ក្រសួងអភិវឌ្ឍន៍ជនបទ ចុះកិច្ចសន្យាលើគម្រោងគ្រប់គ្រង​គ្រោះ​មហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ដែលធនាគារពិភពលោក(WB)ផ្តល់ហិរញ្ញប្បទាន ៦០លានដុល្លារ​ អនុវត្តក្នុងរយៈពេល០៥ឆ្នាំ ចាប់ពីឆ្នាំ ២០១៧ ដល់ ២០២២

0
271

ភ្នំពេញៈ

ដោយ៖ ហុង ចំណាប់

រដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍន៍ជនបទ តំណាងខ្ពង់ខ្ពស់របស់លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិឌ្ឍន៍​ជនបទ បានចុះហត្ថលេខា ជាមួយ Mr. Soo Dong PARK ប្រធានក្រុមហ៊ុន Korean Consul- tants International Co., Ltd (KCI) លើកិច្ចសន្យា សិក្សាគ្រោងប្លង់ និងត្រួតពិនិត្យការសាងសង់នៃ គម្រោងគ្រប់គ្រងគ្រោះមហន្តរាយ នៅកម្ពុជា និងអាស៊ីអាគ្នេយ៍ របស់ក្រសួងអភិវឌ្ឍន៍ជនបទ (Survey, Design and Construction Supervision Service to Ministry of Rural Development, South East Asia Disaster Risk Management Project) រសៀលថ្ងៃសុក្រ៤រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ កាលពីថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ។

គម្រោងនេះ ផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការពីធនាគារពិភពលោក (WB) ប្រមាណ ៦០លានដុល្លារ​អាមេ​រិក នឹងត្រូវអនុវត្តក្នុងរយៈពេល ០៥ឆ្នាំ ចាប់ពីឆ្នាំ២០១៧ ដល់ ២០២២ ដោយត្រូវស្ថាបនាផ្លូវជន​បទ ជាប្រភេទកម្រាលកៅស៊ូពីរជាន់ (DBST) និងបេតុង ចំនួន ២៥ខ្សែ ប្រវែងសរុប ចំនួន ២៧៩,៧៨ គីឡូម៉ែត្រ នៅតាមភូមិសាស្ត្រងាយរងគ្រោះដោយសារទឹកជំនន់ នៃខេត្តគោលដៅចំនួន ០៦គឺ៖ ១. ខេត្ត​សៀម​​រាប មានផ្លូវចំនួន ០៦ខ្សែ ប្រវែងសរុប ៦០ គីឡូម៉ែត្រ។ ២. ខេត្តកណ្តាល មានផ្លូវចំនួន ០៧ខ្សែ ប្រវែងសរុប ៥១,២០ គីឡូម៉ែត្រ។ ៣. ខេត្តត្បូងឃ្មុំ មានផ្លូវ ០៤ខ្សែ ប្រវែងសរុប ២៨,៨ គីឡូម៉ែត្រ។ ៤. ខេត្តកំពង់ចាម មានផ្លូវចំនួន ០៣ខ្សែ ប្រវែងសរុប ៦៥,៧៧ គីឡូម៉ែត្រ។ ៥. ខេត្តក្រចេះ មានផ្លូវចំនួន ០៣ខ្សែ ប្រវែងសរុប ៤៥,០១ គីឡូម៉ែត្រ។ ៦. ខេត្តស្ទឹងត្រែង មានផ្លូវចំនួន ០២ខ្សែ ប្រវែងសរុប ២៩ គីឡូម៉ែត្រ។

លោក សួស គង់ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ប្រសាសន៍បញ្ជាក់ថា​រាជរដ្ឋាភិបាលក្រោម​ការ​ដឹក​នាំដ៏ឈ្លាសវៃរបស់សម្តេច ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងកែប្រែ និង​កែលម្អផ្លូវជនបទ ដែលកំពុងក្រាលគ្រួសក្រហម ទៅជាផ្លូវក្រាលកៅស៊ូ ឬផ្លូវបេតុង​ ដើម្បីជួយសម្រួលទៅ​ដល់​ការធ្វើដំណើរ និងដឹកផលិតផលរបស់ប្រជាជន ឲ្យមានភាពងាយស្រួល និងឲ្យបានយូរអង្វែង៕

 

 

 

 

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here