សេង ស៊ីដាណារ៉េ ទទួលបានប័ណ្ណសរសើរ ជាសិស្សគំរូ ប្រចាំសាលាអន្តរជាតិ ជេនសាណា(J I S)

0
577

ភ្នំពេញៈ

ដោយៈ សេង ស៊ីដារ៉ូ

គណៈគ្រប់គ្រង នៃសាលាអន្តរជាតិ ជេនសាណា (JANSANA INTERNATIONAL SCHOOL) បាន ចេញលិខិតអបអរសាទរ ដល់សិស្ស សេង ស៊ីដា​ណា​រ៉េ ទទួលបាន ប័ណ្ណសរសើរ ជាសិស្សគំរូ ដែល ស្រលាញ់ការសិក្សា មានវិន័យ និងសីលធម៌ល្អ ប្រចាំ​ឆ្នាំ២០១៧ -២០១៨ ដែលមានលក្ខណៈ សម្បត្តិ ខ្ពស់ ប្រចាំសាលាអន្តរជាតិ ជេនសាណា កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ ដែលមានអាស័យដ្ឋានៈ ផ្ទះលេខ ១៩៣ E0 ផ្លូវ ៣១BT សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូសង្ឃឹមថា សិស្សឈ្មោះ សេង ស៊ីដាណារ៉េ និងខិតខំសិក្សាបន្ត ទៅទៀត ក្នុងនាមជាកូនខ្មែរ និងជាទំពាំងស្នងឬស្សី សម្រាប់លើកស្ទួយសង្គមជាតិ ជាពិសេសដើម្បីឲ្យ ក្លាយជាធនធានមនុស្ស ដ៏មានសក្តានុពល សម្រាប់អនាគត នៃប្រទេសជាតិរបស់យើងទាំងមូល។

ដូច្នេះហើយ ទើបគណៈគ្រប់គ្រង​​សាលាអន្តរជាតិ ជេនសាណា (J I S) រៀបចំកម្មវីធីចែកប័ណ្ណសរសើរ​ជូន​​​ដល់សិស្សពូកែ និងរង្វាន់លើកទឹកចិត្ត ដល់សិស្សចំនួន ១៥០នាក់នេះ ដើម្បី​លើក​ទឹកចិត្តសិស្ស ដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ក្នុងឆ្នាំសិក្សា ២០១៧-២០១៨។

ហើយគណៈគ្រប់គ្រងសាលាអន្តរជាតិ ជេនសាណា (J I S) បានគោរពអញ្ជើញភ្ញៀវកិត្តិយស ដូចជា​មាតា បិតាសិស្ស និងលោកប្រធានមន្ទីរអប់រំ ខណ្ឌមានជ័យ ជាពិសេស លោកប្រធានសង្កាត់ បឹងទំពន់ទី ១ ដើម្បីជួយលើកទឹកចិត្ត និងចែកប័ណ្ណសរសើរ ជូនដល់សិស្សដែលរៀនពូកែ ប្រចាំសាលា។

 

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here