ្សែ​រស្មី​ផ្លេក​បន្ទោរ; … ។ អាវុធ​របស់​ព្រះ​ឥន្រ្ទ …) ដែលជានិមិត្តរូប នៃឥន្ធិពលធម្មជាតិ។ ដូចនេះព្រះអង្គ គឺជាទេវតាតំណាងទិសខាងកើត។

លើសពីនេះទៀត ក្នុងក្រសែភ្នែក របស់ខ្មែរបុរាណព្រះឥន្ទ្រក៏ជាទេវតា ដែលមិនគ្រាន់តែសង្គ្រោះមនុស្សតែប៉ុណ្ណោះទេ ទ្រង់អាចនាំមកនូវទឹកភ្លៀង ដែលជាប្រភពនៃជីវិតសម្រាប់មនុស្សលោក តាមរយៈសត្វដំរីក្បាល៣  ប្រោះព្រំទឹកភ្លៀង៕

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here