សិប្បកម្មផលិតធុងកៀបទឹកអំពៅ យីហោសមពិសិដ្ឋ មានការគាំទ្រ និងប្រើប្រាស់ច្រើន នៅក្នុងស្រុកខ្មែរ

0
110

ភ្នំពេញៈ

ដោយ៖ ញ៉ែម សុវត្ថារ៉ូ

សិប្បកម្មផលិតធុងកៀបទឹកអំពៅ នាពេលបច្ចុប្បន្ននេះ មានការគាំទ្រ និងប្រើប្រាស់ច្រើន ​ព្រោះវាជាផលិតផល​ក្នុង​ស្រុក ហើយត្រូវបាននាំចេញលក់លើទីផ្សារទូរទាំងប្រទេសខ្មែរ។

ដោយផលិតផលមួយនេះ បានធ្វើឲ្យមាន​ការ​កាត់បន្ថយ​ ពីការនាំចូលផលិតផលពីក្រៅប្រទេស បានមួយកំរិត​និងតម្លៃសមរម្យ ទើបធ្វើឲ្យប្រជាពលរដ្ឋមានការចំណាប់អារម្មណ៍ ងាកមកទិញផលិតផលនេះ ដើម្បីប្រកបមុខ​របរប្រចាំថ្ងៃ។

សិប្បកម្មផលិតធុងកៀបទឹកអំពៅ យីហោសមពិសិដ្ឋ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំមការមន ​រាជធានីភ្នំពេញ បានឲ្យដឹងថា ការផលិតធុងកៀបទឹកអំពៅនេះ មានការកើនឡើង​ជារៀង​រាល់​ឆ្នាំ ខណៈដែលប្រជាពលរដ្ឋយើងប្រើប្រាស់ទៅ ថាមានគុណភាពល្អ ជាប់ធនរឹងមាំជាប់បានយូរ។

លោក សម ពិសិដ្ឋ ម្ចាស់សិប្បកម្មផលិតធុងកៀបទឹកអំពៅនេះ បានបន្តឲ្យដឹងថា ការផលិតធុងកៀបទឹកអំពៅ របស់លោកប្រើដែកល្អៗ ដោយក្នុងនោះធុងទឹកអំពៅដែលមានទទឹង ០,៥៨ម៉ែត្រ បណ្តោយ១ម៉ែត្រ ដែលលក់​ចេញ​ក្នុងតម្លៃចាប់ពី ៤០០ដុល្លារ ទៅដល់ ៦០០ដុល្លារ។ សិប្បកម្មរបស់លោក អាចផលិតបានក្នុងមួយថ្ងៃចំនួន ៤គ្រឿង ក្នុងគ្រាដែលមានកូនជាងមកជុំគ្នា ហើយភាគច្រើនអតិថិជនមកពីខេត្តព្រៃវែង ស្វាយរៀង កំពង់ចាម បាត់ដំបង សៀមរាប… ធ្វើការកាម៉ង់ទិញធុងកៀបទឹកអំពៅនេះ។

រូបលោក បានបញ្ជាក់ទៀតថា រទេះធុងកៀបទឹកអំពៅ គឺ​លក់ដាច់ច្រើន​ក្នុងរដូវប្រាំង ដោយសារប្រជាពលរដ្ឋ យើង​ទំនេរពីការច្រូតកាត់ ហើយមកប្រកបការកៀបទឹកអំពៅលក់បន្តវិញ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here