ទីផ្សារទេសចរណ៍កីឡា នៅកម្ពុជា ទទួលបានភាពល្បីល្បាញ យ៉ាងខ្លាំងនៅលើឆាកអន្តរជាតិ

0
321

ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ

ទីផ្សារទេសចរណ៍កីឡា គឺសំដៅលើការរៀបចំមហាព្រឹត្តិការណ៍ធំៗ ជាលក្ខណៈអន្តរជាតិ ដូចជា Olympic Game, World cup និងរត់ម៉ារ៉ាតុង ដែលមានអ្នកចូលចិត្តទស្សនារាប់រយលានអ្នក ក្នុងពិភពលោក និងមានការ​ចាយវាយខ្ពស់។

យោងតាមរបាយការណ៍យុទ្ធសាស្ត្រទីផ្សារ ទេសចរណ៍កម្ពុជា ឆ្នាំ២០១៦-២០២០ នៃក្រសួងទេសចសរណ៍​បាន​​បង្ហាញ​ថា ភ្ញៀវទេសចរណ៍ មានការចូលចិត្តទន្សនាការប្រកួតកីឡាផ្សេងៗជាច្រើន និង ក៏ចូលចិត្តទស្សនា​តំបន់ទេសចរណ៍ល្បីៗ ក្នុងប្រទេសកម្ពុជា ហើយព្រមទាំងរៀបចំជាម្ចាស់ផ្ទះ ដើម្បីទទួលភ្ញៀវជាតិ និងអន្តរជាតិ​ផង​ដែរ និងវាងាយស្រួលដល់ភ្ញៀវ ដើរកំសាន្ត ដើម្បីទិញទំនិញ និងវត្ថុអនុស្សាវរីយ៍នានា​នៅពេលពួក​គេត្រឡប់​ទៅវិញ។ កន្លងមក កម្ពុជាក៏ធ្លាប់រៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ ជាច្រើនមកហើយ ដូចជាកីឡា រត់ម៉ារ៉ា​តុន កីឡាប្រណាំងកង់ កីឡាប្រណាំងម៉ូតូ និងកីឡាប្រណាំងរថយន្តយ ASEAN-India Car Rally លក្ខណៈ​អន្តរ​ជាតិ​​នានា ដែលធ្វើឲ្យគោលដៅទេចរណ៍កម្ពុជា ទទួលបានភាពល្បីល្បាញ យ៉ាងខ្លាំងនៅលើឆាកអន្តរជាតិ ។

ការទទួលយកទីផ្សារទេសចរណ៍នេះ គឺតម្រូវឲ្យមានការរៀបចំនូវសម្បទាទ្រទ្រង់ ដល់ប្រភេទកីឡានីមួយៗ ដូចជា ពហុកីឡាដ្ឋានកម្រិតស្តង់ដាអន្តរជាតិ ហេដ្ឋារចនាសម្ព័ន្ធផ្លូវបុរីកីឡា​សម្រាប់កីឡាករ កីឡាការិនី ស្នាក់នៅ និង​ហ្វិកហាត់ ត្រៀមប្រកួត បរិស្ថានស្អាត អនាម័យ ពិសេសកត្តាសន្តិសុខ សុវត្ថិភាពល្អ​គ្រប់គ្រាន់ធានាដល់​កីឡាករ​ កីឡាការិនី និងអ្នកចូលរួមទស្សនា ជាដើម។

បច្ចុប្បន្នកម្ពុជា គោលដៅទេសចរណ៍ ដែលមានការទាក់ទាញមួយ ក្នុងតំបន់ និងពិភពលោក​សម្រាប់តភ្ជាប់​ទៅ​នឹង​ការរៀបចំមហាព្រឹត្តិការណ៍កីឡាធំៗ លក្ខណៈអន្តរជាតិ៕

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here