ការដំណាំសណ្តែកដី ធ្វើឲ្យមានចំណូលបានច្រើន ព្រោះតម្លៃលើទីផ្សារខ្ពស់ តែត្រូវការជ្រើសរើសពូជ និងដីដាំ

0
80

ខេត្តកណ្តាលៈ

ដោយ៖ ឌឹម គឹមហាក់

កសិករយើងងាកមកចាប់អារម្មណ៍ ទៅនឹងការដាំដុះសណ្តែកដី ដែលកំពុងតម្រូវការទីផ្សារ និងតម្លៃក៏ខ្ពស់ និង​រកចំណូលបានច្រើនពីការដំណាំសណ្តែកដីនេះ។

ហើយការដាំសណ្តែកដីនេះ ត្រូវការរល្បាយខ្សាច់ដីធូរ និងដីមានជីជាតិ ដែលធ្វើឲ្យមើមចុះជ្រៅទើបអាចទទួល​ផល​​បានច្រើន។

អ្នកស្រី មុំ រស់នៅក្នុងព្រែកអញ្ចាញ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល បានដាំសណ្តែកដី រៀងរាល់​ឆ្នាំ​នូវពូជសណ្តែកដីបំពង់ ហើយដាំនៅ​លើផ្ទៃដីលិចទឹក ក្រោយពេលទឹកសម្រក​ ក្នុងចន្លោះចុងខែធ្នូ ដល់ខែកុម្ភៈ ទើបអាចប្រមូលផលបាន។ ហើយសណ្តែកដីនេះ ប្រើរយៈពេលដាំ៣ខែ​ នឹងភាគច្រើនគេតែងឃើញដាំតែក្នុង​ភូមិ​សាស្ត្រ តាមដងមាត់ទន្លេ ព្រោះតែសណ្ឋានភាពដីធូ ងាយដកយកដើម និងទទួលបានផលច្រើន។

អ្នកស្រីមុំ ​បានបញ្ជាក់ថា ដីក្នុងភូមិសាស្ត្រសង្កាត់នេះ អាចដាំបានតែក្នុងរយៈពេល៣ខែប៉ុណ្ណោះ លើសពីនេះមិន​អាច​ដាំបានឡើយ​ ដោយសារដីក្រាបពិបាកដក រូបគាត់មានការសោកស្តាយ​ជាខ្លាំង នៅពេលដែល​ក្នុងរយៈពេល​៣ខែ សណ្តែកដីបានផលច្រើន និងចំណេញពី សណ្តែកដីនេះ ពាក់កណ្តាលឯណោះ​បើបានដាំច្រើនដងក្នុង​១ឆ្នាំ​​អាច​រកចំនូល​បានច្រើន។

លោក អេង ថន ចៅសង្កាត់ព្រែកឬស្សី បានមានប្រសាសន៍ថា បងប្អូនយើងដែលដាំដុះកសិផល មានសណ្តែកដី សណ្តែកបាយ និងដាំឈូកក្នុងតំបន់នេះ មានតែចំនួន ៣០គ្រួសារ ដែលជាដីកម្មសិទ្ធិផ្ទាល់ខ្លួន។ ហើយអនាគត​ទៅតំបន់នេះ​ និងមានសំណង់ធំៗ កើតឡើងទៅតាមការអភិវឌ្ឍន៍ប្រទេសជាតិរបស់យើង៕

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here