ប្រវត្តិប្រាសាទបឹងមាលា សាងសង់មុនអង្គរ ដែលមានរចនាបថយ៉ាងល្អប្រណិត

0
267

ខេត្តព្រះវិហារៈ

ដោយ៖ សេង ស៊ីដារ៉ូ

ប្រាសាទបឹងមាលា ជាប្រាសាទកសាងឡើងដោយស្នាព្រះហស្ថ របស់ព្រះបាទសូរ្យវរ្ម័នទី២ ក្នុង គ.ស ១១១៣-១១៥០ ដែលមានរចនាបថ ស្រដៀងគ្នាទៅនឹងប្រាសាទអង្គវត្ត ផងដែរ ។

ប្រាសាទនេះ នាពេលបច្ចុប្បន្នត្រូវបានដួលរលំខ្ទេចខ្ទី ស្ទើរបាត់បង់រូបរាងដើមទាំងស្រុងទៅហើយ ក៏ប៉ុន្តែនៅតែ​មានការទាក់ទាញ់ ភ្ញៀវទេសចរណ៍ចូលមកទស្សនាកំសាន្ត ជារាល់ថ្ងៃ ​តាមការរៀបរាប់របស់អ្នកស្រាវជ្រាវ​បុរាណ​វិទ្យា បានបង្ហាញថា សំណង់នៃការសាងសងប្រាសាទបឹងមាលា គឺបានកសាងមុខប្រាសាទអង្គរវត្ត។ ម្យ៉ាងទៀត​ប្រាសាទនេះ ក៏មានអំណោយផលល្អប្រសើរទាំងប្លង់ សំណង់ក៏មានលំនាំស្រដៀងប្រាសាទអង្គរវត្ត ទាំងសម្ភារៈ សំណង់ល្អឆើតជាង ព្រោះអាស្រ័យដោយសារទីតាំងថ្ម នៅជាប់ការដ្ឋានដាប់យកថ្ម នៅជិតជាងប្រាសាទ​អង្គរ​វត្ត។ លម្អសំណង់មានទឹកដៃស្រដៀងប្រាសាទអង្គរវត្ត និងប្រាសាទបន្ទាយសំរ៉ែ។

ក្នុងនោះបច្ចេកទេសសាងសង់ ក៏ឈានមុខគេ ដើរមុនប្រាសាទអង្គរវត្ត ប៉ុន្តែយើងសោកស្តាយទម្រង់សំណង់​ប្រាសាទទាំងមូល ពិសេសគ្រឹះសំណង់ បានស្រុតចុះធ្វើឲ្យរចនាសម្ព័ន្ធទាំងឡាយ រលំដួលខូចខាតទាំងស្រុង។

ប្រាសាទបឹងមាលា មានលំនាំបងប្រាសាទអង្គរវត្ត ដោយមានកសិណទឹកព័ន្ធជុំវិញ  ក្តារបែន ឬមហាវិថី មាន​លំនាំ​ដូចមុខនាគ របស់ប្រាសាទអង្គរវត្ត មានបំពាក់បង្កាន់ដៃនាគអមដោយឆ្មាំសត្វតោយ៉ាងសង្ហារ៕

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here