ក្រុមហ៊ុនសែលកាត ឈ្នះពានរង្វាន់ប្រចាំឆ្នាំ 5G Asia People’s Choice Award ពីOperator CxO of the Year

0
276

ភ្នំពេញៈ

ដោយ៖ ឌឹម គឹមហាក់

លោក អៀន វ៉ាត់សុន នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត  (Ian Watson) បានជាប់ជ័យលាភី​ប្រចាំឆ្នាំ​ជា​ផ្លូវការសំរាប់ Operator CxO of the Year  លើពានរង្វាន់ 5G Asia People’s Choice Award​ នៅ​ឯ TechXLR8 Asia Awards ថ្ងៃទី២០ ខែកញ្ញា ២០១៨។ ពានរង្វាន់នេះ ផ្តល់ជូនបុគ្គលឆ្នើម ដែលបាន​ខិតខំប្រឹងប្រែងក្នុងនាមជានាយកប្រតិបត្តិ ឈានមុខគេ​នៅទ្វីបអាស៊ី។

កម្មវិធីនេះ ត្រូវធ្វើឡើងនៅឯសន្និសីទ 5G Asia នៃប្រទេសសិង្ហបុរី កាលពីយប់ថ្ងៃទី១៩ ​​​​ខែ​កញ្ញា ២០១៨ ​ដោយមានការឡើងធ្វើបទបង្ហាញក្រោមប្រធានបទ «សែលកាត​ក្នុងដំណើរឆ្ពោះ​ទៅរក​បច្ចេក​វិទ្យា 5G»។

លោក វ៉ាត់សុន បានថ្លែងថា ពានរង្វាន់នេះ មិនមែនសម្រាប់តែលោកម្នាក់នោះទេ ប៉ុន្តែសម្រាប់​ក្រុមការ​ងា​រសែលកាតទាំងមូលដែលខិតខំកសាងបណ្តាញទិន្នន័យ ដែលរឹងមាំ និងមានគុណភាព នៅទ្វីបអាស៊ី​ហើយ​ទទួលបានការទទួលស្គាល់ពីមិត្តរួមអាជីព។

ពានរង្វាន់នេះ ក៏បានផ្តល់នូវកេរ្តិ៍ឈ្មោះដល់ប្រទេសកម្ពុជា ថា ​ជាម្ចាស់ពានរង្វាន់ឆ្នើមនៅតំបន់​អាស៊ី​ ជា​មួយនឹងកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងភាពជឿនលឿន ព្រមទាំងចក្ខុវិស័យសម្រាប់អនាគត។

លោក វ៉ាត់សុន «ខ្ញុំសូមថ្លែងអំណរគុណ ដល់លោកប្រធានក្រុមហ៊ុន រ៉ូយ៉ាលគ្រុប ​អ្នកឧកញ៉ា គិត ម៉េង​ក្នុងការជួយជ្រោមជ្រែងលើចក្ខុវិស័យរបស់ក្រុមហ៊ុន សែលកាត ក្នុងការវិវឌ្ឍប្រទេសកម្ពុជា ឱ្យមានការ​អភិវឌ្ឍលឿនជាងគេ លើវិស័យសេដ្ឋកិច្ចឌីជីថល នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។»

លោក វ៉ាត់សុន បានបង្ហាញពីសមិទ្ធិផលខាងក្រោមនេះ​ ក្នុង២០១៧៖

  • ក្រុមហ៊ុន​សែលកាត បានសម្រេចការតំឡើងបណ្តាញសេវា 4G នៅទូទាំង៣០០០តំបន់ គ្របដណ្តប់ទូទាំងប្រទេសបាន ៨៥ភាគរយ
  • ក្រុមហ៊ុនសែលកាត ឈ្នះពានរង្វាន់ពីស្ថាប័ន IDG ASEAN,Ooklaនិង OpenSignal

ទិន្នន័យ ក្នុង២០១៨៖

  • ក្រុមហ៊ុនសែលកាត ឈ្នះពានរង្វាន់ជាលើកទី២ ពីស្ថាប័ន Ooklaនិង OpenSignal
  • ក្រុមហ៊ុនសែលកាត ជាប់ចំណាត់ថ្នាក់លេខ១ នៅប្រទេសកម្ពុជា លើសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (Consumer Value Index)
  • ក្រុមហ៊ុនសែលកាត ដាក់ដំណើរការសេវាធានាលើបណ្តាញសែលកាត (Cellcard Network Guarantee)

លោកបន្ថែមថា ការទទួលពានរង្វាន់ People’s Choice Award នេះ មកដល់ស្របពេល​ដែល ក្រុមហ៊ុន​សែលកាត​ ​គ្រោង​នឹងតំឡើងការរៀបចំសាកល្បងបច្ចេកវិទ្យា 5G ដែលនឹងដាក់ដំណើរការជាផ្លូវការ​ នៅ​ក្នុងត្រីមាសទី២ នៅឆ្នាំបន្ទាប់៕

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here